Advertisement
Advertisement
Advertisement
កិច្ចប្រជុំកំពូលអាស៊ាន

បុរសខ្លាំងពីរនាក់នេះ ប្រកាសមិនចូលរួមកិច្ចប្រជុំពូលអាស៊ាន ដែលនឹងពិភាក្សាលើវិបត្តិភូមា នៅថ្ងៃសោរ៍សប្ដាហ៍នេះទេ!


បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានប្រកាសថានឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃសៅរ៍ចុងសប្ដាហ៍នៅទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ី ដែលនឹងពិភាក្សាអំពីវិបត្តិនៅភូមា​នេះរួចមក មេដឹកនាំហ្វីលីពីនលោក ឌុតទ័រតេ ឯណោះវិញ ក៏បានប្រកាសដែរថា លោក​នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដូចគ្នា។ ប្រការនេះ បានធ្វើឲ្យចំនួនមេដឹកនាំកំពូល នឹងចូលរួមក្នុងកិច្ចប្រជុំនេះ​ត្រូវបានកាត់បន្ថយ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
បុរសខ្លាំងពីរនាក់នេះ ប្រកាសមិនចូលរួមកិច្ចប្រជុំពូលអាស៊ាន ដែលនឹងពិភាក្សាលើវិបត្តិភូមា នៅថ្ងៃសោរ៍សប្ដាហ៍នេះទេ!
ដោយ
Advertisement

បើទោះជាបែបនេះក្ដី កំពូលមេដឹកនាំ​ប្រទេស​ទាំងពីរនេះ ក៏បានចាត់រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន​ឲ្យចូលរួម​ជំនួស​វិញ។

បើទោះបីជា នឹងត្រូវអវត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន​ក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលហ្វីលីពីន អះអាងថា ខ្លួន​នឹង​គាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​កិច្ចប្រជុំកំពូលនេះ បើទោះបីមិនមាន​វត្តមាន​កំពូលមេដឹកនាំ​ប្រទេសអាស៊ាន​ទាំង១០ចូលរួម​ក៏ដោយចុះ។

តាមការរាយការណ៍​បាន​ឲ្យដឹងដែរថា មេដឹកនាំរដ្ឋប្រហារ​​យោធា​​នៅភូមា គឺលោក​មីន អ៊ុងឡាំង ក៏គ្រោងនឹងចូលរួម​ក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​នេះដែរ ខណៈដែល​ខាង​រដ្ឋាភិបាល​ស្រមោល​ភូមា ក៏បាន​ទទូច​ស្នើ​អាស៊ាន​ឲ្យ​ផ្ដល់​កៅអី​សម្រាប់ខ្លួន​ដើម្បីអាចចូលរួម​ក្នុងកិច្ចប្រជុំនេះផងដែរ។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និងកម្ពុជា បានប្រកាស​ចូលរួម​ក្នុង​កិច្ចប្រជុំនេះ  ប៉ុន្ដែ មានប្រទេស​អាស៊ានខ្លះទៀត នៅមិនទាន់​មានការប្រកាស​ពីវត្តមាន​កំពូលមេដឹកនាំ​របស់ពួកគេ​ចូលរួម ឬក៏អត់នៅឡើយទេ។

លោកប្រធានាធិបតី​ហ្វីលីពីន ត្រូវបាន​គេសង្កេតឃើញថា មិនមាន​ការនិយាយ​ពាក់ព័ន្ធ​នឹង​វិបត្តិ​នៅភូមា​ ដោយបានកើតឡើង​ដោយសារតែ​ការធ្វើ​រដ្ឋប្រហារយោធា​តាំងពីថ្ងៃទី១ ខែកុម្ភៈមកម្ល៉េះ។

ដោយឡែក លោក​នាយករដ្ឋមន្ត្រីប្រយុទ្ធ ចាន់អូចារ កាលពីថ្ងៃទី ២២ ខែមេសា និយាយថា លោក​នឹង​មិនចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ានទេ បើទោះបីជា​ លោកត្រូវបាន​គេដឹងថា បាននិយាយ​ទូរស័ព្ទ​ជាមួយ​នឹង​លោក ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វៃដូដូ បបួលលោក​ឲ្យចូលរួម​ក្នុងកិច្ចប្រជុំនេះក៏ដោយ។

សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូលអាស៊ាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុង​ចាកាតា​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ប្រធានបទ​ ដែលគេចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុងកិច្ចប្រជុំនេះ គឺការពិភាក្សា​ទាក់ទង​នឹង​ការស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នយោបាយ​នៅភូមាដែលកំពុង​ជាប់គាំង។

ខេមបូណូមីស នឹងបន្ដតាមដាន និងរាយការណ៍ព័ត៌មាន​សំខាន់ៗ​ទាក់ទងនឹង​ព្រឹត្តិការណ៍នេះ ជាបន្ដបន្ទាប់ទៀត ដូច្នេះ សូមលោកអ្នក​រង់ចាំតាមដានជាមួយយើងខ្ញុំបន្ដទៀត។

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៦៥៥នាក់បន្ថែមទៀតហើយ ត្រូវបានកម្ពុជារកឃើញថាបានឆ្លងកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៣ ខែមេសា

ព័ត៌មាន
យ៉ាងហោចណាស់ មានករណីឆ្លងថ្មី កូវីដ-១៩ ចំនួន ៦៥៥នាក់ ត្រូវបានកម្ពុជារកឃើញនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ដោយចំនួននេះនៅតែបន្ដមានខ្ពស់ មិ...

ឥណ្ឌា៖ ឆេះ​មន្ទីរពេទ្យ​កំពុង​ព្យាបាល​កូវីដ-១៩ ស្លាប់​អ្នកជំងឺ​យ៉ាងហោច ១៣នាក់

ព័ត៌មាន
យ៉ាងហោចណាស់ ​អ្នកជំងឺ​កូវីដ-១៩ ចំនួន ១៣នាក់​បាន​ស្លាប់ បន្ទាប់ពី​អគ្គីភ័យ​បាន​ឆាបឆេះ​បន្ទប់​សង្គ្រោះបន្ទាន់​នៃមន្ទីរពេទ្យ​មួយ​ដែល​កំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ