ស្រីលង្កាត្រូវការថវិកា៥ពាន់លានដុល្លារទៀត

ស្រីលង្កាត្រូវការថវិកា៥ពាន់លានដុល្លារទៀត សម្រាប់ចំណាយដោះស្រាយវិបត្តិសេដ្ឋកិច្ចរហូតដល់ដំណាច់ឆ្នាំនេះ


នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កា បាននិយាយថា ខ្លួនត្រូវការប្រាក់យ៉ាងតិច ៥ ពាន់លានដុល្លារបន្ថែមសម្រាប់ការចំណាយរហូតដល់ចុងឆ្នាំនេះ ដើម្បីរក្សាកម្រិតជីវភាពមូលដ្ឋាន រួមទាំងការនាំចូលប្រេងដែលត្រូវចំណាយប្រហែល ៣ពាន់៣រយលានដុល្លារអាមេរិក ខណៈប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានអះអាងថា លោកនឹងបន្តកាន់តំណែង ២ ឆ្នាំទៀត ដែលជាអាណត្តិនៅសល់របស់លោក ប៉ុន្តែនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយទៀតនោះទេ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ប្រទេសស្រីលង្កាអស់ប្រេងសាំងផ្គង់ផ្គង់សម្រាប់ពលរដ្ឋហើយ!

នាយករដ្ឋមន្ត្រីស្រីលង្ការលោក Ranil ដែលកំពុងទទួលបន្ទុករៀបចំថវិកាបម្រុង ដើម្បីធ្វើឱ្យមានតុល្យភាពហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសស្រីលង្កាឡើងវិញបាននិយាយថា ស្រីលង្កាចាំបាច់ណាស់ត្រូវការប្រាក់យ៉ាងតិច ៥ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបង្កើតឲ្យមានស្ថិរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ លោក Ranil បានបញ្ជាក់បន្ថែមថា ការបង្កើតឲ្យមានស្ថិរភាពសេដ្ឋកិច្ចតែមួយជ្រុងក្នុងរយៈពេលខ្លី គឺមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវតែរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងមូលឡើងវិញ។

ស្របពេលជាមួយគ្នានោះផងដែរ ប្រធានាធិបតីស្រីលង្កា លោក Gotabaya បាននិយាយកាលពីថ្ងៃចន្ទ ក្នុងបទសម្ភាសន៍មួយនៅឯគេហដ្ឋានផ្លូវការរបស់លោកក្នុងទីក្រុង Colombo ថា លោកត្រូវបានផ្តល់អាណត្តិរយៈពេលប្រាំឆ្នាំ ខណៈមកទល់ពេលនេះគឺនៅសល់ ២ ឆ្នាំទៀតប៉ុណ្ណោះ ហើយលោកបានបញ្ជាក់ថា ក្រោយបញ្ចប់អាណត្តិនេះទៅ លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រកួតប្រជែងនៅអាណត្តិក្រោយទៀតនោះទេ។

គួររំឭកថា ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបានស្តីបន្ទោសលោក Gotabaya និង ក្រុមគ្រួសាររបស់លោកជាខ្លាំង ចំពោះការសម្រេចចិត្តលើគោលនយោបាយមួយចំនួនដែលនាំឱ្យបាត់បង់ទុនបម្រុងអន្តរជាតិ ក្នុងការនាំចូលសម្ភារៈសំខាន់ៗពីបរទេស ដែលរួមមានប្រេងឥន្ធនៈ ស្បៀងអាហារ និង ថ្នាំសង្កូវផ្សេងៗ ហើយបញ្ហាទាំងនេះ បានជំរុញឱ្យអតិផរណាកើនឡើងរហូតដល់ ៤០% និង បង្ខំឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងជំពាក់បំណុលអន្តជាតិវណ្ឌកផងដែរ។

ភាពតានតឹងផ្នែកសេដ្ឋកិច្ចបានឈានទៅរកភាពចលាចលនយោបាយក្នុងប្រទេសដីកោះមួយនេះជាខ្លាំង ខណៈនាយករដ្ឋមន្រ្តីមុន គឺលោក Mahinda Rajapaksa ដែលត្រូវជាបងប្រុសរបស់ប្រធានាធិបតីលោក Gotabaya បានសម្រេចចិត្តលាលែងពីតំណែង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស និងបាតុករដែលជាអ្នកតវ៉ា បង្កឲ្យមានការបង្ហូរឈាមធ្វើឲ្យមានអ្នកស្លាប់ និង របួសជាច្រើនរូបកាលពីខែឧសភា។

នាពេលបច្ចុប្បន្ននាយករដ្ឋមន្ត្រីថ្មីដែលឡើងមកជំនួសលោក Mahinda នោះគឺលោក Ranil ដែលឥឡូវនេះកំពុងស្វែងរកជំនួយប្រហែល ៤ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ការប្រើប្រាស់ក្នុងឆ្នាំនេះពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងបណ្តាប្រទេសរួមទាំងឥណ្ឌា និង ចិនផងដែរ។

គួរជម្រាបថា ប្រទេសដែលមានប្រជាជនចំនួន ២២ លាននាក់កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ៧ ទសវត្សរ៍មកនេះ ខណៈបច្ចុប្បន្នប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងកង្វះខាតរូបិយបណ្ណបរទេស ដែលបានបញ្ឈប់ការនាំចូលផលិតផលសំខាន់ៗដូចជាប្រេងឥន្ធនៈ ថ្នាំពេទ្យ និង ជី។

ទោះយ៉ាងណា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាក្នុងថ្ងៃទី ៨ មិថុនាបាននិយាយថា ខ្លួនបានទទួលអនុម័តឥណទានចំនួន ៥៥ លានដុល្លារពីធនាគារ Exim Bank របស់ឥណ្ឌាដើម្បីទិញជីកសិកម្ម ក្នុងការដោះស្រាយបញ្ហាវិបត្តិខ្វះខាតក្នុងប្រទេសផងដែរ៕

None



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមពីររូបត្រូវបណ្តេញចេញពីបក្សក្រោយរកឃើញបានប្រព្រឹត្តអំពើពុករលួយ

គណបក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីថ្ងៃចន្ទ ៦ មិថុនា នេះថា រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសវៀតណាម និងអភិបាលទីក្រុងហាណូយត្រូវបានដកចេញពីស…

ប្រទេសចិនព្រមានអូស្ត្រាលីពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីខ្លួនស្ទាក់ចាប់បានវត្តមានយន្តហោះអូស្ត្រាលីហោះចូលក្នុងដែនសមុទ្រចិនខាងត្បូង

ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានព្រមានដល់ទីក្រុងកង់បេរ៉ាឱ្យ "ធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង" បើមិនដូច្នោះទេ អាចប្រឈមមុខនឹង "ផលវិបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ