ខុសប្លែកពីកង់បីម៉ាកដទៃ ដែលភាគច្រើនមិនបានឆ្លងកាត់ការតម្លើង និងតេស្តប្រព័ន្ធសុវត្ថិភាពឲ្យបានតឹងរឹង ក្រុមហ៊ុនបាចាច តែងតែយចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាថា ផលិតផលសម្រេចរបស់ខ្លួន បានឆ្លងកាត់ច្រវាក់ផលិតកម្មយ៉ាងត្រឹមត្រូវ ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីវិស្វករ និងអ្នកជំនាញតម្លើងកង់បី ជាមួយឧបករណ៍តម្លើងកម្រិតស្តង់ដារអន្តរជាតិ។
ដោយមានការដំណើរការធ្វើតេស្តសុវត្ថិភាពយ៉ាងម៉ត់ចត់ ជាមួយនឹងស្ដង់ដារបច្ចេកទេសខ្ពស់ បានធ្វើឱ្យ គ្រប់កង់បី ដែលបានឆ្លងកាត់ចង្វាក់ផលិតកម្មរបស់រោងចក្រផលិតកង់បី Bajaj គឺធានាបាននូវសុវត្ថិភាពលក្ខណៈអន្តរជាតិ រួមទាំងប្រព័ន្ធហ្វ្រាំង កម្រិតសមត្ថភាពទ្រទម្ងន់របស់កង់បី និង ភាពរឹងមាំនៃតួកង់បីទាំងមូលផ្តុំដោយដែកតែមួយ ដែលធានាសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នកដំណើរពេលមានការប៉ះទង្គិចជាយថាហេតុ។
កង់បីម៉ាកដទៃអាចនឹងមើលរំលងចំណុចសំខាន់ទាំងនេះ ដែលអាចផ្តល់ផលប៉ះពាល់ដល់គុណភាព និងសុវត្ថិភាពអ្នកដំណើរ! ដោយឡែក បាចាច ចាត់ទុកសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាអាទិភាពទីមួយ!
អ្នកបើកបរឆ្លាតវៃ ដែលគិតលើការសន្សំសំចៃ និងសុវត្ថិភាពជាចម្បង គឺគួរជ្រើសរើសកង់បីបាចាច! ដោយសារសុវត្ថិភាពអ្នក អ្នកដំណើរ ក៏ដូចជាមនុស្សជាទីស្រឡាញ់ គឺពឹងផ្អែកយ៉ាងសំខាន់ទៅការជ្រើសរើសដ៏ត្រឹមត្រូវរបស់អ្នក! បាចាច ជាម៉ាកយីហោលក់ដាច់ជាងគេនៅកម្ពុជា និងជុំវិញពិភពលោក ហើយនេះមិនមែនជារឿងចៃដន្យនោះទេ! ព្រោះបាចាច តែងតែគិតគូរយ៉ាងល្អិតល្អន់ពីគុណភាព សុវត្ថិភាព និងផ្តល់ជូនផលិតផលសម្រេចជូនលោកអ្នកប្រកបដោយទំនុកចិត្តខ្ពស់បំផុត៕