ការវិនិយោក​តំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងរៀបចំខ្លួនដើម្បីឡើងផ្សារភាគហ៊ុននៅកម្ពុជា


តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលកំពុងមានក្រុមហ៊ុនវិនិយោគជាង ១៦០ក្រុមហ៊ុននោះ បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការចុះបញ្ជីចូលក្នុងផ្សារមូលបត្រកម្ពុជា នៅពេលខាងមុខ ហើយបន្ទាប់មកទៀត ក្រុមហ៊ុនក៏មានមហិច្ឆតានឹងបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារភាគហ៊ុនហុងកុងផងដែរ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់តំបន់សេដ្ឋកិច្ចពិសេសនេះ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងរៀបចំខ្លួនដើម្បីឡើងផ្សារភាគហ៊ុននៅកម្ពុជា (រូបភាព៖ ហ្វេសប៊ុកផេក SSEZ)
ដោយ

ថ្លែង​នៅក្នុង​ជំនួប​ជាមួយនឹង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ កាលពីពេលថ្មីៗនេះ លោក ជិន ជាំងកាំង ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​លើកឡើងថា តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ក៏​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចុះបញ្ជី​ផ្សារ​ភាគហ៊ុន​នៅ​កម្ពុជាផងដែរ ក្នុងគោល​បំណង​ទាក់ទាញ​ការវិនិយោគ​អន្ដរជាតិ ជា ពិសេស​នៅតំបន់​អឺរ៉ុប និងអាមេរិក លើសពីនេះទៀត ក្រុមហ៊ុន​ក៏មាន​គោលដៅ នឹង​បន្ដ​បញ្ជីក្នុង​ទីផ្សារភាគហ៊ុន នៅ​ហុងកុងផងដែរ។ ទោះយ៉ាងណា ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​អំពី​គម្រោង​បោះផ្សាយលក់ភាគហ៊ុន​នៅកម្ពុជានេះ​នៅឡើយទេ។

ទោះយ៉ាងណា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង បាន​ថ្លែង​គាំទ្រ​ចំពោះ​គោលបំណង​បោះផ្សាយលក់​ភាគហ៊ុន​នៅកម្ពុជារបស់​តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុនេះ ហើយ​ឯកឧត្តម ជឿជាក់ថា តំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ នឹង​កាន់តែមានការ​អភិវឌ្ឍខ្លាំងក្លាថែមទៀត​​នាពេលខាង​មុខឆាប់នេះ ក្រោយពីចូល​ទីផ្សារ​មូលបត្រនៅ​កម្ពុជា និងនៅ​ហុងកុង។

បើតាម​ឯកឧត្តម ហោ ណាំហុង តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹងរួមចំណែក​ក្នុងការបង្កើន​ទំហំ​ពាណិជ្ជកម្មកម្ពុជា-ចិនឲ្យ​បានដល់ ១០ពាន់​លានដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២៣ ព្រមទាំង​ចលនាពាណិជ្ជកម្ម​រវាងកម្ពុជា​និង​ប្រទេសនានា ផ្សេង ទៀត អោយបានកាន់តែច្រើន។

គួរបញ្ជាក់ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ នៅតែ​បង្ហាញ​ពី​កំណើន​នៃការ​នាំចេញ​នាំចូល​របស់ខ្លួន​បានល្អ បើទោះបីជា​រយៈពេល​កន្លងមកនេះ បញ្ហា​កូវីដ-១៩ បាន​និងកំពុង​បន្ដ​វាយប្រហារ​មកលើ​សេដ្ឋកិច្ច​របស់​កម្ពុជា ក៏ដូចជា​ពិភពលោក​យ៉ាងណាក្ដី។ ជាក់ស្ដែង នៅរយៈពេល ១០ ខែ​ឆ្នាំ២០២០នេះ ការនាំចេញ​ នាំចូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​សម្រេចបាន​ដល់ទៅ ១.៣០០ លាន​ដុល្លារអាមេរិក កើនឡើងជាង​៣០% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ នេះបើតាម​តួលេខ​ដែលបង្ហាញ​ដោយ​តំបន់សេដ្ឋកិច្ចពិសេសមួយនេះ។

បច្ចុប្បន្ន នៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុនវិនិយោគ ទាំងអស់​ចំនួន​១៦៥​ក្រុមហ៊ុន ដែលបាន​បង្កើត​ឱកាស​ការងារ​ចំនួន ៣ម៉ឺន​កន្លែង។ ក្នុងរយៈពេល ១០ខែ ដំបូង​នៃឆ្នាំ​២០២០ បរិមាណកុងតឺន័រ​នាំចេញ​និងនាំចូល របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​សរុប​មាន​ចំនួន ជាង ៣ម៉ឺន ៦ពាន់ កុងតឺន័រ បានកើន​ឡើងជិត ៣០% បើប្រៀប​ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន៕

None



អត្ថបទបន្ទាប់


អង់គ្លេស សម្រេចបន្ដផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា បើទោះបីអឺរ៉ុប បានដក EBA ពីកម្ពុជាក្ដី

មុខទំនិញរបស់កម្ពុជា ដែលនាំទៅប្រទេសអង់គ្លេស នឹង​នៅតែទទួលបានការអនុគ្រោះពន្ធ ចាប់ពីថ្ងៃទី ១ ខែមករា​ ឆ្នាំ២០២១ បើទោះបីជាអឺរ៉ុបបានសម្រេចដ…

ចិន ក្ដោបក្ដាប់ចំណែកធំជាងគេបង្អស់ លើការវិនិយោគក្នុងសួនឧស្សាហកម្មនៅវៀតណាម

នៅក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ ២០២០នេះ ក្រុមហ៊ុនវិនិយោគចិន បានកាន់កាប់ចំណែកដល់ទៅ ៨៨% នៃការចាក់បញ្ចូលទុនវិនិយោគជាង ១ពាន់ ៥រយលានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ