Advertisement
សំណុំរឿង​អឺរ៉ុប​យក​ពន្ធ​លើ​ការនាំចូល​អង្ករ​ពី​កម្ពុជា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​ឱ្យ​តុលាការ​អឺរ៉ុប​លុប​ចោល​ការ​យក​ពន្ធ​អង្ករ​កម្ពុជា


សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទូទៅ​នៃ​សហភាព​អឺរ៉ុប លុប​ចោល​បទ​បញ្ជា​របស់​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​វិធានការ​ការពារ​ពាណិជ្ជកម្ម ប្រឆាំង​នឹង​ការ​នាំចូល​អង្ករ​ពី​កម្ពុជា។ នេះ​បើ​យោងតាម​ទីភ្នាក់​ព័ត៌មាន រ៉យទ័រ។
អាជីវករ​លក់​អង្ករ​នៅ​រាជ​ធានី​ភ្នំពេញ។ (រូបភាពឯកសារ)
ដោយ
Advertisement

សហភាព​អឺរ៉ុប កាល​ពី​ខែ​មករា កន្លង​ទៅ បាន​កំណត់​យក​ពន្ធ​អង្ករ​ប្រភេទ Indica ដែល​នាំចូល​ពី​កម្ពុជា និង​មីយ៉ាន់ម៉ា សម្រាប់​រយៈពេល​បី​ឆ្នាំ ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ការ​នាំចូល ហើយ​ជា​ការការពារ​អ្នក​ផលិត​ស្រូវ​អង្ករ​នៅ​អឺរ៉ុប រួមទាំង​ប្រទេស​អ៊ីតាលី ផងដែរ។

ផ្សាយ​ចេញ​ពី​ទីក្រុង​ប្រ៊ូសែល ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ដកស្រង់​សម្ដី​មន្រ្តី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ថា វិធានការ​ការពារ​នេះ​មិន​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​អយុត្តិធម៌​ណា​មួយនោះទេ ហើយ​​ផ្អែកមូលដ្ឋានទៅលើ​​ការ​សន្និដ្ឋានជា​ទូទៅ ​និង ​ការ​ប្រើប្រាស់​ទិន្នន័យ​មិន​ត្រឹមត្រូវ។

នៅ​កម្ពុជា មន្រ្តី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិនទាន់​មាន​អត្ថាធិប្បាយ​អ្វី​នៅ​ឡើយ​ទេ។ លោក នង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្វែរ​សំណួរ​របស់​សារព័ត៌មាន ខេមបូណូមីស ឲ្យ​ទៅ​សួរ​លោក មូល សារិទ្ធ អគ្គលេខាធិការ ដែល​ទូរស័ព្ទ​របស់​លោក​ហៅ​មិន​ចូល​ទេ នៅ​ថ្ងៃ​សុក្រ​នេះ។

លោក ស៊ាង ថៃ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ថា ក្រសួង​កំពុង​ពិគ្រោះ​យោបល់​ថា ត្រូវ​ធ្វើ​យ៉ាងម៉េច​បន្ត​ទៀត​ ទាក់ទង​នឹង​វិធានការ​សហភាព​អឺរ៉ុប​មក​លើ​អង្ករ​កម្ពុជា។

លោក ស៊ាង ថៃ បាន​និយាយ​តាម​សារ​តេឡេក្រាម យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​មាន​សេចក្តី​រីករាយ សូម​ជម្រាប​ជូន​ដល់​លោក​ថា បច្ចុប្បន្ន ក្រសួង​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ច្បាប់ ស្តីពី​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ច្បាប់​អឺរ៉ុប ដើម្បី​កំណត់​វិធី​ល្អ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ក្នុង​ករណី​វិធានការ​ការពារ​របស់​សហភាព​អឺរ៉ុប​លើ​អង្ករ​កម្ពុជា។»

បន្ទាប់​ពី​មាន​វិធានការ​ការពារ​នេះ អង្ករ​កម្ពុជា​ត្រូវ​បង់​ពន្ធ ១៧៥​អឺរ៉ូ ក្នុង​មួយ​តោន ក្នុង​ឆ្នាំ​ទី១ ហើយ​និង​ធ្លាក់​មក​នៅត្រឹម ១៥០​អឺរ៉ូ ក្នុង​មួយ​តោន នៅ​ឆ្នាំ​ទី២ និង ១២៥ អឺរ៉ូ នៅ​ក្នុង​ឆ្នាំ​ទី៣។

លោក កាន់ គន្ធី នាយករង​របស់​ក្រុមហ៊ុន AMRU Rice បាន​និយាយ​ថា វិធានការ​ការពារ​នេះ​មិន​យុត្តិធម៌​សម្រាប់​កម្ពុជា​នោះ​ទេ ពីព្រោះ​អឺរ៉ុប​ទាំងមូល​អត់​មាន​អ្នក​ដាំស្រូវ​ម្លិះ ឬ​ក៏​អង្ករ​ក្រអូប​នោះ​ទេ។ 

លោក កាន់ គន្ធី បាន​និយាយ​ដូច្នេះ​ថា ៖ «អ៊ីចឹង ដាក់​វិធានការ​ការពារ​លើ​ [អង្ករ] ម្លិះ និង​​សែន​​​ក្រអូបនេះ វា​អត់​ឆ្លុះ​បញ្ចាំង​អ្វី​ដែល​ខាង​សហគមន៍​​អឺរ៉ុប​​ព្រួយ​បារម្ភ ឬ​ក៏​និយាយ នោះទេ។»

លោក កាន់ គន្ធី បាន​បន្ត​ថា ៖ «បើ​យើង​និយាយ​ពី​ភាព​ប្រកួត​ប្រជែង គួរ​កុំប្រៀបធៀប​ផ្លែ​ប៉ោម​និង​ផែ្ល​ប៉ោម។ នៅខាង​អឺរ៉ុប គេមាន​ដាំ​អ៊ីអ៊ែរ និង​អង្ករ ស អ៊ីចឹង អត់​មាន​អ្នក​ដាំ​ស្រូវ​ក្រអូប​ទេ ដល់​វា​ដាក់​ទាំង​អស់​អ៊ីចឹង វា​អត់​ត្រូវ»៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេរងម៉ុង ឬទ្ធី គ្រុប ៖ ចង់រៀន ចង់រកស៊ី ផ្នែកកសិកម្មកុំខ្លាចត្រូវកម្ដៅថ្ងៃ

ព័ត៌មាន
អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប លោកបណ្ឌិត តាន់ មុន្នីវណ្ណបញ្ជាក់ថា ក្រុមហ៊ុនលោកកំពុងខ្វះអ្នកជំនាញកសិកម្ម និងថែមទាំងប្រកាសទទួលសិក្ខ...

ខ្លោងទ្វារ​​បុរី​ ប៉េង ហួត តុបតែង​ស្អាត​ប្លែកៗ គ្រប់ពិធីបុណ្យធំៗ

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំ្មថ្មី ប្រពៃណីជាតិខ្មែរ តែងតែប្រារព្ធឡើងនាថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ជារៀងរាល់ ឆ្នាំ។ ដូច្នេះហើយ មុនថ្ងៃបុណ្យចូលឆ្នាំថ្មី ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ