វិស័យថាមពល​វៀតណាម

វិស័យថាមពលវៀតណាម ត្រូវការទុន ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ការអភិវឌ្ឍ


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ រដ្ឋាភិបាលវៀតណាម បានអះអាងថា វៀតណាម ត្រូវការរោងចក្រផលិតថាមពល ៥ពាន់មេហ្គាវ៉ាត់បន្ថែមទៀត ត្រឹមឆ្នាំ ២០២៥ខាងមុខ ដោយត្រូវការទុនវិនិយោគប្រមាណ ៧ពាន់ ទៅ ១០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ក្នុងនោះ រដ្ឋាភិបាល នឹងដាក់គោលនយោបាយ ប្រមូលធនធានទាំងក្នុងស្រុក និងមកពីបរទេស ដើម្បីធ្វើការអភិវឌ្ឍវិស័យថាមពលមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រុមហ៊ុន​អាល្លឺម៉ង់ចង់​វិនិយោគ​​រោងចក្រ​​ថាមពល​​ តម្លៃ​១,៨​ពាន់​​លាន​ដុល្លារ នៅ​វៀតណាម។
ដោយ

ឧបនាយករដ្ឋមន្រ្តី​វៀតណាម​បានថ្លែង​នៅក្នុងកិច្ច​ប្រជុំកំពូល​ថាមពល​វៀតណាម ឆ្នាំ ២០២០នេះថា រដ្ឋាភិបាល​វៀតណាម នឹងធ្វើ​វិសោធនកម្ម​ច្បាប់លើ អគ្គិសនី ប្រេង និងហ្គាស ក៏ដូចជា អនុម័ត​បទបញ្ញត្តិថ្មី​ស្តីពី ថាមពល​កកើត​ឡើងវិញ ដើម្បីអភិវឌ្ឍ​យន្តការ​ជំនាញ លើកទឹកចិត្ត​ឲ្យមាន​ការវិនិយោគ​ផលិត​អគ្គិសនី និងបង្កើត ប្រព័ន្ធ​ខ្សែ​បណ្តាញ​តភ្ជាប់។

អ្នកជំនាញ​លើកឡើងដែរថា វាពិតជា​សំខាន់​ណាស់​ដែល​វៀតណាម បង្កើតបរិយាកាស​អំណោយផល សម្រាប់​វិស័យឯកជន ចូលរួម​ប្រឡូក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល រួមទាំងខ្សែ​បណ្តាញ​តភ្ជាប់ យ៉ាងណា​ក៏ដោយ បញ្ហាប្រឈម​នាពេល​បច្ចុប្បន្ន គឺការកាន់​កាប់​ទីផ្សារ​ផ្តាច់មុខ​របស់​រដ្ឋាភិបាល​វៀតណាម និងការអនុវត្ត​យន្តការ​ទីផ្សារ មិនបាន​គ្រប់គ្រាន់ និងត្រឹមត្រូវ យុត្តិធម៌។

ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានគូសបញ្ជាក់ថា បើសិនជាមាន ការចូលរួម​សកម្មភាពពី​អង្គភាព​សេដ្ឋកិច្ច​ផ្សេងៗ ដែលមិន​មានជា សហគ្រាស​គ្រប់គ្រង​ដោយរដ្ឋ ពិតណាស់ គោលដៅ​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី នឹងសម្រេច​បានកាន់​តែ​ឆាប់រហ័ស។

សព្វថ្ងៃនេះ វៀតណាម ពឹងផ្អែក​ជាចំបង​ទៅលើ ថាមពល​វារីអគ្គិសនី និងថាមពល​កំដៅ ដើម្បីបំពេញ​តម្រូវការ​របស់ពួកគេ តែយ៉ាងណា ថាមពល​វារីអគ្គិសនី កំពុង​ប្រើប្រាស់​សឹងតែអស់​ពីសមត្ថភាព​ទៅហើយ ខណៈថាមពល​បានមកពី ស្តុកប្រេង និងហ្គាស បានធ្លាក់ចុះ​ទាប​ទៅហើយ។

គួរជម្រាបថា សមាគម​ថាមពល​វៀតណាម បានគូស​បញ្ជាក់ថា កាលពីឆ្នាំ ២០១៩កន្លងទៅ ថាមពល​ជាង ៣៦% នៃថាមពល​សរុប​ក្នុងប្រទេស គឺបានមកពី រោងចក្រ​ថាមពល​ដើរដោយ​ធ្យូងថ្ម ហើយថាមពល ៣០% ទៀតបាន​មកពី​វារីអគ្គិសនី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងព្រួយចិត្ត​ ខ្លាចចិនក្លាយ​ជាដៃគូប្រជែងធំ ក្នុងការ​នាំចេញអង្ករនៅពេលអនាគត

ព័ត៌មាន
សមាគមអ្នកនាំចេញអង្ករថៃ បានបង្ហាញពីក្តីព្រួយបារម្ភថា ចិនអាចនឹងក្លាយជា អ្នកប្រកួតប្រជែងនាំចេញអង្ករដ៏ខ្លាំងមួយ នាពេលអនាគត ដោយចិនបានបង្កើនបរិ…

ពីអតីតនាយករដ្ឋមន្ត្រី ក្លាយជាពិរុទ្ធជន៖ តុលាការម៉ាឡេស៊ីកាត់ទោស​ Najib ឲ្យ​ជាប់ពន្ធនាគារ ១២ឆ្នាំ

ព័ត៌មាន
នៅថ្ងៃអង្គារ (ទី២៨ ខែកក្កដា ឆ្នាំ២០២០)នេះ តុលាការ​ម៉ាឡេស៊ី​បាន​កាត់​ទោស​អតីត​នាយករដ្ឋមន្ត្រី​ លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ឲ្យ​ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ