អាកាសចរណ៍ថៃ

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Thai Airways ចុះចេញពីតំណែង ខណៈក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ


ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways បាននិងកំពុង ជួបវិបត្តិហិរញ្ញវត្ថុអូសបន្លាយមកអស់រយៈពេលជាយូរមកហើយ។ អំឡុងពេលដែលក្រុមហ៊ុនកំពុងជួបវិបត្តិនេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Thai Airways បានសម្រេចចុះចេញពីតំណែងហើយ កាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូនថៃ ក៏បានជំរុញឲ្យមានការផ្លាស់ប្តូរនូវមុខតំណែងអគ្គនាយកមួយចំនួន នៅក្នុងក្រុមហ៊ុនរដ្ឋ ដែលស្ថិតនៅក្រោមក្រសួងនេះផងដែរ។
លោក Ekniti Nitithanprapas ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways បានចុះចេញពីតំណែងហើយ ដោយលិខិតលាឈប់នេះ ចូលជាធរមាន នៅថ្ងៃសុក្រ ទី០១ វិច្ឆិកា ឆ្នាំ២០១៩។ (រូបភាព៖https://apa.az)
ដោយ

លោក Ekniti Nitithanprapas ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនអាកាសចរណ៍​ជាតិថៃ Thai Airways បាន​ចុះចេញពីតំណែងហើយ ដោយ​លិខិតលាឈប់នេះ ចូលជាធរមាន នៅថ្ងៃសុក្រ ទី០១ វិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការ​សេចក្ដីថ្លៃងការណ៍មួយ របស់​ក្រុមហ៊ុន ដែលបាន​ផ្ញើទៅកាន់​ផ្សារហ៊ុនថៃ កាល​ពីយប់ថ្ងៃទី០១ វិច្ឆិកា បន្ទាប់ពី​ផ្សារហ៊ុន​បានបិទការជួញដូរ។

លោក Marshal Chaiyapruk Didyasarin ដែលជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ នឹងត្រូវលើកឲ្យ​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជំនួស លោក​ Ekniti ដែលបាន​លាឈប់។

ក្រុមហ៊ុន អាកាសចរណ៍ជាតិថៃ​នេះ មិនបាន​ផ្ដល់​នូវ​មូលហេតុ​ណាមួយឡើយ ពិការ​ចុះចេញ​ពីតំណែង​របស់​លោក Ekniti ដែលការចុះចេញនេះ គឺធ្វើឡើង​បន្ទាប់ពីមាន​អគ្គនាយក​ចំនួន​៣រូប នាពេល​ថ្មីៗនេះ ក៏បាន​​លាឈប់ដែរ។ 

នាពេលថ្មីៗនេះដែរ លោក Sumeth Damrongchaitham ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ថៃ Thai Airways បាន​ទទួល​ការរិះគន់​យ៉ាងចាស់ដៃ​បន្ទាប់ពី លោក​បាន​និយាយថា ក្រុមហ៊ុន​ជួបវិបត្តិ ហើយអាច​ឈានដល់​ការដួលក្ស័យធន ប្រសិនបើ​បុគ្គលិក​ទាំងអស់ មិនមាន​ការសហការគ្នា ជាមួយនឹង​ផែនការ​ស្ដារឡើងវិញ។

ប៉ុន្ដែ ក្រោយមក លោក Sumeth បាន​បញ្ជាក់ឡើងវិញថា សុន្ទរកថា​ ដែលលោកបាន​និយាយ និងមានការរិះគន់​ខាងលើនេះ គឺ​វា “មានកំហុស​នៃការបកប្រែភាសា” ហើយក្រុមហ៊ុន​អាកាសចរណ៍នេះ មិន​ជួបហានិភ័យ ក្ស័យធននោះឡើយ។

ក្រុមហ៊ុន Thai Airways បានរាយការណ៍​ថា ប្រាក់ខាតបង់សុទ្ធ​ នៅត្រីមាសទី២ ឆ្នាំនេះ បានកើនឡើង​ដល់ទៅ ជិត​៦,៧ ពាន់លាន​បាត ឬស្មើនឹង​ប្រមាណ ជាង ២០០ លាន​ដុល្លារអាមេរិក។​ហើយសម្រាប់​ត្រីមាសទី៣ នៅឆ្នាំនេះ ក្រុមហ៊ុននេះ មិនទាន់​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​នៅឡើយទេ។

កាសែតបាងកកប៉ុស្ដិ៍ថៃ បាន​ស្រង់សម្ដី​លោក​ អនុរដ្ឋមន្ត្រី ក្រសួង​ដឹកជញ្ជូនថៃ លោក Thaworn Senneam កាលពីខែមុននេះ បាន​ឲ្យដឹងថា ក្រុមហ៊ុន អាកាសចរណ៍ជាតិ​ថៃមួយនេះ អាចនឹង​ស្ថិតនៅក្នុង​ស្ថានភាព​អាក្រក់ខ្លាំងឡើង ដោយ​ប្រាក់ខាតបង់សុទ្ធ​អាច​នឹង​កើនឡើង​ ដល់ទៅ ១០ពាន់លាន​បាត ឬស្មើនឹងប្រមាណ​៣៣២ លាន​ដុល្លារអាមេរិក នៅឆ្នាំនេះ។ 

ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បាន​បញ្ជាក់ដែរថា ការថយចុះនៃវិស័យ​ទេសចរណ៍ ក្នុងប្រទេស​ថៃ និង​ទីផ្សារអាកាសចរណ៍​ពិភពលោក គឺជា​កត្តា​នៅពីក្រោយ​ដែលធ្វើឲ្យ​មានការ​ធ្លាក់ចុះ​ចំណូល​ក្រុមហ៊ុន​ប្រមាណ ១០% កាលពីឆ្នាំមុននេះ។

កាសែត​បាងកកប៉ុស្ដិ៍ បាន​ផ្សាយទៀត​ថា រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូនថៃ លោក Saksayam Chidchob បាន​ជំរុញ​ឲ្យមាន​ការ​ដក​តំណែង​អគ្គនាយក​ចំនួន ១៥ នៅក្នុងក្រុមហ៊ុនរដ្ឋថៃ ស្ថិតក្រោម​ក្រសួងដឹកជញ្ជូន ដែលវា​គឺជារឿងមួយត្រូវបាន​គេមើលឃើញថា មិនដែល​កើតមានឡើងឡើយ​ តាំងពីពេល​លោក​ត្រូវបាន​តែងតាំង​ជារដ្ឋមន្ត្រី​កាលពីខែ​មិថុនា​កន្លងទៅនេះ៕ 

None



អត្ថបទបន្ទាប់


ធុរជន​កម្ពុជា​ល្បីៗ, លោក​ទូត​អាមេរិក​ថ្មី នឹងចូលរួម​វេទិកា​ធុរកិច្ច​​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​នៅប្រទេស​ថៃ

ធុរជន​និងសហគ្រិន​​​លេចធ្លោ​​នៅ​ក្នុង​វិស័យ​ឯកជន​នៃ​ប្រទេស​កម្ពុជា ប្រមាណជិត ២០នាក់ ដែល​ដឹកនាំ​ដោយ​​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ប្រចាំ​ក…

វិស័យទេសចរណ៍ថៃ កំពុងរងផលប៉ះពាល់ ដោយសារលុយបាតឡើងថ្លៃ

ការកើនឡើងតម្លៃលុយបាតរបស់ថៃ បានបង្ហាញពីសម្ពាធនៃការប្រឈមកាន់តែខ្លាំងសម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ នារដូវសម្បូរភ្ញៀវនៅឆ្នាំនេះ បន្ទាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ