កូវីដ-១៩ នៅឥណ្ឌា

ឥណ្ឌា៖ ឆេះ​មន្ទីរពេទ្យ​កំពុង​ព្យាបាល​កូវីដ-១៩ ស្លាប់​អ្នកជំងឺ​យ៉ាងហោច ១៣នាក់


យ៉ាងហោចណាស់ ​អ្នកជំងឺ​កូវីដ-១៩ ចំនួន ១៣នាក់​បាន​ស្លាប់ បន្ទាប់ពី​អគ្គីភ័យ​បាន​ឆាបឆេះ​បន្ទប់​សង្គ្រោះបន្ទាន់​នៃមន្ទីរពេទ្យ​មួយ​ដែល​កំពុង​ព្យាបាល​អ្នកជំងឺកូវីដ-១៩ នៅក្បែរ​ទីក្រុង​ Mumbai ប្រទេសឥណ្ឌា ។ នេះបើតាមការផ្សាយរបស់ ប៊ីប៊ីស៊ី ។
ឥណ្ឌា៖ ឆេះ​មន្ទីរពេទ្យ​កំពុង​ព្យាបាល​កូវីដ-១៩ ស្លាប់​អ្នកជំងឺ​យ៉ាងហោច ១៣នាក់ ។ រូបថត អ៊ីភីអេ
ដោយ

អគ្គិភ័យ​នេះ​ ដែល​បានកើតឡើង​នៅព្រឹកថ្ងៃសុក្រ ត្រូវបាន​ពន្លត់​រលត់វិញ ហើយ​ជនរងគ្រោះ​៤នាក់បាន​ត្រូវគេ​ជម្លៀស​យក​ទៅ​កាន់មន្ទីរពេទ្យ​ដែល​នៅជិតៗ​នោះ ។ 

ហេតុការណ៍អគ្គិភ័យ​នេះ​កើតឡើង​ចំពេលដែល​ប្រទេសឥណ្ឌា​កំពុង​ជួប​ប្រទះ​រលកទីពីរនៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ដែល​បាន​បណ្ដាល​ឲ្យ​មន្ទីរពេទ្យ​កកកុញទៅដោយ​អ្នកជំងឺ ដែលនាំឲ្យ​ខ្វះ​ខ្យល់​អុកស៊ីសែន គ្រែ​ព្យាបាល​សង្គ្រោះបន្ទាន់ និង​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម ។ 

គ្រាន់តែនៅថ្ងៃសុក្រនេះមួយថ្ងៃ ឥណ្ឌាបានកត់ត្រា​ចំនួន​ករណី​ឆ្លង​កូវីដ-១៩ថ្មី ចំនួនជាង ៣សែន ៣ម៉ឺននាក់ ដែល​ជា​កំណត់ត្រា​ខ្ពស់ជាងគេ​បំផុត​នៅលើ​ពិភព​លោក​បើគិត​ក្នុង​មួយថ្ងៃ​ ។ ករណីឆ្លង​សរុប​បាន​កើនឡើងដល់ជាង ១៦លាននាក់​ហើយ ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ កើនឡើងដល់ជាង ២ពាន់ ២រយនាក់ ក្នុងមួយថ្ងៃ ៕




អត្ថបទបន្ទាប់


បុរសខ្លាំងពីរនាក់នេះ ប្រកាសមិនចូលរួមកិច្ចប្រជុំពូលអាស៊ាន ដែលនឹងពិភាក្សាលើវិបត្តិភូមា នៅថ្ងៃសោរ៍សប្ដាហ៍នេះទេ!

ព័ត៌មាន
បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានប្រកាសថានឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃសៅរ៍ចុងសប្ដាហ៍នៅទីក្រុងចាកាតាប្…

តើវ៉ាក់សាំងចិន Sinovac និង Sinopharm អាចឆ្លងផុត​ដំណាក់​កាល​ត្រួតពិនិត្យ​ចុងក្រោយ​ពី WHO ដែរឬទេ?​

ព័ត៌មាន
ការពិនិត្យវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ចំពោះវ៉ាក់សាំងកូវីដ-១៩របស់ចិន ចំនួន២ប្រភេទ គឺ Sinopharm និង Sinovac សម្រាប់អាជ្ញាបណ្ណប្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ