បុគ្គលល្បីៗ

ឧកញ៉ា លី ហួរ ប្រើ​យុទ្ធសាស្រ្ត​អ្វី​ខ្លះ​ទើប​ការ​វិនិយោគ​បុរី​លំនៅដ្ឋាន​ជោគ​ជ័យ​ខ្លាំង?


ពាណិជ្ជករ​និង​វិនិយោគិន​ល្បីៗ​នៅ​លើ​ពិភពលោក តែង​តែ​មាន​គោលការណ៍ រូបមន្ត និង​យុទ្ធសាស្រ្ត ដឹកនាំ​អាជីវកម្ម​ខុស​ប្លែក​ពី​គ្នា​រៀងៗ​ខ្លួន ដើម្បី​សម្រេច​គោលដៅ​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​អាជីវកម្ម​របស់​ខ្លួន។
លោក​ឧកញ៉ា លី ហួរ និង​លោក​ជំទាវ ទទួល​ពាន​រង្វាន់​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​នា​ពេល​កន្លង​មក។ រូបភាព៖ គេហ​ទំព័រ​ Ly Hour Group
ដោយ

នៅ​ពេល​នេះ សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស សូម​ធ្វើការ​ជ្រើសរើស​លើក​យក​តែ​មួយ​ជ្រុង​នៃ​ការ​វិនិយោគ​ទៅ​លើ​បុរី​លំនៅ​ដ្ឋាន​របស់​លោក​ឧកញ៉ា លី ហួរ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន លី ហួរ គ្រុប ដែល​ទទួល​បាន​ភាព​ជោគជ័យ​រាល់​គម្រោង​បុរី​លំនៅដ្ឋាន​ទាំង​៥​គម្រោង កន្លង​មក​នេះ។

ឧកញ៉ា លី ហួរ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពាណិជ្ជករ​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​មុខ​ជំនួញ ជា​បុគ្គល​គំរូ​ម្នាក់​សម្រាប់​សហគ្រិន​ក្មេងៗ​ជំនាន់​ក្រោយ​គួរ​រៀនសូត្រ​និង​អនុវត្ត​តាម ហើយ​ជា​បុគ្គល​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​សម្រេច​គោលដៅ​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ។

សួរ​ថា​តើ លោក​ឧកញ៉ា លី ហួរ បាន​ប្រើ​រូបមន្ត​និង​យុទ្ធសាស្រ្ត​អ្វី​ខ្លះ​ដើម្បី​ជំរុញ​ការ​វិនិយោគ​បុរី​លំនៅ​ដ្ឋាន​ជោគជ័យ​ខ្លាំង?

កត្តា​សំខាន់ៗ​ធំៗ​ចំនួន​២ ដែល​ជំរុញ​ឲ្យ​ការ​វិនិយោគ​បុរី​លំនៅដ្ឋាន​របស់​លោក​ឧកញ៉ា លី ហួរ ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ពិភព​ជំនួញ​អចលន​ទ្រព្យ​នៅ​កម្ពុជា៖

កត្តា​ខាង​ក្នុង

  1. មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង​និង​ការ​ដឹកនាំ​បាន​ល្អ
  2. មាន​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ
  3. មាន​គម្រោង​និង​ផែនការ​ច្បាស់​លាស់​មុន​ចាប់​ផ្តើម​គម្រោង​នីមួយៗ
  4. ការ​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុង​ការ​ចាប់​យក​អតិថិជន​ចំ​គោលដៅ

បុរី​វិមាន​ភ្នំពេញ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន លី ហួរ គ្រុប របស់​លោក​ឧកញ៉ា លី ហួរ។

កត្តា​ខាង​ក្រៅ

  1. អតិថិជន​គាំទ្រ ពេញចិត្ត ទុកចិត្ត និង​ស្រលាញ់​នូវ​គុណភាព​សំណង់​និង​សោភ័ណ​ភាព​សំណង់
  2. ការ​រចនា​ម៉ូដ​ផ្ទះ​ទាំង​ក្នុង​និង​ក្រៅ
  3. ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ភាព​ធំ​ទូលាយ អម​ទៅ​ដោយ​ការ​ដាំ​ដើម​ឈើ​លំអ ស្រស់​បំព្រង
  4. សម្រប​សម្រួល​ឯកសារ​រដ្ឋបាល​សម្រាប់​ការ​ផ្ទេរ​ប្លង់​កម្មសិទ្ធិ

បន្ទាប់​ពី​កត្តា​ខាង​ក្នុង​និង​ខាង​ក្រៅ ក៏​មាន​ដែរ​នូវ​ធាតុ​ផ្សំ​សំខាន់ៗ​ទាំង​៥​ចំណុច ដែល​ធ្វើ​ឲ្យ​ឧកញ៉ា លី ហួរ ជោគជ័យ​ក្នុង​ការ​វិនិយោគ​លើ​បុរី​លំនៅដ្ឋាន៖

  1. សេវា​ថែ​រក្សា ការពារ​សន្តិសុខ​និង​សណ្តាប់​ធ្នាប់ អនាម័យ​ល្អ
  2. មជ្ឈមណ្ឌល​ក្លិប​កីឡា និង​ផ្សារ
  3. ទីតាំង​ល្អ
  4. តម្លៃ​សមរម្យ
  5. រូបមន្ត​បង់​ប្រាក់​ច្រើន​ទម្រង់ និង​មាន​ភាព​ងាយ​ស្រួល និង​កេរ្តិ៍​ឈ្មោះ​របស់​ឧកញ៉ា លី ហួរ ដែល​ខិតខំ​សន្សំ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​តែ​ម្តង។

កត្តា​សំខាន់ៗ​ទាំង​អស់​ខាង​លើ​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​ការ​វិនិយោគ​លើ​បុរី​លំនៅ​ដ្ឋាន​របស់​លោក​ឧកញ៉ា លី ហួរ ទទួល​បាន​ជោគជ័យ​ពី​គម្រោង​មួយ​ទៅ​គម្រោង​មួយ សរុប​រហូត​មក​ដល់​បច្ចុប្បន្ន គឺ​មាន​៥​គម្រោង​ហើយ។

សព្វថ្ងៃ លោក​ឧកញ៉ា លី ហួរ កំពុង​អភិវឌ្ឍ​សាងសង់​គម្រោង​ទី​៦ ដែល​មាន​ឈ្មោះ​ថា បុរី​វិមាន​ភំ្នពេញ ភូមិ​អភិជន។ គម្រោង​នេះ​បាន​ចាប់​ផ្តើម​សាងសង់​កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៦ ដែល​មាន​ផ្ទៃ​ដី​ចំនួន ៣​ហិកតា មាន​ប្រភេទ​ផ្ទះ​វីឡា​ទោ និង​វីឡា​ភ្លោះ ចំនួន ៩៦​ផ្ទះ៕ 

រាល់​គម្រោង​វិនិយោគ​ថ្មីៗ​លម្អិត ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិនិយោគ​របស់​លោក​ឧកញ៉ា លី ហួរ សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស នឹង​លើក​យក​មក​ធ្វើការ​ផ្សព្វផ្សាយ​ជូន​មិត្ត​អ្នក​អាន​ដើម្បី​ជា​ប្រយោជន៍ ​ជា​បន្ត​បន្ទាប់​ទៀត។ សូម​អរគុណ!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជ្រោយ​ចង្វារ​នឹង​ក្លាយ​ជាតំបន់​កូន​នាគ​ដ៏​ទាក់ទាញ​លំដាប់​ទី​៣​នៃ​​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ ត្រូវ​បាន​អ្នក​អភិវឌ្ឍ​សាងសង់ បង្វែរ​ទិស​មក​តាម​តំបន់​ជាយ​ក្រុង​ភ្នំពេញ​វិញ​ម្តង ពិសេស​គឺ​តំបន់​ជ្រោ…

គោលការណ៍​ទាំង​១០​ដើម្បីភាព​​ជោគជ័យ​របស់​​លោក ជែក ម៉ា

ព័ត៌មាន
លោក​ ជែក ម៉ា បាន​ចាប់​ផ្តើម​អាជីវកម្ម​របស់​លោក​ដោយ​មាន​ទឹក​ប្រាក់​តែ​២​ម៉ឺន​ដុល្លារ​ ដែល​បាន​មក​ពី​ប្រពន្ធ​និង​មិត្ត​ភក្តិ​ខ្លះ តែ​ពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ