ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vinfast

ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vinfast អាចពន្យារពេលបោះផ្សាយលក់មូលបត្រដល់ឆ្នាំ២០២៣ ដោយសារទីផ្សារមិនច្បាស់លាស់


ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Vinfast បានអះអាងនៅថ្ងៃទី១១ ឧសភានេះថា ការបោះផ្សាយលក់មូលបត្រលើកដំបូងរបស់ក្រុមហ៊ុន Vinfast នៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក អាចនឹងត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយ ដោយសារតែស្ថានភាពទីផ្សារមិនច្បាស់លាស់។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vinfast

បើ​តាម​ផែនការ​ដើម​របស់​ក្រុមហ៊ុន Vinfast ការ​បោះផ្សាយ​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ នៅ​លើ​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ត្រីមាស​ទី​៤​នៅ​ឆ្នាំ​២០២២​។ ប៉ុន្ដែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Vingroup ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Vinfast គឺ លោក ផា​ម ញ៉ា​ត់ វង់ (pham Nhat Vuong) បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ស្ថានភាព​ទីផ្សារ​មាន​ភាព​មិន​ច្បាស់លាស់​ជា​ច្រើន​កំពុង​កើត​មាន​ឡើង ដូច្នេះ ប្រសិនបើ​មានការ​ចាំបាច់​ក្រុមហ៊ុន​អាច​នឹង​ពន្យារពេល​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ខ្លួន​រហូត​ដល់​ឆ្នាំ​ក្រោយ​វិញ​។

លោក​បន្ថែម​ថា ការ​បោះផ្សាយ​លក់​មូល​ប​ត្រ មិនមែន​សម្រាប់​តែ​ការ​កៀរគរ​ប្រមូល​ដើមទុន​ប៉ុណ្ណោះ ប៉ុន្ដែ វា​ក៏​ជា​ការ​ផ្សព្វផ្សាយ​ទីផ្សារ និង​លើកកម្ពស់​កេរ្ដិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ លោក ផា​ម ញ៉ា​ត់ វង់ បាន​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​មានការ​ចំណាយ​ជា​ចម្បង​ទៅ​លើ​ក្រុមហ៊ុន Vinfast ហើយ​ធ្វើ​យ៉ាងណា​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ អាច​ឈាន​ទៅ​សម្រេច​បានការ​លក់​រថយន្ដ​ទៅ​តាម​ផែនការ​។

ក្រុមហ៊ុន Vinfast ដែល​មាន​មូលដ្ឋាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី បាន​បំពេញ​សំណុំ​បែបបទ​រួច​ហើយ សម្រាប់​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ខ្លួន​នៅ​និយ័ត​ករ​មូល​ប​ត្រ​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន​ត្រៀម​យក​ដើមទុន​ប្រហែល ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សាងសង់​រោងចក្រ​ផលិត​រថយន្ដ​អគ្គិសនី​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។

លោក ផា​ម ញ៉ា​ត់ វង់​បាន​គូសបញ្ជាក់​ដែរ​ថា ពេល​នេះ​ក្រុមហ៊ុន Vinfast កំពុង​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​គ្រឿង​បង្គុំ​ពី​ប្រទេស​ចិន​សម្រាប់​ការ​ផលិត​រថយន្ដ​របស់​ខ្លួន ដោយសារ​តែ​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​នៅ​ទីក្រុង​សៀង​ហៃ​បាន​បិទទ្វារ ដែល​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​។

តាម​មហិច្ឆតា​របស់​ក្រុមហ៊ុន​វៀតណាម Vinfast ក្រុមហ៊ុន​នេះ មាន​គោលដៅ​នឹង​លក់​រថយន្ដ​ឲ្យ​បាន​៧៥​ម៉ឺន​គ្រឿង​នៅ​ឆ្នាំ​២០២៦ ហើយ​ក្នុង​នោះ​មាន​រថយន្ដ ១៥​ម៉ឺន​គ្រឿង នឹង​ត្រូវ​ផលិត​ឡើង​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ខាងជើង និង​៦០​ម៉ឺន​គ្រឿង​ទៀត​ផលិត​នៅ​រោងចក្រ​ក្នុង​ប្រទេស​វៀតណាម​៕




អត្ថបទបន្ទាប់


មេ WHO រិះគន់គោលនយោបាយគ្មានកូវីដរបស់ចិនថា «មិនមាននិរន្តរភាព»

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោកបាននិយាយទិតៀន គោលនយោបាយគ្មានកូវីដ ដ៏តឹងតែងរបស់ចិនក្នុងការគ្រប់គ្រងការរីករាលដាលកូវីដ១៩ ថា មិនមាននិរន្តរភាព…

ក្រុមហ៊ុនអ៊ិនធឺណិត TODAY បើកសម្ពោធសាខាថ្មីនៅតាមបណ្តាខេត្តជាផ្លូវការ

ព័ត៌មាន
កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមហ៊ុនអ៊ិនធឺណិត ធូដេ បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួននៅ តាមបណ្តាខេត្តក្រុងដូចជា ខេត្តបាត់ដំបង ខេត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ