សិប្បកម្មកែច្នៃ

តស៊ូពីការលក់ត្រីកញ្ច្រែងឈានដល់បង្កើតសិប្បកម្មកែច្នៃ ដែលអាចរកចំណូលបានពី៤ទៅ៥ពាន់ដុល្លារក្នុងមួយខែ


CQS គឺជាវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហើយសិប្បកម្មកែច្នៃដែលទទួលបានវិញ្ញាបនបត្រនេះសុទ្ធតែត្រូវអនុវត្តពេញលេញតាមការណែនាំពីផ្នែកសុវត្ថិភាពម្ហូបអាហាររបស់សហគ្រាសជលផលកម្ពុជា។ គិតមកទល់ពេលនេះ មានសិប្បកម្មកែច្នៃផលិតផលជលផលចំនួន៤ប៉ុណ្ណោះ ដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ពីគម្រោង CAPFish Capture របស់អង្កការ UNIDO។
តស៊ូពីការលក់ត្រីកញ្ច្រែងឈានដល់បង្កើតសិប្បកម្មកែច្នៃ
ដោយ

វិញ្ញាបនបត្រ CQS ទី១ ក្នុងចំណោមវិញ្ញាបនបត្រចំនួន៤បានទៅលើសិប្បកម្មសំណាង សុធា បន្ទាប់ពីម្ចាស់សិប្បកម្មនេះ បានគិតគូពីគុណភាព សុវត្ថិភាពចំណីអាហារដល់អតិថិជន។

ផ្ដើមចេញពីការខិតខំប្រឹងប្រែងលក់ដូរផលិតផលជលផលកែច្នៃជាលក្ខណៈគ្រួសារ តាំងពីឆ្នាំ២០០៣មក លោក យន់ សំណាង ម្ចាស់សិប្បកម្ម សំណាង សុធា មានទីតាំងនៅភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា(CQS)ពីគម្រោង CAPFishCapture របស់អង្កការ UNIDO។

បើតាមការរៀបរាប់របស់លោក យន់ សំណាង ម្ចាស់សិប្បកម្ម សំណាង សុធា ដែលជាជនមានពិការភាព កាលពីប្រមាណ២០ឆ្នាំមុន លោក និងភរិយា ធ្លាប់លក់ត្រីតាមកញ្ច្រែង ហើយពុំមានការយល់ដឹងពីស្តង់ដារចំណីអាហារនោះទេ។ ប៉ុន្តែក្រោយមកលោក និងភរិយាបានខិតខំសិក្សាស្វែងយល់រហូតទទួលបានការបណ្ដុះបណ្ដាលពីអនាម័យចំណីអាហារ ហើយបានដាក់ពាក្យចូលគម្រោង CAPFish Capture នៅឆ្នាំ២០២១ រហូតទទួលបានលិខិតបញ្ជាក់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា(CQS)។
ទោះទទួលបានវិញ្ញាបនបត្រ CQS ក៏ដោយ ក៏ម្ចាស់សិប្បកម្មរូបនេះបានគួសបញ្ជាក់ពីការចងចិត្តភ្ញៀវឱ្យជាប់ ទិញម្តងហើយចង់ទិញម្តងទៀតថា គឺត្រូវពង្រឹងលើគុណភាព ការគិតគូលើសុវត្ថិភាពចំណីអាហារនិងត្រូវតែធានាថា ផលិតផលដល់ដៃអ្នកហូបគ្មានផលប៉ះពាល់សុខភាព។

បច្ចុប្បន្នសិប្បកម្មសំណាង សុធា បានផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលកែច្នៃជាច្រើនទៀតដែលទទួលទិញពីកសិដ្ឋានចិញ្ចឹម និងប្រជានេសាទ និងមានការផ្គត់ផ្គង់ទៅលើផ្សារទំនើប ព្រមទាំងចែកចាយលក់បន្តទៅកាន់ទីតាំងផ្សេងៗទៀត ក្រោយទទួលបានការទុកចិត្តពីអតិថិជនជាច្រើន ហើយអាចរកប្រាកចំណេញបានជាមធ្យមចន្លោះពី៤០០០ ទៅ៥០០០ដុល្លារក្នុង១ខែ។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សិប្បកម្មដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) គឺបង្ហាញពីភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកប្រភពផលិតច្បាស់លាស់ ខណៈក្រសួងនឹងជំរុញបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពផ្នែកចំណីអាហារដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការ យូនីដូ បានថ្លែងថា គម្រោង CAPFish Capture គឺជាគម្រោងគ្រប់ជ្រុងជ្រោយដោយធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធនិងវិស័យឯកជន ដើម្បីសិក្សាស្រាវជ្រាវដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងសហគ្រាសជាដើម។ លោកបានចាត់ទុកវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា(CQS)ថា ជាការជួយជំរុញដល់សហគ្រាសឱ្យអនុវត្តតាមលក្ខណៈតម្រូវនាំចេញ ហើយនៅថ្ងៃអនាគតនឹងអាចនាំចេញបាន។
អង្គការ យូនីដូ បានគួសបញ្ជាក់ថា បច្ចុប្បន្នមានសហគ្រាសចំនួន៤ អនុវត្តគម្រោងពេញលេញ CAPFish Capture បានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ខណៈសហគ្រាសចំនួន៤ទៀត ស្ថិតក្នុងកម្រិតមូលដ្ឋាននៅឡើយ៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះ ជំរុញឲ្យធនាគារ ADB បន្ទាប់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ មកនៅត្រឹម ៥,៣%?

ព័ត៌មាន
ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ ADB នៅចុងក្រោយនេះ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ មកនៅត្រឹម ៥,៣% ប៉ុណ្ណោះ ខណៈដែលកាលពីមុន…

វៀតណាមរំពឹងការបន្ថយអត្រាការប្រាក់របស់ធនាគាររដ្ឋ ជួយជំរុញតម្រូវការកម្ចីទិញផ្ទះ

ព័ត៌មាន
តម្រូវការប្រាក់កម្ចីទិញនិងជួសជុលផ្ទះនៅវៀតណាមមានការថយចុះ ខណៈស្ថិតិអំពីតម្រូវការប្រាក់កម្ចីជារួមនៅក្នុងប្រជាជាតិជាង១០០លាននាក់មួយនេះមានកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ