ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់

ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់គ្រោងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសម៉ាឡេស៊ី


ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុនយក្ស Apple គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីប នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងដៃគូក្នុងស្រុក ដើម្បីចាប់យកឱកាសផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលកំពុងកើនឡើងសម្រាប់ឧបករណ៍អេឡិចត្រូនិក ដែលប្រើក្នុងការផលិតរថយន្ដអគ្គិសនី។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់គ្រោងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសម៉ាឡេស៊ី
ដោយ

ក្រុមហ៊ុន Foxconn របស់​តៃវ៉ាន់​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ក្រុមហ៊ុន Dagang NeXchange Berhad (DNex) របស់​ម៉ា​ឡេ​ស៊ី តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដើម្បី​បង្កើត​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ដែល​នឹង​ប​ង្កើ​រោងចក្រ​ផលិត​បន្ទះ​ឈី​ប ប្រភេទ​ទំហំ​១២ អ៊ី​ញ នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។ នេះ​បើ​តាម​ការ​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ទាំង​ពីរ កាលពី​ថ្ងៃ​អង្គារ​។

ប្រសិនបើ​ផែនការ​បង្កើត​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​សម្រេច​ជោគជ័យ នោះ​នឹង​ស្រប​តាម​ការ​ជំរុញ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ីក្នុង​ការ​កសាង​ឧស្សាហកម្ម​បន្ទះ​ឈី​ប​របស់​ខ្លួន ហើយ​វា​ក៏​ជា​ការ​បោះ​ជំហាន​ដ៏​ធំ​មួយទៀត​សម្រាប់​ក្រុមហ៊ុន Foxconn ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ផលិត​បន្ទះ​ឈី​ប ដែល​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ក្នុង​ការ​បន្ត​មហិច្ឆតា​ផលិត​រថយន្ត​អគ្គិសនី​ដោយ​ខ្លួនឯង​នា​ពេល​ខាង​មុខ​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ សម្រាប់​ទីតាំង​រោងចក្រ​របស់​ក្រុមហ៊ុន Foxconn ដែល​បាន​គ្រោងទុក​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផលិត​បាន​បន្ទះ​ឈី​ប​ប្រហែល ៤ ម៉ឺន បន្ទះ​ក្នុង​មួយ​ខែ​។

បើ​ទោះបីជា ទីតាំង​ពិតប្រាកដ​នៃ​រោងចក្រ និង ទំហំ​នៃ​ការ​វិនិយោគ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅឡើយ​ក៏​ដោយ​ចុះ ប៉ុន្តែ ដោយ​ផ្អែក​លើ​សមត្ថភាព និង បច្ចេកវិទ្យា​ដែល​បាន​គ្រោងទុក តាម​ការ​ប៉ាន់ស្មាន​របស់​ក្រុម​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​ដើមទុន​សម្រាប់​គម្រោង​នេះ អាច​មាន​ចន្លោះ​ពី ៣ ពាន់​លាន​ដុល្លារ ទៅ ៥ ពាន់​លាន​ដុល្លារ​។

គួ​រំឭក​ដែរ​ថា អនុស្សរណៈ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​ក្រុមហ៊ុន Foxconn ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​ម៉ា​ឡេ​ស៊ី​នេះ បាន​កើតឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​យក្ស​របស់​តៃវ៉ាន់​មួយ​នេះ កាលពី​ខែកុម្ភៈ​បាន​ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​នៅ​ប្រទេស​ឥណ្ឌា ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​ឥណ្ឌា Vedanta​ផង​ដែរ​។ បន្ថែម​ពី​នេះ ក្រុមហ៊ុន Foxconn ក៏​បាន​ទិញ​រោងចក្រ​ផលិត​បន្ទះ​សៀគ្វី​មួយ​នៅ​ទីក្រុង Hsinchu ភាគ​ខាងជើង​នៃ​កោះ​តៃវ៉ាន់ ដែល​ជា​បេះដូង​នៃ​បណ្ដុំ​ការ​ផលិត​បន្ទះ​សៀគ្វី​របស់​តៃវ៉ាន់​ក្នុង​ឆ្នាំ ២០២១ ដើម្បី​អភិវឌ្ឍ​បន្ទះ​ឈី​ប សម្រាប់​ការ​ប្រើប្រាស់​ផលិត​រថយន្ត​អគ្គិសនី​។

គួរ​ជម្រាប​ថា តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​គោលដៅ​ដ៏​ពេញ​និយម​សម្រាប់​វិនិយោគ​លើ​ការ​ផលិត​បន្ទះ​ឈី​ប​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​សកល​។ ក្រៅពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ ដូច​ជា​សហរដ្ឋអាមេរិក អឺរ៉ុប និង​ជប៉ុន ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ផលិត​បន្ទះ​ឈី​ប ប្រទេស​ផ្សេង​ទៀត​ដូច​ជា ឥណ្ឌា ថៃ និង ម៉ា​ឡេ​ស៊ី ក៏​សង្ឃឹម​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈី​ប​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ផង​ដែរ ដោយសារ​តែ​មានការ​ព្រួយបារម្ភ​លើ​ភាព​ចុះ​ខ្សោយ​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​សកល​៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលស្រមោលភូមាស្នើអន្តរជាតិផ្តល់អាវុធឲ្យក្រុមកម្លាំងតស៊ូ ដើម្បីបន្តប្រឆាំងនឹងរបបសឹក

ប្រមុខការពារជាតិនៃរដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានជំនួយអន្តរជាតិក្នុងការបំពាក់អាវុធដល់កងកម្លាំងតស៊ូរបស់ខ្លួន ដែលកំពុ…

កូរ៉េខាងជើង បញ្ជូនយន្ដហោះទៅដឹកសម្ភារសុខាភិបាលពីចិន ក្រោយផ្ទុះឆ្លងកូវីដ១៩

បន្ទាប់ពីបាន ច្រានចោលនូវជំនួយវ៉ាក់សាំងពីអង្គការពិភពលោក និងការជួយនានាពីកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ