សម្តេចហ៊ុន សែន៖ ករណីឆ្លងឡើងដល់ ៩៣ករណីហើយ ខណៈករណីជាសះស្បើយកើនដល់៦នាក់
នៅព្រឹកថ្ងៃទី២៥ មីនា ២០២០នេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ថ្មី ចំនួន ២នាក់ទៀត លើជនជាតិបារាំង ២នាក់នៅខេត្តព្រះសីហនុ ដែលនាំឲ្យក…
សម្តេចបានបន្តថា «រាជរដ្ឋាភិបាល បាននឹងកំពុងពិនិត្យមើលមាត្រា២២នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងពីការដាក់ប្រទេសនៅក្នុងគ្រាអាសន្ន បើរាជរដ្ឋាភិបាលទប់ទល់នឹងស្ថានការណ៍ កូវីដ១៩ មិនជាប់។ មួយវិញទៀត រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងពលរដ្ឋ អាចរាយការណ៍មកកាន់ផេកសម្តេចផ្ទាល់ ថាតើមានហាងឬឱសងស្ថានណាខ្លះដែលលក់ម៉ាស ឡើងថ្លៃជ្រុល»។
ការប្រកាសយ៉ាងខ្លាំងក្លាបែបនេះ ក្រោយពេលដែលមានការរិះគន់យ៉ាងចាស់ ពីសាធារណៈជនក្នុងបណ្តាញសង្គមហ្វេសបុក ចំពោះតម្លៃម៉ាស និងសម្ភារៈសម្រាប់ការពារការឆ្លងពីវីរុសកូវីដ១៩ ដែលត្រូវអាជីវករនិងម្ចាស់ឱសថស្ថានមួយចំនួនក្នុងតម្លៃថ្លៃហួសហេតុពេក៕