ជំនាញ​កសិកម្ម

មេរងម៉ុង ឬទ្ធី គ្រុប ៖ ចង់រៀន ចង់រកស៊ី ផ្នែកកសិកម្មកុំខ្លាចត្រូវកម្ដៅថ្ងៃ


អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប លោកបណ្ឌិត តាន់ មុន្នីវណ្ណបញ្ជាក់ថា ក្រុមហ៊ុនលោកកំពុងខ្វះអ្នកជំនាញកសិកម្ម និងថែមទាំងប្រកាសទទួលសិក្ខាកាមជាច្រើននាក់ទៅបណ្តុះបណ្ដាលជំនាញ នេះ។ ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកចូលរួមចែករំលែកបទពិសោធន៍មួយ នៅដើមខែមេសានារាជធានីភ្នំពេញ។
មេរងម៉ុង ឬទ្ធី គ្រុប ៖ ចង់រៀន ចង់រកស៊ី ផ្នែកកសិកម្មកុំខ្លាចត្រូវកម្ដៅថ្ងៃ
ដោយ

លោកបណ្ឌិត តាន់ មុន្នីវណ្ណ អះអាងថា និស្សិត​ដែលរៀន​ចប់​បរិញ្ញាប័ត្រ​កសិកម្ម គឺអាច​មានសមត្ថភាព​ធ្វើការ​ផ្នែកនេះ​ត្រឹម ១០%នៃជំនាញនេះ​ប៉ុណ្ណោះ។ លោកបន្តថា មកដល់​ពេលនេះ ក្រុមហ៊ុន​របស់​លោករក​មេការ​ដាំ​ស្វាយ មកធ្វើ​ការមិន​គ្រប់​ចំនួនផង។ លោកបន្ថែមថា ៖និស្សិត​រាប់​ពាន់នាក់ ទៅធ្វើ​ទស្សន​កិច្ច​សិក្សា​នៅក្រុមហ៊ុន​របស់​លោកជា​រៀង​រាល់ឆ្នាំ ប៉ុន្តែ លោកពិបាក​រកអ្នក​ចង់រៀនចង់​ចេះចង់​ដឹងចង់​រកស៊ីផ្នែក​នេះណាស់។

លោកបញ្ជាក់​ថា ព្រោះតែខ្លាច​កម្ដៅ​ថ្ងៃ ខ្លាចហត់ ខ្លាចលំបាក  ទើបធ្វើ​ឱ្យ​អ្នក​សិក្សា​បរិញ្ញាប័ត្រ​កសិកម្មមួយ​ចំនួនរៀន​ចប់​បរិញ្ញាបត្រ​បែរ​ជាទៅ​ធ្វើជា​បុគ្គលិក​ផ្នែក​ទីផ្សារ ឬទៅធ្វើការ​​ផ្សេងៗ​ ខុស​ជំនាញ​រៀន​ ទៅវិញ។ 

សព្វថ្ងៃនេះ ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ជោគជ័យ​ខ្លាំង ខាងជំនួញ​កសិកម្ម​និង​កសិឧស្សាហកម្ម។ ជំនួញ​ទាំងនោះ រួមមាន ដូងប្រេង ចិញ្ចឹមជ្រូក ដំណាំ​ដាំស្វាយនាំ​ទៅអ៊ឺរ៉ុប សំណង់ ចំណីសត្វ សណ្ឋាគារ ។ល។

របាយការណ៍របស់​ក្រសួង​កសិកម្ម​បង្ហាញ​ថា និស្សិតដែល​រៀនចប់​ជំនាញ​ឯកទេស​ជាន់ខ្ពស់ និងបរិញ្ញាបត្រ​ផ្នែក​កសិកម្ម​មាន​ប្រមាណ​ជាង ១.២០០ នាក់​ជារៀងរាល់​ឆ្នាំ។ ក្នុងនោះ៩៥%​ភាគបាន​ទទួលការងារ​ធ្វើ ខណៈដែល​និស្សិត​មិនដល់ ៥០%ទេ ដែលធ្វើការងារ​ជំនាញ​កសិកម្ម។

ធានាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏ទើបតែ​បានចេញ​របាយការណ៍​មួយ​ព្រមានពីកង្វះ​អ្នកជំនាញ ឯកទេស​នៅកម្ពុជា​ដែរ។ ក្នុងនោះ វិស័យ​កសិកម្ម​ជាវិស័យ​មួយមាន​កំណើនទាប​ជាងគេ ក្នុងចំណោម​វិស័យ​សំខាន់ៗ ដែលទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា ខណៈដែលលំហូរ​កម្លាំង​ពលកម្ម​វិស័យ​នេះទៅ​ក្រៅ​ប្រទេស​ក៏​នៅតែ​កើនឡើង​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩ កំពុងចំហទ្វាររង់ចាំការវិនិយោគ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ បានអះអាងប្រាប់អ្នកវិនិយោគបរទេសនាពេលថ្មីៗកន្លងទៅនេះ ថា កម្ពុជា មានតំបន់សេដ្ឋកិច្ច…

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​ឱ្យ​តុលាការ​អឺរ៉ុប​លុប​ចោល​ការ​យក​ពន្ធ​អង្ករ​កម្ពុជា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទូទៅ​នៃ​សហភាព​អឺរ៉ុប លុប​ចោល​បទ​បញ្ជា​របស់​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​វិធានការ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ