វិបត្តិនៅភូមា-អាស៊ាន

មេរដ្ឋប្រហារយោធាភូមា មីន អ៊ុងឡាំង នឹងមានវត្តមានក្នុងកិច្ចប្រជុំអាស៊ានដែរ


ក្រុមរដ្ឋាភិបាលស្រមោលរបស់ភូមា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស បានទទូចឲ្យប្រទេសអាស៊ានទាំង១០ ផ្តល់កៅអីសម្រាប់ខ្លួនមួយកន្លែងដែរ សម្រាប់ជំនួបពិភាក្សារួមគ្នា ស្ដីអំពីវិបត្តិនៅប្រទេសភូមា ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ស្របពេលដែល មេដឹកនាំរដ្ឋប្រហារភូមា មីន អ៊ុងឡាំង ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។ បើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មេយោធាភូមា លោក មីន អ៊ុងឡាំង
ដោយ

បើ​តាម​ការ​គ្រោងទុក ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ នឹង​មក​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​ទី​២៤ មេ​សា​នេះ ក្នុង​ទីក្រុង​ចា​កា​តា រដ្ឋធានី​របស់​ឥណ្ឌូ​នេ​ស៊ី​។ លោក មីន អុង​ឡាំង មេដឹកនាំ​របប​សឹក​ភូមា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​នេះ​ផង​ដែរ​។

ប្រការ​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស្រមោល​របស់​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី មិន​សុខចិត្ត​នោះ​ទេ ហើយ​បាន​ទាមទារ​ឲ្យ​អាស៊ាន និង​ជា​ពិសេស​ទាមទារ​ទៅ​កាន់​ប្រទេស​ប្រ៊ុ​យ​ណេ ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ឲ្យ​ផ្តល់​កៅអី​មួយ​កន្លែង​ដល់​ក្រុម​ខ្លួន​ដែរ ក្នុង​ការ​ពិភាក្សា​ដោះស្រាយ​វិបត្តិ​នយោបាយ ដែល​បាន​ចាក់ស្រេះ អស់​ពេល​ជិត​៣​ខែ​មក​ហើយ​នេះ​។ 

នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រយុទ្ធ ចាន់​អូ​ចារ បាន​ឲ្យ​ដឹង​ដែរ​ថា លោក មីន អ៊ុ​ង​ឡាំង​មេដឹកនាំ​យោធា​ភូមា​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​នេះ ទោះបី​មិន​មានការ​បញ្ជាក់​ផ្លូវការ​ពី​ខាង​យោធា​ភូមា​យ៉ាងណា​ក្តី​។  អតីត​មេទ័ព​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៤ រូប​នេះ បាន​គូសបញ្ជាក់​ទៀត​ថា សម្រាប់​ខ្លួន​លោក​ផ្ទាល់ នឹង​មិន​បាន​ចូលរួម​នោះ​ទេ ដោយ​បាន​ចាត់​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ជា​អ្នកចូលរួម​ជំនួស​។

ឧបនាយករដ្ឋមន្ត្រី​ការ​បរទេស របស់​ភាគី​លោកស្រី​ស៊ូ​ជី លោក ម៉ូ​ហ្សា អូ (Moe Zaw Oo) បាន​ប្រាប់​សារព័ត៌មាន VOA ថា មក​ទល់​នឹង​ពេល​នេះ អាស៊ាន​មិន​ទាន់​បាន​កោះ​អញ្ជើញ​ក្រុម​របស់​លោក​ឲ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ​ទេ​។ លោក​បាន​គូសបញ្ជាក់​ថា បើ​អាស៊ាន​ចង់​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ភូមា អាស៊ាន​គួរតែ​ពិគ្រោះ​យោបល់ និង​ចរចា​ជាមួយ​រដ្ឋាភិបាល​ដែល​មាន​ភាព​ស្របច្បាប់​ពេញលេញ និង​គាំទ្រ​ដោយ​ប្រជាជន​ភូមា​។ លោក​បាន​អះអាង​ទៀត​ថា អាស៊ាន​នឹង​មិន​អាច​រក​ច្រកចេញ​ឲ្យ​ភូមា​បាន​ឡើយ​ប្រសិនបើ​គ្មាន​វត្តមាន​របស់​ក្រុម​លោក ដែល​ជា​រដ្ឋាភិបាល​ស្របច្បាប់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ស្រមោល​ភូមា បាន​ស្នើ​ផង​ដែរ​ដល់​ថ្នាក់ដឹកនាំ​អាស៊ាន​កុំ​ឲ្យ​ទទួលស្គាល់​របប​យោធា​ដែល​បាន​ដណ្តើម​អំណាច​ពី​ស៊ី​វិល​តាម​រយៈ​រដ្ឋប្រហារ​កាលពីដើម​ខែកុម្ភៈ​។

គួរ​រំឭក​ថា ប្រទេស​ភូមា​បាន​ស្ថិត​ក្នុង​ស្ថានភាព​វឹកវរ​ចាប់តាំងពី​ពួក​យោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​ដោយ​លោកស្រី​អ៊ុ​ង សាន​ស៊ូ​ជី ចេញពី​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​។ យោង​តាម​ក្រុម​អ្នក​ឃ្លាំមើល​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មាន​ជន​ស៊ី​វិល​យ៉ាង​ហោច​ជិត ៧៥០ នាក់​ហើយ​ត្រូវ​បាន​កងទ័ព​ភូមា​សម្លាប់ ហើយ​មនុស្ស​ជាង ៣.១០០ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​។

ដោយសារ​តែ​ស្ថានភាព​អាក្រក់​នៅ​ភូមា បូក​រួមការ​ជំរុញ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​កាន់តែ​ខ្លាំង​នេះ​ហើយ ទើប​អាស៊ាន​សម្រេច​រៀបចំ​កិច្ចប្រជុំ​ពិស​ស​មួយ​ដើម្បី​ពិភាក្សា​រក​ច្រកចេញ​ឲ្យ​វិបត្តិ​ដែល​កំពុង​ឆាបឆេះ​នៅ​ភូមា​នេះ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៥រឿងរ៉ាវសំខាន់ៗ ជុំវិញស្ថានការណ៍វិវត្តចុងក្រោយនៃកូវីដ-១៩នៅថៃ

ព័ត៌មាន
ប្រទេសថៃ និងកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ កំពុងទទួលរងនូវរលកឆ្លងកូវីដ-១៩ វាយប្រហារខ្លាំងមិនចាញ់គ្នាប៉ុន្មានទេ ដោយនៅប៉ុន្មានថ្ងៃកន្លងមកន…

LG មិនលក់រោងចក្រស្មាតហ្វូននៅវៀតណាមទេ តែទុកធ្វើសម្រាប់ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះវិញ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង គឺ LG បានចេញមុខមកបញ្ជាក់ នាពេលថ្មីៗថា ក្រុមហ៊ុនមានផែនការនឹងយករោងចក្រផលិតស្មាតហ្វូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ