កូរ៉េខាងជើង - សហរដ្ឋអាមេរិក

កូរ៉េខាងត្បូង នឹងជជែកជាមួយអាមេរិក ជុំវិញបញ្ហាច្បាប់បន្ទះឈីបដ៏ចម្រូងចម្រាស់


រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងនឹងជួបជាមួយសមភាគីរបស់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ជុំវិញនឹងច្បាប់បន្ទះឈីបដ៏ចម្រូងចម្រាស់របស់សហរដ្ឋអាមេរិក ដ្បិតថា ច្បាប់នេះ មានការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនវិនិយោគនៅអាមេរិកក៏ពិតមែន ប៉ុន្ដែ វាក៏មានលក្ខខណ្ឌស្មុគស្មាញមួយចំនួនដែលត្រូវអនុវត្តផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កូរ៉េខាងត្បូង នឹងជជែកជាមួយអាមេរិក ជុំវិញបញ្ហាច្បាប់បន្ទះឈីបដ៏ចម្រូងចម្រាស់ រូបភាព The korea herald
ដោយ

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ិនតោននេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Ahn Duk-geun គ្រោងនឹងជួបមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មអាមេរិក និងសេតវិមានមួយចំនួនព្រមទាំងមន្ត្រីមកពីក្រុមអ្នកវិភាគសំខាន់ៗ ដើម្បីពិភាក្សាពីច្បាប់បន្ទះឈីបនេះ។

រដ្ឋបាលរបស់លោក ចូ បៃដិន កាលពីខែមុនបាននិយាយថា រដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនដែលមានទទួលបានការឧបត្ថម្ភធន ជាមួយកញ្ចប់ថវិកាសរុបជិត៥៣ពាន់លានដុល្លារពីរដ្ឋ ដែលស្របទៅតាមច្បាប់បន្ទះឈីប គឺត្រូវតែធ្វើការបែងចែកប្រាក់ចំណេញដែលទទួលបានលើសកំណត់របស់ពួកគេ ហើយក្រុមហ៊ុនទាំងនោះ ក៏ត្រូវបង្ហាញពីផែនការក្នុងការជួយផ្ដល់ការឧបត្ថម្ភសម្រាប់សេវាថែទាំកុមារក្នុងតម្លៃសមរម្យផងដែរ។

ច្បាប់បន្ទះសៀគ្វីឬក៏ឈីបនេះបានដើរតួនាទីសំខាន់នៅក្នុងកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក បៃដិន ដើម្បីនាំយកការផលិតបន្ទះឈីបនៅលើទឹកដីអាមេរិក ហើយភាពជោគជ័យរបស់ច្បាប់នេះ គឺមានសារៈសំខាន់ចំពោះមហិច្ឆតារបស់សហរដ្ឋអាមេរិកក្នុងការបន្តនាំមុខប្រទេសចិននៅក្នុងទីផ្សារពិភពលោក។

ខណៈដែលការលើកទឹកចិត្តនេះមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនផលិតបន្ទះឈីបនោះ លក្ខខណ្ឌមួយចំនួនដើម្បីទទួលបានប្រាក់ឧបត្ថម្ភកំពុងធ្វើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung Electronics Co Ltd និងក្រុមហ៊ុន SK Hynix Inc ស្ថិតក្នុងស្ថានភាពពិបាកនឹងសម្រេចចិត្តថា តើត្រូវដាក់ពាក្យស្នើសុំមូលនិធិនេះ ឬក៏យ៉ាងណា។

នៅក្រោមច្បាប់បន្ទះសៀគ្វីនេះបានកំណត់ថា ក្រុមហ៊ុនដែលទទួលយកប្រាក់លើកទឹកចិត្តទាំងអស់ គឺត្រូវបានតម្រូវឱ្យចែករំលែកជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនូវចំណែកនៃប្រាក់ចំណេញរបស់ពួកគេដែលកើនលើសពីការព្យាករពីដំបូងតាមកម្រិតដែលបានព្រមព្រៀងគ្នា។

ក្រុមហ៊ុនដែលទទួលបានការឧបត្ថម្ភធនពីច្បាប់បន្ទះឈីបនេះ នឹងត្រូវបានហាមឃាត់ក្នុងការចូលរួមក្នុងការស្រាវជ្រាវរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា ឬការពង្រីកដែនសមត្ថភាពផលិតបន្ទះឈីបនៅបរទេស ដែលពាក់ព័ន្ធដូចជាប្រទេសចិនជាដើមសម្រាប់ រយៈពេល ១០ ឆ្នាំ ខណៈដែលបច្ចុប្បន្នទាំងក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន SK Hynix របស់កូរ៉េខាងត្បូងគឺកំពុងដំណើរការរោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសចិនរួចទៅហើយនោះ។

ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីបភាគច្រើនក៏មានការព្រួយបារម្ភអំពីតម្រូវការឱ្យបង្ហាញព័ត៌មានអំពីការព្យាករប្រាក់ចំណេញ និងប្រតិបត្តិការរបស់ពួកគេផងដែរពីព្រោះបញ្ហាទាំងនេះត្រូវបានចាត់ទុកថាជាឯកសារសម្ងាត់នៃការធ្វើពាណិជ្ជកម្ម៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមប្រទេស G7 កំពុងរួបរួមគ្នាទាញយករ៉ែកម្រពីកាកសំណល់បច្ចេកវិទ្យាអេឡិចត្រូនិច

ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង៧ ឬហៅថា G7 កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរួបរួមគ្នាដើម្បី ប្រែក្លាយកាកសំណល់អេឡិចត្រូនិចទៅជាប្រភពនៃធនធានរ៉ែ និ…

ប្រជុំតារានាថ្ងៃដាក់ឲ្យដំណើរការ PNN PLUS APP របស់ទូរទស្សន៍ PNN

ស្ថានីយទូរទស្សន៍ដ៏ទំនើប និងពេញនិយមបំផុតមួយរបស់កម្ពុជា PNN បានដាក់ឲ្យដំណើរការកម្មវិធីសម្រាប់ទូរស័ព្ទដៃ PNN PLUS APP ជាមួយបច្ចេកវិទ្យាថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ