ឧក្រិដ្ឋកម្មអនឡាញ

កម្ពុជា បន្តបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដូចភ្លៀងរលឹម ដោយបានធ្វើបត្យាប័នលោក លីវ យិន កូនចៅជំនិតរបស់លោក ចេន ហ្ស៊ី ទៅប្រទេសចិន ថ្មីៗនេះ


កម្ពុជា បានបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam តាម​រយៈ​ការ​សហការ​យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិនក្នុងការធ្វើបត្យាប័នឈ្មោះ លីវ យិន (Liu Ren) ​មេគ្រប់គ្រងមជ្ឈមណ្ឌលឆបោកនៃបណ្ដាញឧក្រិដ្ឋជនឆនបោក​​ឆ្លងដែននៅកម្ពុជា ត្រលប់ទៅប្រទេសចិនវិញ។សូមបញ្ជាក់ថា លីវយិន គឺជាកូនចៅជំនិតរបស់លោក ចេន ហ្ស៊ី មេធំរបស់ក្រុមហ៊ុនយក្សPrince Group។ការធ្វើបត្យាប័ននេះត្រូវបានទីក្រុងប៉េកាំង ចាត់ទុកថា ជាជោគជ័យថ្មីមួយ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន។
ឧក្រិដ្ឋកម្មអនឡាញ
ដោយ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានក្លាយជាជនរងគ្រោះ នៃការជ្រៀតចូលរបស់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន ដែលបានយកទឹកដីកម្ពុជា ធ្វើជាទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ រួមមាន ការវិនិយោគក្លែងក្លាយ ការបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត និងការឆបោកពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថល។ ក្រុមឧក្រិដ្ឋជនទាំងនេះបានបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោក ខណៈមនុស្សជាច្រើន ដែលធ្វើការនៅក្នុងបណ្ដាញទាំងនេះ ក៏ត្រូវបានបោកបញ្ឆោត ឬជួញដូរឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ផងដែរ។

ក្រោមសម្ពាធពីសហគមន៍អន្តរជាតិ ជាពិសេសពីប្រទេសចិន កម្ពុជា បានបើកយុទ្ធនាការក្ដៅបង្ក្រាបជាបន្តបន្ទាប់ ដោយចាប់ខ្លួនជនសង្ស័យជាច្រើន បិទទីតាំងប្រតិបត្តិការខុសច្បាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្ដារមុខមាត់របស់កម្ពុជាឡើងវិញ ក្នុងនាមជាជនរងគ្រោះនៃ Online Scam។

ក្រសួងសន្តិសុខសាធារណៈចិន បានប្រកាសកាលពីថ្ងៃទី១៧ ខែមិថុនា ថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរកម្ពុជា ក្រុមការងាររបស់ចិន បានធ្វើបត្យាប័នឧក្រិដ្ឋជនឈ្មោះ លីវ យិន ពីរាជធានីភ្នំពេញត្រលប់ទៅប្រទេសចិនវិញដោយជោគជ័យ។ វីដេអូដែលចេញផ្សាយដោយក្រសួងសន្តិសុខសាធារណៈចិន បានបង្ហាញទិដ្ឋភាពឧក្រិដ្ឋជនឈ្មោះ លីវ យិន ត្រូវបានអមដំណើរចុះពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern បន្ទាប់ពីមកដល់ប្រទេសចិន។

តាមការចោទប្រកាន់របស់អាជ្ញាធរចិន លីវ យិន គឺជាសមាជិកដ៏សំខាន់ម្នាក់ នៃបណ្ដាញឧក្រិដ្ឋជនឆបោកឆ្លងដែន ដែលមានទំនាក់ទំនងជាមួយលោក ចិន ហ្ស៊ី ស្ថាបនិកក្រុមហ៊ុន Prince Group។ អាជ្ញាធរចិន បានអះអាងថា លោក ចេន ហ្ស៊ី បានណែនាំឱ្យ លីវ យិន និងបក្ខពួកមួយចំនួនទៀតបង្កើតក្រុមហ៊ុន ជីន ប៉ី គ្រុប (Jin Bei Group) នៅកម្ពុជា នៅអំឡុងឆ្នាំ២០១៦ ដែលជាប់ចោទថា បានដំណើរការមជ្ឈមណ្ឌលឆបោកតាមទូរគមនាគមន៍ និងអ៊ីនធឺណិតទ្រង់ទ្រាយធំ។ ក្រៅពីបទឆបោក លីវ យិន ក៏ត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត រួមមានការបង្ខាំងមនុស្សដោយខុសច្បាប់ និងការបង្ករបួសដោយចេតនាផងដែរ។

គួរបញ្ជាក់ថា នេះមិនមែនជាករណីធ្វើបត្យាប័នលើកដំបូងនោះទេ។ កាលពីខែមករា ឆ្នាំ២០២៦ កម្ពុជា ក៏បានធ្វើបត្យាប័នលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ផងដែរ ខណៈកាលពីខែមេសា ឈ្មោះ លី សុង (Li Xiong) ដែលត្រូវបានអាម៉េរិក ចោទប្រកាន់ពីបទលាងលុយឱ្យបណ្ដាញឧក្រិដ្ឋកម្មអនឡាញនៅអាស៊ី ក៏ត្រូវបានបញ្ជូនចេញពីកម្ពុជា ដូចគ្នាដែរ។ ការធ្វើបត្យាប័នជាបន្តបន្ទាប់នេះ ត្រូវបានគេមើលឃើញថា ជាភស្តុតាងបង្ហាញថា កម្ពុជា មិនមែនជាអ្នកគាំទ្រឧក្រិដ្ឋកម្មអនឡាញនោះទេ ប៉ុន្តែជាប្រទេសមួយដែលបានរងគ្រោះដោយសារបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងកំពុងបន្តសហការជាមួយដៃគូអន្តរជាតិ ដើម្បីបោសសម្អាត និងលុបបំបាត់សកម្មភាពឆបោកតាមអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋត្រៀមបម្រុងពូជដំណាំ និងចាត់វិធានការស្តុកទឹកទុក ដើម្បីបង្ការការខ្វះខាត ដែលអាចកើតឡើងដោយបាតុភូត អែលនីណូ

អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម និងអ្នកជំនាញក្នុងវិស័យកសិកម្មស្នើដល់អាជ្ញាធរ​ពាក់ព័ន្ធ និងប្រជាកសិករឱ្យរួសរាន់ត្រៀមបម្រុងពូជដំណាំ និងរក្សា…

អ្នកជំនាញស្នើឱ្យអាជ្ញាធរច្រកព្រំដែនបង្កើនការត្រួតពិនិត្យការនាំចូលបន្លែ ផ្លែឈើ ដើម្បីរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺមហារីក

នៅមួយរយៈចុងក្រោយនេះ អាជ្ញាធរកម្ពុជា បានរឹតបន្តឹងការត្រួតពិនិត្យយ៉ាងខ្លាំងក្លាលើការនាំចូលផ្លែទុរេន ដែលមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ