ធនាគារកណ្ដាលអាម៉េរិក

លោក ត្រាំ អះអាងថា លោកប្រហែលជាប្ដូរចិត្តឈប់ដកប្រធានធនាគារកណ្ដាលអាម៉េរិក ចេញពីតំណែងវិញហើយ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងកាលពីថ្ងៃទី៦ ដើមខែមិថុនា ថា សេចក្ដីសម្រេចលើជោគវាសនារបស់លោក ជើរ៉ូម ផៅវែល (Jerome Powell) ដែលជាប្រធានធនាគារកណ្តាលអាម៉េរិកបច្ចុប្បន្ន និងបេក្ខភាពបន្ទាប់ជំនួសតំណែងលោក ជើរ៉ូម ផៅវែល នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ ខែមិថុនា លោក ដូណាល់ ត្រាំ បាននិយាយថា លោកប្រហែលជាប្ដូរចិត្តឈប់ដកតំណែងប្រធានធនាគារកណ្ដាលអាម៉េរិករូបនេះវិញហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ធនាគារកណ្ដាលអាម៉េរិក
ដោយ

ក្រោយធនាគារកណ្តាលអាម៉េរិក សម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរកាលពីពេលថ្មីៗ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចេញមកនិយាយជាថ្មីថា លោកអាចនឹងដកលោក ជើរ៉ូម ផៅវែល (Jerome Powell) ចេញពីតំណែងប្រធានធនាគារកណ្តាលអាម៉េរិក ដែលលោកបានរិះគន់ជាញឹកញាប់ចំពោះការមិនបញ្ចុះអត្រាការប្រាក់។

តាមរយៈសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ដូណាល់ ត្រាំ បានចោទជាសំណួរថា ហេតុអ្វីក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្ដាលអាម៉េរិក គ្មានសិទ្ធិអំណាចជំទាស់សេចក្ដីសម្រេចរបស់លោក ជើរ៉ូម ផៅវែល ហើយបានព្រលយពាក្យថា លោកប្រហែលជាដកតំណែងរបស់លោក ជើរ៉ូម ផៅវែល ទោះបីជាអាណត្តិរបស់ប្រធានធនាគារកណ្ដាលរូបនេះនឹងបញ្ចប់ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះក្ដី។

លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការរិះគន់របស់លោកអាចនឹងធ្វើឱ្យលោក ជើរ៉ូម ផៅវែល ពិបាកចាត់វិធានការ ហើយបានអះអាងថា រូបលោកផ្ទាល់បានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីជំរុញឱ្យបញ្ចុះអត្រាការប្រាក់។

តាមច្បាប់ប្រធានធនាគារកណ្ដាលអាម៉េរិក ត្រូវបានការពារពីការដកតំណែងលើកលែងតែក្នុងករណីប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ប៉ុន្តែលោក ដូណាល់ ត្រាំ ជាញឹកញាប់បានគំរាមដកតំណែងលោក ជើរ៉ូម ផៅវែល។ ទោះជាយ៉ាងណាពេលនេះលោក ត្រាំ បាននិយាយថា លោកប្ដូរចិត្តវិញហើយ គឺលោកនឹងមិនដកដំណែងលោក ជើរ៉ូម ផៅវែល នោះទេ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ធនាគារកណ្ដាលអាម៉េរិក បានសម្រេចរក្សាអត្រាការប្រាក់ឱ្យនៅដដែលចន្លោះពី៤,២៥% ទៅ៤,៥០% ហើយបានព្យាករថា សេដ្ឋកិច្ចអាម៉េរិក នឹងសម្រេចបានកំណើនយឺត អត្រាគ្មានការងារធ្វើនឹងហក់ឡើងខ្ពស់ ហើយអតិផរណានៅតែស្ថិតក្នុងអត្រាខ្ពស់មិនងាយនឹងថយចុះរហូតដល់ដំណាច់ឆ្នាំ២០២៥ នេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើយន្តហោះ B-2 ដែលអាម៉េរិកប្រើ ដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ មានលក្ខណពិសេសបែបណា?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងកម្លាំងអាម៉េរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់ ដោយជោគ…

តើការនាំចេញផ្លែឈើរបស់ប្រទេសថៃ មកកម្ពុជា មានទំហំប៉ុន្មានលានដុល្លារក្នុង១ឆ្នាំៗ?

ពាណិជ្ជករថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយភាពតានតឹងនៅតាមច្រកទ្វារព្រំដែនជាមួយកម្ពុជា ឱ្យបានលឿន និងដោយសន្តិវិធី ហើយបានព្រមានថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ