ចិន-វិបត្តិថាមពល

ចិនបង្កើនការនាំចូលអគ្គិសនីពីក្រៅប្រទេសកាន់តែច្រើន ដើម្បីបន្ថយសម្ពាធនៃវិបត្តិថាមពល


ទិន្នន័យពីអាជ្ញាធរគយចិនបង្ហាញថា ខ្លួនបានបង្កើនការនាំចូលអគ្គិសនីពីប្រទេសកូរ៉េខាងជើង រុស្ស៊ី និង មីយ៉ាន់ម៉ា ចំពេលដែលប្រទេសខ្លួនមានការខ្វះខាតថាមពលអគ្គិសនីដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ យ៉ាងណាមិញ ការបង្កើនការនាំចូលអគ្គិសនីពីបណ្តាប្រទេសជិតខាងទាំងអស់នេះ ត្រូវបានគេមើលឃើញថា មិនមែនជាដំណោះស្រាយល្អ ចំពោះវិបត្តិខ្វះខាតអគ្គិសនីនៅទូទាំងប្រទេសចិននោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
បង្គោលបញ្ចូនអគ្គិសនីដែលចិនពីប្រទេសមីយ៉ាន់ម៉ា រូបភាព៖ ស៊ិនហួ
ដោយ

ចិន​មានការ​នាំ​ចូល​អគ្គិសនី​ពី​កូរ៉េ​ខាងជើង​បាន​កើនឡើង​ជាង ៦០% ស្មើនឹង​ជាង ៣​ម៉ឺន​៥​ពាន់ មេ​ហ្គា​វ៉ា​ត់​ម៉ោង ក្នុង​ខែកញ្ញា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ចិន​បាន​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​កូរ៉េ​ខាងជើង​ក្នុង​ខែកញ្ញា​មាន​តម្លៃ​១​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​សរុប​នៅ​៩​ខែ​ដំបូង​ឆ្នាំ​នេះ​ចំណាយ​ជិត ១២​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ដែល​បាន​ដាក់​លើ​ប្រទេស​កូរ៉េ​ខាងជើង​ក្នុង​ឆ្នាំ ២០១៧ បាន​ដាក់​កម្រិត​ការ​នាំ​ចេញពី​ប្រទេស​នេះ រួម​មាន​ធ្យូងថ្ម រ៉ែ​ដែក អាហារ និង ផលិតផល​កសិកម្ម ប៉ុន្តែ​ពាណិជ្ជកម្ម​អគ្គិសនី​មិន​ត្រូវ​បាន​រឹត​បន្តឹង​ទេ​។

ទន្ទឹម​នឹង​នេះ​ដែរ ប្រទេស​រុ​ស្ស៊ី​ក៏​បាន​នាំ​ចេញ​ថាមពល​អគ្គិសនី​ចំនួន​ជាង ២​ពាន់​ជី​ហ្គា​វ៉ា​ត់​ម៉ោង ដែល​មាន​តម្លៃ​ប្រមាណ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​កាន់​ប្រទេស​ចិន ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ ដែល​ជា​ការ​កើនឡើង ជិត​២%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ផង​ដែរ​។

ដោយឡែក ការ​នាំ​ចូល​ថាមពល​របស់​ប្រទេស​ចិន​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​កើនឡើង​ចំនួន ៤៤% ដល់​ជាង​១​ពាន់​ជី​ហ្គា​វ៉ា​ត់​ម៉ោង នៅ​ក្នុង​៩​ខែ​ដំបូង​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២០ ជាមួយនឹង​ទំហំ​ទឹកប្រាក់​តម្លៃ ៣៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​ជម្រាប​ថា ទោះបីជា​មានការ​នាំ​ចូលា​ថាមពល​របស់​ចិន​ពី​ប្រទេស​ជិតខាង​កើនឡើង​ក៏​ដោយ ក៏​ប្រទេស​ចិន​នៅ​តែ​ត្រូវ​ដោះស្រាយ​តម្រូវការ​ផលិត​ថាមពល​ដោយ​ខ្លួនឯង​ដដែល ពោល​គឺ​បរិមាណ​នាំ​ចូល​មិន​អាច​ផ្គត់ផ្គង់​បាន​ច្រើន​នោះ​ទេ ព្រោះ​ទំហំ​នេះ​តំណាង​ឲ្យ​ផ្នែក​តិចតួច ប៉ុណ្ណោះ នៃ​ការ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​យ៉ាង​សម្បើម​នៅ​ក្នុង​ប្រទេស​ចិន​។

ជាក់ស្តែង​កាលពី​ខែកញ្ញា ប្រទេស​ចិន​បាន​ផលិត​អគ្គិសនី​ក្នុងស្រុក​ដល់​ទៅ​ជាង ៧០​ម៉ឺន​ជី​ហ្គា​វ៉ា​ត់​ម៉ោង​ឯណោះ បើ​ប្រៀបធៀប​ទៅ​នឹង​អគ្គិសនី​ដែល​ខ្លួន​បាន​នាំ​ចូល​ជិត​៧០០​ជី​ហ្គា​វ៉ា​ត់​ម៉ោង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបពន្យារពេលពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអូស្ត្រាលីជាលើកទី២

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីកាលពីចុងសប្ដាហ៍មុននេះ បានអះអាងថា សហភាពអឺរ៉ុបបានសុំពន្យារពេលពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួ…

អាមេរិកអនុញ្ញាតឲ្យលក់ផលិតតម្លៃរាប់ពាន់លានដុល្លារ ទៅឲ្យឱ្យក្រុមហ៊ុនចិន Huawei និងSMIC

ព័ត៌មាន
ក្រុមហ៊ុនរបស់អាមេរិកជាច្រើនបានទទួលអាជ្ញាបណ្ណ ដែលមានតម្លៃរាប់ពាន់លានដុល្លារពីការលក់ទំនិញ និងបច្ចេកវិទ្យារបស់ពួកគេទៅឱ្យក្រុមហ៊ុនទូរគមនាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ