ការនាំចេញរបស់ថៃតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងប្រព័ន្ធអនុគ្រោះពន្ធធ្លាក់ចុះជាង១០%នៅឆ្នាំ២០២០
ការនាំចេញរបស់ប្រទេសថៃតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និង ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលថៃមានធ្វើជាមួយបណ្ដាប្រទេសជាដៃគូ សម្រេចបាន…
ស្របពេលដែលវិបត្តិមេរោគកូវីដ-១៩ បន្ដអូសបន្លាយ និងកំពុងរីករាលដាលកាន់តែខ្លាំងឡើងនៅកម្ពុជានៅដើមឆ្នាំ២០២១នេះ បានធ្វើឲ្យអាជីវកម្មជាច្រើនបានចាប់ផ្ដើមរងផលប៉ះពាល់ជាបណ្ដើរៗជាថ្មីទៀតហើយ។ អាជីវកម្មរងផលប៉ះពាល់ រកស៊ីមិនសូវចំណេញ ឬរកស៊ីខាត ក៏កំពុងធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ដែលជាអ្នកប្រមូលចំណូលជូនរដ្ឋ ជួបប្រឈមនឹងបញ្ហាប្រមូលចំណូលធ្លាក់ចុះដូចគ្នាដែរ។ យ៉ាងណាមិញ ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ សហគមន៍២០កុម្ភៈ ដែលកំពុងរាតត្បាតកាន់តែខ្លាំងនេះ ក៏កំពុងធ្វើឲ្យឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកើតក្តីកង្វល់យ៉ាងខ្លាំងណាស់ដែរ ដ្បិតថាព្រឹត្តិការណ៍នេះ អាចធ្វើឲ្យការប្រមូលពន្ធនៅឆ្នាំនេះ មិនគ្រប់តាមផែនការ ដែលបានកំណត់នោះទេ។
សូមទស្សនាសេចក្តីរាយការណ៍បន្ថែមតាមរយៈវីដេអូខាងក្រោមនេះ៖