តៃវ៉ាន់

អាជ្ញាធរតៃវ៉ាន់នឹងពិន័យក្រុមហ៊ុនFoxconn ជុំវិញការវិនិយោគបន្ទះឈីបនៅក្នុងក្រុមហ៊ុនរបស់ចិនដោយគ្មានការអនុញ្ញាត


អាជ្ញាធរតៃវ៉ាន់បាននិយាយកាលពីចុងសប្ដាហ៍នេះថា តៃវ៉ាន់នឹងពិន័យក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតនៅក្នុងពិភពលោក ចំពោះការវិនិយោគដោយគ្មានការអនុញ្ញាតក្នុងក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន បើទោះបីជា ក្រុមហ៊ុនក្នុងស្រុករបស់តៃវ៉ាន់មួយនេះបាននិយាយថា ខ្លួននឹងលក់ភាគហ៊ុនចេញពីក្រុមហ៊ុនចិនយ៉ាងណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ព័ត៌មានជប៉ុន Nikkei Asia។
អាជ្ញាធរតៃវ៉ាន់នឹងពិន័យក្រុមហ៊ុនFoxconn ជុំវិញការវិនិយោគបន្ទះឈីបនៅក្នុងក្រុមហ៊ុនរបស់ចិនដោយគ្មានការអនុញ្ញាត
ដោយ

កោះតៃវ៉ាន់បានបង្វែរការយកចិត្តទុកដាក់ទៅលើមហិច្ឆតារបស់ចិន ដើម្បីជំរុញឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន និងកំពុងរឹតបន្តឹងច្បាប់ដើម្បីការពារនូវអ្វីដែលតៃវ៉ាន់បាននិយាយថា ចិនកំពុងលួចបច្ចេកវិទ្យាបន្ទះឈីបរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ក្រុមហ៊ុន Apple និងជាក្រុមហ៊ុនផលិត iPhone ផងនោះ បានបង្ហាញពីខែកក្កដាថា ក្រុមហ៊ុននេះ គឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន Tsinghua Unigroup។

កាលពីថ្ងៃសុក្រ ទី១៦ ខែធ្នូ ក្រុមហ៊ុន Foxconn បាននិយាយនៅក្នុងឯកសារមួយទៅកាន់ផ្សារហ៊ុនទីក្រុងតៃប៉ិថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសចិនបានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុងនៅក្នុងក្រុមហ៊ុន Tsinghua Unigroup។

ទោះយ៉ាងណា អាជ្ញាធរតៃវ៉ាន់បាននិយាយឆ្លើយតបវិញថា គណៈកម្មការវិនិយោគ ដែលត្រូវអនុម័តលើការវិនិយោគបរទេសទាំងអស់នោះ នឹងស្នើសុំឱ្យក្រុមហ៊ុន Foxconn នៅថ្ងៃទី ១៩ខែធ្នូ ធ្វើការ«ពន្យល់ក្បោះក្បាយ»ពីការវិនិយោគនៅក្នុងប្រទេសចិនដីគោកនេះ។

អ្នកដែលដឹងពីបញ្ហានេះបានប្រាប់ព័ត៌មានរ៉យទ័រថា ក្រុមហ៊ុន Foxconn មិនបានសុំការយល់ព្រមពីអាជ្ញាធរតៃវ៉ាន់នៅមុនពេលធ្វើការវិនិយោគរបស់ក្រុមហ៊ុននេះទេ ហើយអាជ្ញាធរជឿថា ទង្វើនេះបានបំពានច្បាប់គ្រប់គ្រងទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយប្រទេសចិនដីគោក។

ក្រុមហ៊ុន Foxconn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដែលបានចេញនៅមុនពេលសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរកោះតៃវ៉ាន់ថា ខណៈអំឡុងពេលចុងឆ្នាំខិតជិតមកដល់នោះការបណ្តាក់ទុនដើមដំបូងនៅតែមិនទាន់បញ្ចប់នៅឡើយទេ។

ក្រុមហ៊ុន Foxconn បាននិយាយថា ក្រុមហ៊ុន Xingwei ដែលមានភាគហ៊ុន ៩៩% ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Foxconn Industrial Internet (FII) ដែលចុះបញ្ជីនៅប្រទេសចិននោះបានយល់ព្រមលក់ភាគហ៊ុនរបស់ខ្លួនយ៉ាងហោចណាស់ក្នុងតម្លៃ ៧៧២ លានដុល្លារទៅឱ្យក្រុមហ៊ុនចិនមួយឈ្មោះ Yantai Haixiu៕




អត្ថបទបន្ទាប់


រុស្ស៊ី និងបេឡារុស្សដាក់ពាក្យបណ្តឹងទៅកាន់តុលាការ EU ក្រោយប្លុកមួយនេះសម្រេចដាក់ទណ្ឌកម្មកញ្ចប់ទី៩លើរុស្ស៊ី

យោងតាមកាសែតអាល្លឺម៉ង់ Bild am Sonntag បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី១៧ ធ្នូ ថា មានក្រុមហ៊ុន និងជនជាតិរុស្ស៊ី និងបេឡារុស្សរាប់សិបនាក់ប…

ករណីឆ្លងកូវីដ១៩បន្ដកើនកាន់តែច្រើន ខណៈចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងកើនដល់១លាននាក់នៅឆ្នាំ២០២៣

ករណីឆ្លងជំងឺកូវីដ១៩ កំពុងចាប់ផ្តើមរីករាលដាលយ៉ាងលឿនរហ័សនៅទូទាំងប្រទេសចិន ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង សម្រេចបោះបង់ចោលគោលនយោបាយកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ