កូវីដ១៩ នៅ​កម្ពុជា

អាល្លឺម៉ង់​បញ្ជូន​យន្តហោះពិសេស​​​មក​ដឹក​ជនជាតិ​ខ្លួនពី​កម្ពុជា ខណៈ​​ដែល​ជនជាតិ​អង់គ្លេស​ជាច្រើន​នាក់​នៅ​ជាប់គាំង


ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជូន​យន្តហោះ​ពិសេស​មក​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​និង​ជនជាតិ​អឺរ៉ុប​ផ្សេង​ទៀត​រាប់​រយ​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​មាន​ការលុប​ជើង​ហោះហើរ​នៅ​ក្នុង​តំបន់​ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​កូវីដ១៩។
ពលរដ្ឋ​អាល្លឺម៉ង់ និងអឺរ៉ុប​ រៀបចំ​ឡើង​ជើង​យន្តហោះពិសេស​ដែលបញ្ជូន​មក​ដោយរដ្ឋាភិបាល​អាល្លឺម៉ង់ ដឹក​យកពួកគេ​ចេញពីកម្ពុជា។
ដោយ

អ្នកនាំពាក្យ​សា្ថនទូត​អាល្លឺម៉ង់ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២០ ដូច្នេះថា “ប្រទេស​អាល្លឺម៉ង់​បាន​ដំណើរការ​ជើង​ហោះហើរ​ធ្វើ​មាតុភូមិ​និវត្តន៍​ចំនួន ២​ជើង កាលពី​ថ្ងៃ​អាទិត្យ​មុននេះ។ អ្នក​ដំណើរ​​ ៤៤៦នាក់ ជា​ពលរដ្ឋ​​​អាឡឺម៉ង់ សហភាព​អឺរ៉ុប និង​ស្វ៊ីស ក៏ដូចជា អ្នក​រស់នៅ​អាល្លឺម៉ង់​ផ្សេង​ទៀត បាន​ទៅ​ដល់​ផ្ទះ​ពួកគាត់​ដោយ​សុវត្ថិភាព។”

អ្នក​នាំពាក្យ​សា្ថនទូត បាន​បន្ត​ថា “សូម​អរគុណ​ប្រទេស​កម្ពុជា​ចំពោះ​រាល់​ការ​គាំទ្រ​របស់​អ្នក ដើម្បី​ធ្វើ​ឱ្យ​រឿង​នេះ​កើត​ឡើង។"

ការធ្វើ​មាតុភូមិ​និវត្តន៍​នេះ​បាន​កើត​ឡើង បន្ទាប់ពី​ប្រទេស​បារាំង​និង​ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជូន​យន្តហោះ​ពិសេស​មក​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​រាប់​រយ​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា​ផងដែរ កាល​ពី​សប្តាហ៍​មុន។

ខណៈ​ដែល​បារាំង​និង​អាល្លឺម៉ង់​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ជនជាតិ​ខ្លួន​នោះ មាន​អ្នក​ដំណើរ​ជនជាតិ​អង់គ្លេស​រាប់រយ​នាក់​ នៅ​ជាប់​គាំង​នៅ​ប្រទេស​កម្ពុជា​នៅឡើយ។

នៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក អ្នកដំណើរ​ទាំងនោះ​បាន​បង្កើត​ជា​ក្រុម ឈ្មោះថា “Stranded in Cambodia UK” ដើម្បី​រៀបចំ​ការហោះ​ហើរ​ពិសេស​ ហើយ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​អង់គ្លេស ជួយ​បញ្ជូន​យន្តហោះ​មក​ដឹក​ពួកគាត់​ចេញ​ពី​កម្ពុជា​ផងដែរ។

អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អង់គ្លេស បាន​និយាយ​ថា អាជ្ញាធរ​អង់គ្លេស​នឹង​ស្វែងរក​ជម្រើស​សម្រាប់​ការហោះហើរ​ដែល​មាន​លក្ខណៈ​ពាណិជ្ជកម្ម ឬរបស់​​រដ្ឋាភិបាល ដែល​អាច​​ឲ្យ​ជនជាតិអង់គ្លេស​ទាំងនោះ​ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​វិញបាន។

ក៏ប៉ុន្តែ អ្នក​នាំពាក្យ​នោះ​បាន​និយាយ​ថា មិន​ទាន់​អាច​ដឹង​ថា នឹង​មាន​ការហោះហើរ​ពិសេស​ទៅ​យក​ជនជាតិ​អង់គ្លេស ពី​ប្រទេស​ណា​មួយ​ នៅ​ឡើយ​ទេ៕

None



អត្ថបទបន្ទាប់


អ្នកសៀមរាប៖ ភាពស្ងាត់ជ្រងំនៅ Pub Street ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន

ខេត្តសៀមរាប ធ្លាប់តែជាខេត្តល្បីល្បាញថាមានភ្ញៀវជាតិ និងអន្តរជាតិចេញចូលមិនដាច់ ជាពិសេសនៅតំបន់ Pub Street ជាទីប្រជុំការកម្សាន្តនិងហាងអាហា…

ថ្ងៃទី៣១មីនា គ្មានករណីឆ្លងមេរោគកូវីដ១៩ថ្មីទេ ខណៈចំនួនវត្ថុសំណាកវិភាគរកមេរោគនេះមានជាង ៥ពាន់ករណី

ជាសញ្ញាណវិជ្ជមានមួយសម្រាប់កម្ពុជា ដោយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកបានបង្ហាញមិនមានករណីឆ្លងមេរោគកូវីដ១០ថ្មីនោះទេ កាលពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ