បើផុតកាលកំណត់នេះ ក្រុមហ៊ុនជំពាក់បំណុលទាំងនោះ នៅតែមិនព្រមទូទាត់សងបំណុល ក្រសួងនឹងចាត់វិធានការតឹងរឹងជាបន្តបន្ទាប់ ដោយពុំមានការលើកលែងឡើយ៖
វិធានការទី១នោះ គឺ នឹងប្រកាសជាសាធារណៈតាមសារព័ត៌មាន វិទ្យុ ឬទូរទស្សន៍ ចំពោះក្រុមហ៊ុនទាំងឡាយណាដែលខកខានមិនបានអនុវត្តតាមការកំណត់ខាងលើ ដោយនឹងបង្ហាញឈ្មោះក្រុមហ៊ុន ឈ្មោះអភិបាលក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ជាដើម។
វិធានការទី២ គឺនឹងចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកគណនីនៅធនាគារពាណិជ្ជ, បិទហ្វេ្រកង់ស៍, ហាមឃាត់ការនាំចេញ នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈ, ព្យួរ ឬដកហូតអាជ្ញាបណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្វ្រេកង់ស៍វិទ្យុ កិច្ចព្រមព្រៀង ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងៗសម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំសំណុំរឿងដាក់បណ្ដឹងទៅតុលាការ។
តាមរបាយការណ៍ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៩ ហើយកំពុងប្រតិបត្តិការផ្ដល់សេវាទូរស័ព្ទចល័តនៅកម្ពុជា ខណៈដែលអ្នកប្រើប្រាស់ទូរស័ព្ទចល័ត និងអចល័ត មានចំនួនប្រមាណជិត២០លានគ្រឿង ក្នុងនោះ ទូរស័ព្ទចល័តមានជាង១៩លានគ្រឿង៕