ថៃទាមទារឱ្យយូណេស្កូ

ថៃឡាំប៉ាទាមទារឱ្យយូណេស្កូពិនិត្យលើទឹកដីខ្លួនផង ពេលចុះពិនិត្យប្រាសាទខ្មែរនៅតំបន់ព្រំដែន ខណៈអ្នកវិភាគថា ជំហរថៃរេដូចចុងស្រល់


នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រាប់សហគមន៍ជនជាតិថៃនៅប្រទេសបារាំងថា ខ្លួនចង់ឱ្យអង្គការយូណេស្កូ (UNESCO) រក្សាជំហរប្រកបដោយស្មើភាព ពោលគឺរាល់ពេលចុះត្រួតពិនិត្យបណ្តាប្រាសាទបុរាណខ្មែរនៅតំបន់មានជម្លោះ គួរតែចុះទៅពិនិត្យនៅភាគីថៃផង។ ការលើកឡើងរបស់មេដឹកនាំថៃនេះ ត្រូវបានគេមើលឃើញថា វាហាក់ដូចជាផ្ទុយគ្នាស្រឡះពីជំហជាក់ស្តែងរបស់រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក អានុទីន។ ជាក់ស្តែងអ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជាមើលឃើញថា ជំហររបស់រដ្ឋាភិបាលថៃមកទល់ពេលនេះហាក់រេដូចចុងស្រល់គ្មានភាពច
ថៃទាមទារឱ្យយូណេស្កូ
ដោយ

លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃបានព្យាយាមតោងយកប្រជាប្រិយភាពពេលជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិថៃនៅប្រទេសបារាំង ដោយលោកទាមទារឱ្យអង្គការយូណេស្កូពេលចុះត្រួតពិនិត្យទីតាំងប្រាសាទ ដែលមានជម្លោះតាមបណ្តោយព្រំដែន គួរតែចុះត្រួតពិនិត្យនៅខាងភាគីថៃដែរ ដើម្បីធានាឱ្យមានតុល្យភាព។ លោកបានអះអាងថា ថៃបានលើកពីបញ្ហានេះរួចរាល់ហើយនៅ ក្នុងកិច្ចពិភាក្សាជាមួយលោក ខាលីដ អាមេដ អែល អ៊ីណានី អាលី អេហ្ស (Khaled Ahmed El-Enany Ali Ezz) អគ្គនាយកអង្គការយូណេស្កូកាលពីថ្ងៃសុក្រ សប្តាហ៍មុន។
ការព្យាយាយនិយាយខុសពីជំហរជាក់ស្តែងរបស់នាយករដ្ឋមន្ត្រីថៃរូបនេះ ធ្វើឡើងក្រោយកម្ពុជាស្នើសុំឱ្យអង្គការយូណេស្កូចុះវាយតម្លៃការខូចខាតលើប្រាសាទបេតិកភណ្ឌពិភពលោករបស់កម្ពុជា ដែលរងការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនកាលពីពេលកន្លងទៅ។ លោក អានុទីន បានលើកឡើងដ៏គួរឱ្យហួសចិត្តថា ប្រសិនបើអង្គការយូណេស្កូចុះត្រួតពិនិត្យប្រសាទបុរាណខ្មែរ អង្គការនេះត្រូវតែធ្វើការស្ទង់មតិពីខាងភាគីថៃ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់។
អ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជា ដែលនិយាយក្រោមលក្ខខណ្ឌសុំមិនបញ្ចេញឈ្នោះបានចាត់ទុកការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ គ្រាន់តែជាការនិយាយដើម្បីដោះដៃ ឬនិយាយឱ្យរួចពីមាត់តែប៉ុណ្ណោះ ព្រោះកន្លងមករដ្ឋាភិបាលថៃមិនដែល0មានជំហរច្បាស់លាស់ទាល់តែសោះលើបញ្ហាជម្លោះព្រំដែន ទាំងដែនគោក និងដែនសមុទ្រ ដោយគោលជំហរទាំងនោះតែងតែប្រែប្រួលទៅតាមខ្សែញាក់ នៃចលនាជាតិនិយមជ្រុលនៅក្នុងប្រទេស។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា៖«អ្វីដែលរដ្ឋាភិបាលថៃបានលើកឡើងគ្រាន់តែជាជំហរប្រជាភិថុត ដើម្បីគេចវេះពីដំណោះស្រាយ ក្នុងបំណងរក្សាស្ថិរភាពអំណាចនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ»។ លោកបានបន្តទៀតថា រាល់ប្រាសាទបុរាណដែលមានបញ្ហាចម្រូងចម្រាស ជាពិសេសករណីប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពទាំងស្រុងរបស់កម្ពុជា ដូច្នេះការទាមទារឱ្យចុះទៅពិនិត្យខាងភាគីថៃ គឺជារឿងមិនសមហេតុផលឡើយ។ សម្រាប់កម្ពុជាកន្លងមកមិនដែលរារាំងការចុះពិនិត្យរបស់ស្ថាប័នអន្តរជាតិណាមួយនោះទេ ពោលគឺមានតែការស្វាគមន៍ ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺភាគីថៃតែងតែនាំសហគមន៍អន្តរជាតិទៅកាន់ទីតាំងដែលស្ថិតក្នុងទឹកដីកម្ពុជា ហើយបន្លំប្រាប់បរទេសថា ជាទឹកដីរបស់ខ្លួនទៅវិញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឈរជើងរឹងមាំជាង ១០ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនកង់បីបាចាច ទទួលបានភាពជឿជាក់ពីអ្នកបើកបរខ្មែរ ជាង ១០០ ០០០នាក់!

ក្រុមហ៊ុនBajaj មិនត្រឹមតែផលិតកង់បីប៉ុណ្ណោះទេ! ប៉ុន្ដែ បានគិតគូរយ៉ាងល្អិតល្អន់ រាល់ផលិតផលសម្រេច ដើម្បីផ្តល់ជូនដំណោះស្រាយដ៏ល្អឥតខ្ចោះ ទាំង…

អាម៉េរិកបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ក្រោយស្ងប់ស្ងាត់ជាង១ខែ ខណៈការចរចាបញ្ចប់សង្គ្រាមនៅតែបន្ត

កងកម្លាំងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារជាថ្មីទៅលើទីតាំងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ដោយសំដៅលើរ៉ាដាបាញ់មីស៊ីល និងនាវាចម្បាំងធុនតូចរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ