សេដ្ឋកិច្ច​វៀតណាម-​ភាពជោគជ័យ

កត្តា​អ្វីខ្លះ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​ខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម?


កាលពីប្រមាណ ៣០​ឆ្នាំ​មុន វៀតណាម​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែលក្រីក្រ​បំផុត​នៅ​លើ​ពិភព​លោក។ ប៉ុន្តែ បច្ចុប្បន្ន កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ប្រដេញ​គ្នា​នឹង​កំណើន​សេដ្ឋកិច្ច​របស់​មហាយក្ស​អាស៊ីន ចិន។ តើ​អ្វី​នៅ​ពីក្រោយ​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​ដ៏អស្ចារ្យ​របស់​វៀតណាមនេះ?
ទិដ្ឋភាព​នៃ​ទីក្រុង​ ហូជីមិញ នៃ​ប្រទេស​វៀតណាម។ រូបភាព៖ Pixabay
ដោយ

ខាងក្រោម​នេះ​ជាកត្តាធំបី ដែល​បើ​យោង​តាម​ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) ថា នៅពីក្រោយ​ភាពជោគជ័យ​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​វៀតណាម។

១). វៀតណាម​បាន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​ប្រជាជនរបស់​ខ្លួន និង​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ 

ដោយសារពាក់កណ្ដាល​នៃ​ប្រជាជន​ប្រមាណ ៩៥លាន​នាក់​របស់​វៀតណាម មាន​អាយុ​ក្រោម​ ៣៥ឆ្នាំ ប្រទេស​អាស៊ាន​មួយ​នេះ​បាន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​ការអប់រំ​ថ្នាក់​បឋមសិក្សា និង​ធានា​នូវ​ការទទួលបាន​សេវា​អ៊ិនថឹណិត​ប្រើប្រាស់​តម្លៃ​ថោក​និងជាសាកល ដល់​ពលរដ្ឋ​របស់​ខ្លួន។ អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​កំណើន​របស់​វៀតណាម​មាន​លក្ខណៈ​បរិយាប័ន្ន ដោយ​ក្នុង​នោះ​អត្រា​នៃភាព​មាន​ការងារធ្វើ​របស់ស្ត្រី គឺស្មើ​នឹង ១០% នៃ​អត្រា​មាន​ការងារធ្វើ​របស់​បុរស។

២). វៀតណាម​ងាកមក​អនុវត្ត​ពាណិជ្ជកម្ម​សេរីជាមួយ​ប្រទេសនានាជុំវិញ​ពិភពលោក។ 

វៀតណាមចូលជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) នៅឆ្នាំ​១៩៩៥ និង​បានចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ នៅឆ្នាំ​២០០០។ វៀតណាម​ចូលជាសមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) នៅឆ្នាំ​២០០៧ ហើយ​កិច្ច​ព្រមព្រៀង​ទាំង​នេះ​បាន​បន្ធូរបន្ថយ​ពន្ធ​លើ​ការនាំចេញ​-​ការនាំចូល ដែលជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​វៀតណាម​ឲ្យ​ដើរ​លឿន។

៣). វៀតណាម​កែទម្រង់​សេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​ខ្លួន។ 

រដ្ឋាភិបាល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការចុះ​បញ្ជី និងចាប់​ផ្ដើម​បើក​របរ​អាជីវកម្ម។ វិស័យ​ផលិតកម្ម​ គឺ​ជា​កម្លាំងរុញច្រាន​ដ៏សំខាន់​នៃ​កំណើនរបស់​ប្រទេសនេះ។ នៅវៀតណាម ទូរស័ព្ទ​ស្មាតហ្វូន ១ ក្នុង​ចំនួន ១០ គឺ​ផលិត​នៅ​ក្នុង​ប្រទេស។ ហើយ​វៀតណាម​គឺជា​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​ធំជាងគេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ 

កំណែទម្រង់​សេដ្ឋកិច្ច​របស់​វៀតណាម​ទទួល​ផល​ផ្លែផ្កា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពោលគឺ នៅឆ្នាំ​១៩៩៣ ប្រជាជន ៥៨% រស់នៅ​ក្នុង​ភាពក្រីក្រ ហើយនៅឆ្នាំ​២០១៦ ប្រជាជន​តែ ១០% រស់នៅ​ក្នុង​ភាពក្រីក្រ។ 

ប៉ុន្តែ ទោះយ៉ាងនេះក្ដី ប្រទេស​វៀតណាម​នៅ​មាន​ភាព​ប្រឈម​ជាច្រើន​ ដែល​ត្រូវដោះស្រាយ។ 

សេរីភាព​សារព័ត៌មាន​នៃ​ប្រទេស​នេះ​ មានចំណាត់ថ្នាក់​ក្នុង​ចំណោម​ប្រទេស​មានចំណាក់ថ្នាក់​ទាប​បំផុត​នៅ​លើ​ពិភព​លោក។ ប្រជាជន​របស់​ប្រទេសនេះ​ក៏មាន​អាយុ​ចាស់ជរា​ច្រើន​ណាស់​ផង​ដែរ៕




អត្ថបទបន្ទាប់


វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា តម្លៃជាង ៣៦ លានដុល្លារ ត្រៀមខ្លួនផលិតធនធានមនុស្សសម្រាប់វិស័យ Fintech

វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបានវិនិយោគសាងសង់ក្នុងតម្លៃទឹកប្រាក់ជាង ៣៦លានដុល្លារអាមេរិកនោះ បានតាំងចិត្តថា នឹងបណ្ដុះបណ្ដាលធនធានម…

ហាងទូកុងតឺន័រ នៅកម្ពុជា ទើបតែបះជើង​ជាបន្តបន្ទាប់ ស្រាប់តែ Starbucks យកគំរូ​ហាងនេះ ទៅបើក​នៅ តៃវ៉ាន់

ក្រោយពីមានការពេញនិយមធ្វើតាមគ្នា ចម្លងគំរូតាមគ្នា ក្នុងការយកទូកុងតឺន័រ មកធ្វើជាផ្សារលក់ទំនិញ ហាងលក់អាហារ និងហាងកាហ្វេ បានប្រមាណជាង ២ ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ