តម្លៃប្រេងឆៅហក់ឡើង

ភាពតានតឹងនៅមជ្ឈិបូព៌ា ជំរុញឲ្យតម្លៃប្រេងឆៅហក់ឡើងដល់តម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅ៧ឆ្នាំកន្លងមកនេះ


តម្លៃប្រេងពិភពលោកបានកើនឡើង១ដុល្លារបន្ថែមទៀត នៅថ្ងៃអង្គារទី ១៨ ខែមករានេះ ដែលជាការកើនឡើងឡើងខ្ពស់បំផុតមិនធ្លាប់មានគិតក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។ បើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗ ការកើនឡើងនេះ ដោយសារតែមានក្ដីបារម្ភអំពីលទ្ធភាព ដែលអាចបង្កឲ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេង បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី នៃប្រទេសយេមែន បានវាយប្រហារទៅលើប្រទេសអារ៉ាប់រួម ដោយបង្កើននូវការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងក្រុមចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត។
នាវាបូមប្រេងឆៅ

ក្រុម​អ្នក​ស្រាវជ្រាវ និង​វិភាគ​ទីផ្សារ​ប្រេង បាន​ឲ្យ​ដឹង​ថា ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​ជា​ថ្មី កំពុង​ជះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ទៅ​លើ​ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​។

តម្លៃ​ប្រេង​ឆៅ​នៅ​អង់គ្លេស បាន​កើនឡើង ១​ដុល្លារ​៣៧​សេន​បន្ថែម​ទៀត ឬ​ស្មើ​កំណើន​១,៦% នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ ដោយ​នាំ​ឲ្យ​តម្លៃ​ប្រេង​កើន​ដល់ ៨៧​ដុល្លារ​៨៥​សេន​ក្នុង​មួយ​ធុង​បារ៉ែល ខណៈ​នៅ​ទីផ្សារ​អា​មេ​រិ​ក​វិញ កើនឡើង ១​ដុល្លារ​៧១​សេន ឬ​ស្មើ​កំណើន​២% ដោយ​បាន​នាំ​ឲ្យ​តម្លៃ​ប្រេង​មួយ​ធុង​បារ៉ែល​កើន​ដល់ ៨៥​ដុល្លារ​៥៣​សេន​។ សម្រាប់​កំណើន​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ទាំង​ពីរ នៅ​ថ្ងៃ​អង្គារ​ទី​១៨​ខែមករា​នេះ វា​គឺជា​តួលេខ​កំណើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ឡើង​គិត​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​។

តម្លៃ​ប្រេង​ឡើងថ្លៃ​នេះ ដោយសារ​តែ​មាន​អ្នក​វិនិយោគ​លើ​ទីផ្សារ មាន​ក្ដី​បារម្ភ​អំពី​ផល​រំខាន​ចំពោះ​ការ​ផ្គត់ផ្គង់​ប្រេង ខណៈ​ដែល​ស្ថានភាព​នៅ​ប្រទេស​មជ្ឈិមបូព៌ា​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង  ដោយ​ថ្មី​ៗ​នេះ​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​នៃ​ប្រទេស​យេ​មែន បាន​វាយប្រហារ​ទៅ​លើ​អា​រ៉ាប់​រួម ហើយ​អា​រ៉ាប់​រួម ក៏​ព្រមាន​នឹង​សង​សឹង​ទៅ​វិញ​ផង​ដែរ​។

ក្រុម​អ្នកវិភាគ​និយាយ​ថា បញ្ហា​តុល្យភាព​ផ្គត់ផ្គង់​ប្រេង ទំនងជា​មិន​អាច​កាត់​បន្ថយ​បាន​ទេ ដោយសារ​តែ​ប្រទេស​ផលិត​ប្រេង​មួយ​ចំនួន ដែល​ជា​សមាជិក​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC កំពុង​ជួប​ឧបសគ្គ​ក្នុង​ការ​បូម​ប្រេង​ទៅ​តាម​សមត្ថភាព​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បូម ព្រោះថា ការ​វិនិយោគ​មាន​តិច និង​ពុំ​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការ​បូម​ប្រេង ខណៈ​ដែល​កិច្ចព្រមព្រៀង​ជាមួយនឹង​រុ​ស្ស៊ី និង​សម្ព័ន្ធមិត្ត ដែល​ហៅ​ថា OPEC+ តម្រូវ​ឲ្យ​ក្រុម​ប្រទេស​ផលិត​និង​នាំ​ចេញ​ប្រេង​ទាំង​អស់នេះ ត្រូវ​បង្កើន​ការ​បូម​ប្រេង​បន្ថែម ៤០​ម៉ឺន​ធុង​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងឆ្នើមរបស់កម្ពុជាចំនួន៣ ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣

ព័ត៌មាន
ទីក្រុងឆ្នើមរបស់កម្ពុជា ចំនួន៣ រួមមាន៖ ទីក្រុងព្រះសីហនុ,ទីក្រុងបាត់ដំបង និងទីក្រុងសៀមរាប បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើក…

ប្រមុខដឹកនាំប្រាប់ឲ្យមហាអំណាច «បោះបង់ចោលគំនិតចង់បង្កើតសង្គ្រាមត្រជាក់ជាថ្មី» ព្រោះវាជារឿងគ្រោះថ្នាក់

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃច័ន្ទទី១៧មករាដើមសប្តាហ៍នេះ បានអំពាវនាវឲ្យប្រទេសមហាអំណាចមួយ ដែលលោកស៊ី ទំនងជាចង់សំដៅដល់សហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ