វ៉ាក់សាំងកូវីដ-១៩

អាមេរិក និងអឺរ៉ុប ទទួលស្គាល់គុណភាពវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃហើយ!


ក្រុមហ៊ុន AstraZeneca ថ្មីៗនេះ​បានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលផលិតដោយក្រុមហ៊ុន ស្យាមបាយអូសាយអិន (Siam Bioscience) របស់ប្រទេសថៃ បានឆ្លងផុតការធ្វើតេស្តត្រួតពិនិត្យកម្រិតសុវត្ថិភាពដោយជោគជ័យហើយ នៅឯមន្ទីរពិសោធន៍ក្នុងសហរដ្ឋអាមេរិក និងនៅអឺរ៉ុប។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន AstraZeneca និងត្រូវបានសារព័ត៌មានបាងកកបុស្តិ៍យកមកចុះផ្សាយ។
អាមេរិក និងអឺរ៉ុប ទទួលស្គាល់គុណភាពវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃហើយ! (រូបភាព៖ Reuters)
ដោយ

លោក ជេ​ម ធី​ក (James Teague) ប្រធាន​តំណាង​​ក្រុមហ៊ុន AstraZeneca ប្រចាំ​នៅ​ប្រទេស​​ថៃ​បាន​និយាយ​នៅ​ក្នុងសេចក្តី​ប្រកាសព័ត៌មានថា«កាលពីពេលថ្មីៗនេះ គំរូវ៉ាក់សាំង AstraZeneca ដែលផលិតដោយ​ក្រុមហ៊ុនថៃ ស្យាម​បាយ​អូ​សាយ​អិន (Siam Bioscience) បានឆ្លងផុត​ការធ្វើតេស្ត​សាកល្បងដោយជោគជ័យ ស្របតាមស្តង់ដារ​របស់អាមេរិក និងអឺរ៉ុបស្តី​​អំពី​សារធាតុ​ផលិត​របស់​វ៉ាក់សាំង និងសុវត្ថិភាពរបស់វា»។

ប្រធាន​តំណាង​ក្រុមហ៊ុន AstraZeneca ប្រចាំ​នៅ​​ប្រទេស​ថៃ​​រូបនេះបន្តថា ក្រុមហ៊ុន​នឹងអនុញ្ញាតផ្ដល់​វ៉ាក់សាំងកូវីដ-១៩ ​បាច់ដំបូង ​ដែល​ផលិត​នៅក្នុង​ប្រទេស​ថៃ ទៅ​​ឲ្យ​​រដ្ឋាភិបាល​ថៃ​​យកទៅប្រើប្រាស់​​ក្នុងពេល​ឆាប់ៗនេះ។

គួរបញ្ជាក់ថា មុននឹងឈាន​មកដល់​ចំណុចនេះ វ៉ាក់សាំង AstraZeneca ដែលថៃ​ផលិត​ បានឆ្លងកាត់ការធ្វើតេស្ត ត្រួតពិនិត្យ​ និងសាកល្បង​គុណភាព​សុវត្ថិភាព មិនតិចជាង​៦០ដងនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រុមហ៊ុន។ 

គួររំឭកថា គណៈកម្មការ​ត្រួតពិនិត្យ​​សុវត្ថិភាព​​ចំណីអាហារ និង ឪ​ស​ថ​​របស់​ថៃ ហៅ​កាត់​ថា FDA កន្លង​មក​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ស្យាម​បាយ​អូ​សាយ​អិន (Siam Bioscience) សហការ​ជាមួយ​ក្រុមហ៊ុន AstraZeneca ក្នុង​ការ​ផលិត​​វ៉ាក់សាំង​កូ​វី​ដ​-១៩​ក្នុង​​ប្រទេស​ថៃ​​ផ្ទាល់​តែ​ម្តង​។

បើ​តាម​រដ្ឋាភិបាល​ថៃ ភាគី​ទាំង​ពីរ​​ជា​អ្នក​ដើរតួ​នាទី​​យ៉ាង​សំខាន់ ដើម្បី​ផ្តល់​​ការ​ផ្គត់ផ្គង់​​វ៉ាក់សាំង​ប្រកប​ដោយ​សុវត្ថិភាព និង ដើម្បី​គាំទ្រ​​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​កំពុង​តែ​អូស​បន្លាយ​​ដោយសារ​តែ​​ការ​រីក​រាលដាល​​នៃ​កូ​វី​ដ​-១៩ រលក​ទី​៣​។ មិនត្រឹមតែប៉ុណ្ណោះ ភាគីក្រុមហ៊ុនថៃ បានអះអាង​ពីការប្រើប្រាស់​វ៉ាក់សាំង ដែលខ្លួន​ផលិតបាននេះ ក្នុងការចូលរួមគាំទ្រ​​ដល់​ប្រទេស​​ក្បែរ​ខាង និងក្នុង​តំបន់​​ផ្សេង​ទៀត ក្នុង​ការ​​ទប់ស្កាត់ និង ប្រឆាំង​​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ​ហាក់​មានការ​យឺតយ៉ាវ​នៅឡើយ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ដើម្បី​ទប់​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​គិត​មក​ដល់ដើមខែឧសភានេះ មានវ៉ាក់សាំងត្រឹមតែ ១លាន៧សែនដូ​ស​ប៉ុណ្ណោះ ដែលបាន​ចាក់​ឲ្យ​ប្រជាជន​ខ្លួន ដែលចំនួននេះ​ស្មើនឹងប្រមាណ ១,៣% នៃ​ប្រជាជន​សរុប​។ នេះបើតាមទិន្នន័យតាមដានដោយទីភ្នាក់ងារសារព័ត៌មាន Reuters៕ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈដ្ឋានជាតិ និងអន្តរជាតិអំពាវនាវឲ្យឥណ្ឌាប្រញាប់បិទខ្ទប់ប្រទេស តែរដ្ឋាភិបាលហាក់នៅរារែក

ព័ត៌មាន
ការអំពាវនាវមានកាន់តែច្រើនឡើងៗ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីឲ្យប្រទេសឥណ្ឌាសម្រេចដាក់វិធានការបិទខ្ទប់ទូទាំងប្រទេសតែម្តង ស្របពេលដែលម...

ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នឹងសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅសិង្ហបុរី

ព័ត៌មាន
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩របស់អាល្លឺម៉ង់ BioNTech ដែលជាដៃគូជាមួយនឹងក្រុមហ៊ុនអាមេរិក Pfizer បានប្រកាសនៅថ្ងៃចន្ទ ទី១០ ខែឧសភាថា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ