កូរ៉េខាងត្បូង-អាមេរិក

កូរ៉េខាងត្បូង អាចនឹងត្រូវបង់ថ្លៃការពារ ទៅឲ្យអាមេរិក ១ពាន់លានដុល្លារ នៅឆ្នាំនេះ


ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅមិនទាន់បានព្រមព្រៀងគ្នាផ្លូវការនៅឡើយទេ អំពីចំនួនទឹកប្រាក់ ដែលកូរ៉េខាងត្បូង ត្រូវបង់ទៅឲ្យអាមេរិក សម្រាប់ការតាំងមូលដ្ឋានទ័ពអាមេរិក​នៅក្នុងទឹកដីកូរ៉េខាងត្បូង បន្ទាប់ពី ការចរចាគ្នានៅគ្រាមុននោះ ត្រូវបានបរាជ័យ។ តែយ៉ាងណា បើតាមក្រសួងការបរទេសប្រទេសកូរ៉េខាងត្បូង កិច្ចព្រមព្រៀងថ្មីនេះ យ៉ាងហោចណាស់ កូរ៉េខាងត្បូងនឹងត្រូវបង់ប្រាក់ឧបត្ថម្ភទៅឲ្យអាមេរិក ប្រមាណ ១ទ្រីលានវ៉ន់ ឬស្មើនឹងប្រមាណ ៩២៤ លានដុល្លារអាមេរិក។
កូរ៉េខាងត្បូង អាចនឹង ត្រូវបង់ ថ្លៃការពារទៅឲ្យអាមេរិក ១ពាន់លានដុល្លារនៅឆ្នាំនេះ
ដោយ

សារព័ត៌មានចិន South China Morning Post ដែលបាន​ស្រង់​ខ្លឹម​សារ​ពី​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្នា​ថ្មីនេះ ត្រូវ​ឆ្លងការ​អនុម័ត​ពី​សភា​កូរ៉េខាងត្បូង​ជាមុនសិន។

ប្រភពព័ត៌មាន​​ឲ្យដឹងទៀតថា កាលពីឆ្នាំមុន កូរ៉េខាងត្បូង បាន​ផ្ដល់​​ប្រាក់​ប្រមាណ ៩៦០ ពាន់លាន​វ៉ន់ប្រមាណ ៤០% នៃតម្លៃ​​សម្រាប់​​​ការ​ដាក់​ពង្រាយ​​ទាហាន​អាមេរិក ២៨.៥០០ នាក់ ខណៈ​ដែល​វត្តមាន​​របស់​​ទាហានអាមេរិកនេះ គឺដើម្បី​ជាខែល រារាំង​​ការ​ឈ្លានពាន​​ពីសំណាក់​​ប្រទេស​​កូរ៉េខាងជើង។ ប៉ុន្ដែ លោក Donald Trump ប្រធានាធិបតីអាមេរិក​បាននិយាយថា កូរ៉េខាងត្បូង គួរតែ​បង់​​ប្រាក់​បន្ថែម​​ច្រើនជាងនេះទៀត សម្រាប់​អាមេរិក។

សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ធ្លាប់​បានផ្សាយដែរថា សហរដ្ឋអាមេរិក ធ្លាប់បានទាមទារ​ប្រាក់បន្ថែមពីកូរ៉េខាងត្បូង​សម្រាប់​ការតាំង​មូលដ្ឋានទាហានអាមេរិកនេះ ប្រមាណ១,១ ទ្រីលានវ៉ន់ ឬស្មើនឹងប្រមាណ ១ពាន់លានដុល្លារអាមេរិក។  

សេចក្ដី​ថ្លែងការ​​ក្រសួង​​ការបរទេស ​កូរ៉េខាងត្បូង​ បាន​ឲ្យដឹងថា កន្លងមក សម្ព័ន្ធមិត្ត​​ទាំងពីរ គឺអាមេរិក និងកូរ៉េខាងត្បូង បាន​បរាជ័យ​​លើការ​ពិភាក្សា ​ពីគម្រោង​​​តម្លៃ​ថ្មី​លើ​កិច្ចការពារនេះ ប្រមាណជា ​១០​លើក រួចមកហើយ។ ប៉ុន្ដែ នៅថ្ងៃអាទិត្យ ទី១០ កុម្ភៈ នេះ ប្រទេស​ទាំងពីរ​​បាន​​​​សម្រេច​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​រយៈពេលខ្លី​មួយ​ជាមួយគ្នា។

កិច្ចព្រមព្រៀងនេះ ហាក់ខុសពីកិច្ចព្រៀម​ព្រៀង ​ដែល​ភាគី​ទាំងពីរ​ធ្លាប់​បានធ្វើ​​កន្លងមក​​អស់រយៈពេល​ ៥ឆ្នាំចុងក្រោយនេះ ដោយសារតែវា គឺមានរយៈពេល ​១ឆ្នាំតែម្ដង ហើយភាគី​ទាំងពីរ​​ត្រូវ​ចរចា​បញ្ចប់​នៅត្រឹម​រយៈ​ពេល ​១ខែក្រោយនេះ។ 

គួរជម្រាបថា កងទ័ព​អាមេរិក បានតាំង​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង​តាំងពីឆ្នាំ ១៩៥០-១៩៥៣ សម័យសង្គ្រាម​កូរ៉េ​មកម្លេះ ហើយវត្តមាន​របស់ទ័ពអាមេរិក នេះ គឺ​ជាខ្នងបង្អែកមួយ​សម្រាប់​កូរ៉េខាងត្បូង សម្រាប់​ទប់ទល់​នឹងការឈ្លានពានពី​សំណាក់​​កូរ៉េ​ខាងជើង ខណៈដែល​​វិបត្តិ​​ក្រោយ​សង្គ្រាម​​​នៅឧបទ្វីកូរ៉េ​​នៅមិនទាន់​ត្រូវ​បាន​បញ្ចប់​អស់ទាំងស្រុងនៅឡើយ។

ដោយឡែក នៅចុងខែ​កុម្ភៈនេះ លោក Donald Trump និង លោក Kim Jong Un ក៏នឹងជួបគ្នាជាលើកទី២ នៅប្រទេស​វៀតណាម​ ដោយ​ជំនួប​នេះ ត្រូវ​បាន​អ្នកវិភាគ​មួយចំនួន​​សង្ឃឹម​ថា នឹងអាច​ជួយឲ្យ​វិបត្តិ​ឧបទ្វីកូរ៉េ​ ដែលបាននិង​កំពុង​មានបន្ត​រ៉ាំរ៉ៃ​មកនេះ នឹងអាច​ដោះស្រាយ​​បានធូរ​ស្បើយ​ជាងមុន ពិសេស​គឺការ​ឈានទៅ​​លុប​បំបាត់ ​នូវ​មហិច្ឆតា​​របស់​កូរ៉េខាងជើង​ ក្នុង​ការ​​បង្កើត​​អាវុធ​នុយក្លែរអ៊ែរ​ ដែលពិភពលោក​​កំពុង​​តែ​​ព្រួយបារម្ភ៕ ​

None



អត្ថបទបន្ទាប់


វៀតណាម មានមហិច្ឆតា សង់ផ្លូវរថភ្លើងល្បឿនលឿន តម្លៃជិត ៦០ ពាន់លានដុល្លារ ឆ្លងកាត់ ២០ខេត្តក្រុង

រដ្ឋាភិបាលវៀតណាម បានបង្ហាញពីមហិច្ឆតាដ៏សម្បើមរបស់ខ្លួន លើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃវិនិយោគសរុបជិត ៦០ពាន់លានដុល្លារអាមេ…

«បច្ចុប្បន្នភាព EBA» សហភាពអឺរ៉ុប អាចនឹងចេញសេចក្ដីសម្រេចមួយ នៅសប្ដាហ៍នេះ!

ភាពរង្គោះរង្គើប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នៅតែជាបញ្ហារសើបមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ខណៈមកទល់ពេលនេះ សហភាពអឺរ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ