Advertisement
Advertisement
សេដ្ឋកិច្ច​វៀតណាម

អ្នកជំនាញ៖ បើសិនជាមេរោគកូវីដ-១៩ ផ្ទុះឡើងជាថ្មីនៅវៀតណាម នោះសេដ្ឋកិច្ចវៀតណាម អាចនឹងធ្លាក់ចុះមកវិញ


ក្រោយពីវៀតណាមសម្រេចបាននូវកំណើនសេដ្ឋកិច្ចល្អ ១,៨% នៅក្នុងឆមាសទី ១ ដើមឆ្នាំនេះ នៃអំឡុងពេលវិបត្តិកូវីដ-១៩នេះ អ្នកជំនាញបានព្រមានថា GDP របស់ប្រទេសវៀតណាម អាចនឹងធ្លាក់ចុះមកវិញ បើសិនជារលកទី ២ នៃមេរោគកូវីដ-១៩ ផ្ទុះឡើងជាថ្មី ដែលធ្វើឲ្យរាំងស្ទះដល់ការងើបឡើងវិញ នៃវិស័យសំខាន់ៗ នៅក្នុងសេដ្ឋកិច្ចវៀតណាម។
អ្នកជំនាញ៖ បើសិនជាមេរោគកូវីដ-១៩ ផ្ទុះឡើងជាថ្មីនៅវៀតណាម នោះសេដ្ឋកិច្ចវៀតណាម អាចនឹងធ្លាក់ចុះមកវិញ (រូបភាព៖ ft.com)
ដោយ
Advertisement

អ្នកជំនាញ​ជាច្រើនរូប​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និងនយោបាយ​វៀតណាម បានលើក​ឡើងថា ករណី​សេដ្ឋកិច្ច​វៀតណាម​ធ្លាក់ចុះ​មកវិញ ក្នុងឆ្នាំនេះ គឺពិតជា​អាចកើត​មាន​ឡើង បើសិនជា​ករណី​ឆ្លងក្នុង​សហគមន៍​នៅតែបន្ត​កើនឡើង នឹងបាន​ដាក់សម្ពាធ​ទៅលើ ឆន្ទៈ ក្នុងការងើប​ស្ទុះឡើងវិញ។

កាលពីខែកក្កដា កន្លងទៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និងនយោបាយ​វៀតណាម បានព្យាករ​រួចម្តង​ទៅហើយថា ​GDP ​របស់វៀតណាម អាចនឹងកើន​ឡើងចន្លោះ ២,២% ទៅ ៣,៨% ដោយសារ​តែមាន ការកើនឡើងនូវ​ការធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក បន្ទាប់ពី រដ្ឋាភិបាល​វៀតណាម​បន្ធូរបន្ថយ​យុទ្ធនាការ​រក្សា​គម្លាត​សង្គម។

ផ្ទុយទៅវិញ ការព្យាករ​នេះ​ពុំបាន​រាប់បញ្ចូលនូវ កត្តា​ផ្ទុះឡើង​ម្តងទៀត​នៃមេរោគ​កូវីដ-១៩នោះទេ ជាពិសេសគឺ​ករណី​ឆ្លងក្នុង​សហគមន៍ ដែលបាន​កើតឡើង​កាលពី​ចុងខែ​កក្កដា កន្លងទៅ។

អ្នកជំនាញ​​អះអាងទៀតថា បើសិនជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់ៗ នៅក្នុង​ប្រទេស​វៀតណាម ត្រូវបាន​ដាក់ឲ្យ​ស្ថិតក្នុង​ការចាក់​សោរ​បិទទីក្រុងនោះ អត្រា​កំណើន​លូតលាស់​ត្រឹម​កម្រិត​សូន្យ គឺជាជោគជ័យ​ដ៏ធំមួយ​ណាស់​ទៅហើយ។

យ៉ាងណាក៏ដោយ វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និងនយោបាយ​វៀតណាម នឹងធ្វើ​ការព្យាករ​ជាថ្មី​ម្តងទៀត តែបាន​បញ្ជាក់​ដែរថា កំណើន GDP​ មិនមែន​ជាគោលដៅ​ជាក់ស្តែង​នោះទេ ពោលគឺ​ធ្វើយ៉ាងណា ទប់ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​ឲ្យនៅ​កម្រិត​ទាបបំផុត។

សេដ្ឋកិច្ច​វិទូ​វៀតណាម បានបន្ថែមថា ខែសីហានេះ ជាពេលវេលា​ដ៏សំខាន់ ព្រោះថា បើសិនជា​ករណី​ឆ្លងក្នុង​សហគមន៍​បន្តកើន​ឡើង​ក្នុងខែនេះ ពិតណាស់ អាជីវកម្ម និងសេវាកម្ម​នានា នឹងត្រូវបាន​បិទទ្វារ ហើយ​សេដ្ឋកិច្ចជាតិ​នឹងត្រូវ​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ។

សូមជម្រាបដែរថា វិបត្តិ​មេរោគ​កូវីដ-១៩ បានឆក់យក​ការងារ​ជាង ៧,៨លាន​កន្លែង ពីប្រជាពលរដ្ឋ​វៀតណាម និងកាត់បន្ថយ​ម៉ោងធ្វើការ​អស់​ជាច្រើន ដែលធ្វើឲ្យ ប្រាក់ចំណូល​របស់​ពួកគេ​ធ្លាក់ចុះ​ឥតស្រាក​ស្រាន្ត៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតិរេកពាណិជ្ជកម្មរបស់វៀតណាម កើនឡើង ៣ដង នៅ៧ខែឆ្នាំ២០២០

ព័ត៌មាន
នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២០នេះ ទំហំអតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាម សម្រេចបានជាង ៦,៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៣២...

ព្យាករណ៍​ថ្មីបង្ហាញថា GDP របស់ថៃ អាចនឹងធ្លាក់ចុះដល់ -១១,៤% នៅក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានទម្លាក់ការព្យាករជាថ្មីអំពី GDP របស់ថៃ ថាអាចនឹងធ្លាក់ចុះដល់ទៅ ១១,៤% នៅក្នុងឆ្នាំ ២០២០នេះ ដោយរងផលប៉ះព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ