ក្រុមហ៊ុន Tesla នៅប្រទេសចិន

មហាសេដ្ឋី Elon Musk ថា Tesla នឹងត្រូវបិទទ្វារបើរថយន្ដរបស់ខ្លួនប្រព្រឹត្តអំពើចារកម្មនៅចិន


ក្រោយពីរដ្ឋាភិបាលចិន បានហាមផ្ដាច់យោធារបស់ខ្លួនប្រើប្រាស់រថយន្ដ Tesla ដោយសារតែបារម្ភពីបញ្ហាសន្ដិសុខរួចមក នៅថ្ងៃសៅរ៍ ទី២០ ខែមីនា កំពូលមហាសេដ្ឋីក្នុងពិភពលោកលោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla បានឆ្លើយតបវិញថា ក្រុមហ៊ុនរបស់លោកនឹងត្រូវបិទទ្វារបើសិនជាឡានរបស់ក្រុមហ៊ុននេះ ពិតជាត្រូវបានប្រើប្រាស់ដើម្បីធ្វើចារកម្មមែននោះ។
លោក Elon Mask ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla
ដោយ

លោក Musk បាន​និយាយ​ថា «​មានការ​លើកទឹកចិត្ត​ខ្លាំង​ណាស់​សម្រាប់​ពួក​យើង ដើម្បី​រក្សា​នូវ​ការ​សម្ងាត់​ព័ត៌មាន​ណាមួយ​នោះ​។ ប្រសិនបើ Tesla ប្រើ​រថយន្ដ​ដើម្បី​ធ្វើ​ចារកម្ម​នៅ​ក្នុង​ប្រទេស​ចិន ឬ​នៅ​កន្លែង​ណា​ផ្សេង​ទៀត​នោះ យើង​នឹង​ត្រូវ​បិទទ្វារ​មិន​ខាន​ឡើយ​»​។

ប្រភព​ព័ត៌មាន​ពី Reuters បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យោធា​ចិន ត្រូវ​បាន​ហាមឃាត់​ប្រើ​រថយន្ដ​របស់ Tesla ចូល​ក្នុង​មូលដ្ឋាន​កងទ័ព ដោយ​បារម្ភ​អំពី​ប្រព័ន្ធ​កាមេរ៉ា​ដែល​បាន​ដំឡើង​នៅ​លើ​រថយន្ដ​នោះ អាច​លួច​ព័ត៌មាន​សំខាន់​ៗ​ពី​ប្រទេស​ចិន​។

ការ​រឹតត្បិត​ទាំងនេះ បាន​លេច​ចេញ​នៅ​ពេល​ដែល​អ្នកការទូត​កំពូល​ៗ របស់​ចិន និង​អា​មេ​រិ​កបាន​បើក​ការ​ប្រជុំ​គ្នា​ដ៏​ចម្រូងចម្រាស់​នៅ​រដ្ឋ​អា​ឡា​ស្កា ដែល​ជា​ជំនួប​ដំបូង​រវាង​មនុស្ស​ជំនិត​ៗ​របស់​រដ្ឋបាល​លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​ក និង​មន្ត្រីជាន់ខ្ពស់​របស់​ចិន​។ 

មហាសេដ្ឋី​អា​មេ​រិ​ក លោក Musk ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​ពីរ​មានការ​ជឿ​ទុកចិត្ត​គ្នា​កាន់តែ​ខ្លាំង​ថែម​ទៀត​។

ប្រទេស​ចិន គឺជា​ទីផ្សារ​រថយន្ដ​ធំ​បំផុត ហើយ​ក៏​ជា​សមរភូមិ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ប្រកួតប្រជែង​រថយន្ដ​អគ្គិសនី​ផង​ដែរ​។ ក្រុមហ៊ុន Tesla បាន​លក់​រថយន្ដ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០២០ មាន​ជិត​១៥​ម៉ឺន​គ្រឿង ដែល​មាន ៣០% នៃ​ការ​លក់​សរុប​នៅ​ទូ​ទាំង​សកលលោក​របស់​ក្រុមហ៊ុន​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្យាករណ៍ថ្មី៖សេដ្ឋកិច្ចពិភពលោកនឹងកើន៤,៧%នៅឆ្នាំ២០២១លើសការរំពឹងទុក

ព័ត៌មាន
ក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានធ្វើការព្យាករ សេដ្ឋកិច្ចរបស់ពិភពលោកនៅក្នុងឆ្នាំ២០២១នេះ ថា…

តើពេញ១ខែ​នៃព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ មានផ្ទុះរឿងរ៉ាវសំខាន់ៗអ្វីខ្លះ?

ព័ត៌មាន
គិតមកទល់ថ្ងៃទី ២០ខែមីនានេះ មាន​រយៈពេល​១ខែហើយ ដែល​ព្រឹត្តិការណ៍​​ឆ្លង​​សហគមន៍​២០កុម្ភៈ បានផ្ទុះឡើងនឹងកំពុងរីករាលដាលខ្លាំងឡើងៗនៅកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ