ប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូងនឹងបញ្ចុះពន្ធលើការនាំចូលផលិតផលកសិកម្មសំខាន់ៗ ចំពេលមានអតិផរណា


ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារថា ក្រសួងនេះបានសម្រេចអនុវត្តការកាត់បន្ថយអត្រាពន្ធលើការនាំចូលផលិតផលកសិកម្មសំខាន់ពាក់ព័ន្ធនឹងគ្រឿងបរិភោគចំនួន ៨ យ៉ាង ដើម្បីជួយបន្ធូរបន្ថយដល់បន្ទុកគ្រួសារពលរដ្ឋកូរ៉េខាងត្បូងនៅចំពេលមានការកើនឡើងនូវតម្លៃទំនិញប្រើប្រាស់ឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់ញូស។
កូរ៉េខាងត្បូងនឹងបញ្ចុះពន្ធលើការនាំចូលផលិតផលកសិកម្មសំខាន់ៗ ចំពេលមានអតិផរណា
ដោយ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយថា ផ្អែកតាមផែនការដែលបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រទេសនេះនឹងលើកលែងពន្ធលើការនាំចូលសាច់ជ្រូកទម្ងន់ ៤៥ ០០០ តោន និងត្រីម៉ាគើរ៉ែលទម្ងន់ ១ ម៉ឺនតោន ដោយចាប់ផ្តើមអនុវត្តនៅដើមខែមិថុនា។ គោលការណ៍ថ្មី នឹងត្រូវអនុវត្តរហូតដល់ខែធ្នូ ចំពោះសាច់ជ្រូក និងខែសីហាចំពោះត្រីសមុទ្រ។

ក្រសួងដដែលបានឱ្យដឹងទៀតថា នៅឆ្នាំនេះកំណើនតម្លៃទំនិញប្រើប្រាស់ជារួមបានធ្លាក់ចុះក្នុងកម្រិតមួយ។ ទោះជាយ៉ាងណា ផលិតផលកសិកម្ម នេសាទ និងបសុសត្វមួយចំនួន បានជួបប្រទះនឹងការឡើងថ្លៃ ដោយសារតែកង្វះការផ្គត់ផ្គង់រយៈពេលខ្លី និងការកើនឡើងតម្លៃសកល ហើយកាលពីខែមេសាឆ្នាំនេះ តម្លៃក្នុងស្រុករបស់សាច់ជ្រូកនៅកូរ៉េខាងត្បូងបានកើនឡើង ៤,២% ហើយត្រី ម៉ាក់គឺរ៉ែល ដែលខ្មែរហៅថា ត្រីស្បៃកា បានហក់ឡើង ១៣,៥%។

ក្រសួងហិរញ្ញវត្ថុកូរ៉េបានពន្យល់អំពីការឡើងថ្លៃសាច់ជ្រូកកាន់តែខ្ពស់ថាដោយសារតែពលរដ្ឋកូរ៉េខាងត្បូងបានចេញទៅកម្សាន្តនៅក្រៅផ្ទះកាន់តែច្រើន ហើយបានបន្ថែមថាបរិមាណថយចុះនៃផលិតកម្មត្រីស្បៃកាពីប្រទេសន័រវេស ក៏បានបង្កើនតម្លៃត្រីនេះនៅកូរ៉េខាងត្បូងដែរ។

កូតាអត្រាពន្ធនេះជាប្រព័ន្ធមួយដែលអនុញ្ញាតឱ្យផលិតផលនាំចូលទទួលបានលក្ខខណ្ឌអនុគ្រោះពន្ធក្នុងបរិមាណកំណត់ក្នុងច្បាប់ ហើយចំនួនដែលនាំចូលលើសពីការកំណត់ត្រូវបង់ពន្ធកាន់តែខ្ពស់។

ការនាំចូលសំខាន់ៗផ្សេងទៀត ដែលនឹងទទួលបានប្រយោជន៍ពីគោលការណ៍ថ្មី រួមមានស្ករសដែលនឹងមានពន្ធសូន្យសម្រាប់ទម្ងន់១០ម៉ឺន៥ពាន់តោន។ ទន្ទឹមនឹងនេះ កូរ៉េខាងត្បូងក៏នឹងមិនយកពន្ធលើការនាំចូលវត្ថុធាតុដើមស្ករទាំងអស់ផងដែរ នៅពេលដែលតម្លៃសកលកើនឡើង។

កូរ៉េខាងត្បូងគ្រោងបង្កើនកូតាពន្ធលើមើមខ្ញី ដែលទទួលបានការបន្ទាបពន្ធចំនួន ២០% រួចហើយ ហើយបរិមាណនៃការបន្ធូរបន្ថយពន្ធលើមើមខ្ញីនេះនឹងត្រូវបង្កើនចំនួន ១ ៥០០ តោនទៀត ពោលគឺឱ្យឡើងដល់ចំនួន ៣ ៣៦០ តោន។

សូមរំលឹកថា តម្លៃទំនិញប្រើប្រាស់នៅកូរ៉េខាងត្បូងបានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុង រយៈពេលជាងមួយឆ្នាំមកនេះគិតត្រឹមខែមេសា ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងពិភពលោក។ តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣,៧% កាលពីខែមេសា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតត្រឹមខែមេសា អតិផរណានៅកូរ៉េខាងត្បូងគឺខ្ពស់ជាងអត្រា ២% អស់រយៈពេល ២៥ ខែមកហើយ នៅពេលដែលធនាគារកណ្តាលប្រទេសនេះមានគោលដៅបញ្ចុះវាមកនៅត្រឹម ២% ក្នុងរយៈពេលមធ្យម៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនប្រាប់ឱ្យជប៉ុនបញ្ឈប់ការរឹតបន្តឹងលើការនាំចេញគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិច

ចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ កំពុងតែជំរុញឲ្យជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចទី៣ និងជាកំពូលមហាអំណាចខាងគ្រឿងអេឡិចត្រូនិចនោះ ឲ្យបញ្ឈប់ការរឹ…

ធនាគារកណ្ដាលថៃថា ៥ឆ្នាំខាងមុខទីផ្សារទុរេននឹងមានការប្រកួតប្រជែងខ្លាំង

ប្រទេសថៃ ត្រូវការបង្កើនសមត្ថភាពផលិតកម្មទុរេនរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចនៅឈរជើងក្នុងតំណែងជាអ្នកនាំចេញកំពូលបាន ខណៈដែលនៅ៥ឆ្នាំខាងមុខនេះ ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ