ប្រទេសថៃ

គណៈរដ្ឋមន្ត្រីចាំផ្ទះថៃទុកបំណុលជាង២ពាន់លានដុល្លារ ឱ្យគណរដ្ឋមន្រ្តីថ្មីដោះស្រាយ


កញ្ចប់បំណុលដែលមានតម្លៃជិត ៧៩ ពាន់លានបាត ឬជាង២ពាន់២រយលានដុល្លារ ដែលរដ្ឋបាលរាជធានីបាងកកជំពាក់ប្រតិបត្តិកររថភ្លើងលើអាកាសនៅក្នុងទីក្រុង ត្រូវបានសម្រេចដោយគណរដ្ឋមន្រ្តីចាំផ្ទះរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា ថាទុកឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ ដែលនឹងកើតពីការបោះឆ្នោតនៅខែឧសភា។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation ។
រដ្ឋាភិបាលថ្មីថៃមិនទាន់កើតប្រឈមមុខបំណុលចាស់របស់ក្រុងបាងកកមួយកញ្ចប់ជាង២ពាន់លានដុល្លារ

លោក ណាត់ចារី អានុនតាស៊ីលប៉ា (Natjaree Anuntasilpa) អគ្គលេខាធិការនៃលេខាធិការដ្ឋានគណៈរដ្ឋមន្រ្តី បាននិយាយថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ចាន់អ៊ូចា បានទទួលស្គាល់បំណុលទំហំជិត ៧៩ ពាន់លានបាត ឬជាង២ពាន់២រយលានដុល្លារ ដែលរដ្ឋបាលរាជធានីបាងកកជំពាក់ក្រុមហ៊ុនប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅទីក្រុងបាងកក គឺប្រតិបត្តិកររថភ្លើងលើអាកាស (BTS) ក្នុងប្រតិបត្តិការនិងការពង្រីកបណ្ដាញដឹកជញ្ជូន។

ពាក់ព័ន្ធនឹងកញ្ចប់បំណុលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុពង្ស ផាវចិន្តា (Anupong Paochinda) ក៏បានបង្ហាញរបាយការណ៍បំណុលដែលកើតពីការចាប់ដៃធ្វើអាជីវកម្មរបស់រដ្ឋបាលរាជធានីបាងកក ជាមួយនឹងប្រតិបត្តិករក្រុមហ៊ុន BTS នេះផងដែរ។

ប្រភពបាននិយាយថា គណៈរដ្ឋមន្ត្រីចាំផ្ទះអាចត្រឹមតែទទួលស្គាល់របាយការណ៍នេះ ហើយទុកវាឱ្យរដ្ឋាភិបាលបន្ទាប់ជាអ្នកសម្រេចចិត្តអំពីវិធីដោះស្រាយបំណុលដ៏ធំនេះ។

រដ្ឋបាលរាជធានីបាងកកបានស្នើឱ្យគណៈរដ្ឋមន្ត្រីអនុម័តថវិកាសម្រាប់រដ្ឋបាលក្រុងដើម្បីសងបំណុលរបស់ខ្លួនឱ្យក្រុមហ៊ុនប្រតិបត្តិកររថភ្លើងលើអាកាស។

យោងតាមរបាយការណ៍ បំណុលនេះរួមមាន ៥៥ ពាន់លានបាត ឬជាង១ពាន់៥រយលានដុល្លារ សម្រាប់ការសាងសង់ និងការចំណាយលើការដកហូតដីដែលកើតឡើងអំឡុងពេលពង្រីកខ្សែរត់ បូករួមទាំងការប្រាក់, បំណុលជាង៦រយលានដុល្លារដែលកើតឡើងពីការជួលឱ្យក្រុមហ៊ុនប្រតិបត្តិករដំឡើងប្រព័ន្ធអគ្គិសនីនិងមេកានិចសម្រាប់ការពង្រីកបណ្ដាញ និងបំណុលជិត៤៣លានដុល្លារទៀតដែលរដ្ឋបាលរាជធានីបាងកកបានខ្ចីពីក្រសួងហិរញ្ញវត្ថុ។

តាមការគ្រោងទុក រដ្ឋាភិបាលថៃដែលកើតពីការបោះឆ្នោតនៅខែឧសភាមុននេះ អាចនឹងត្រូវបានតែងតាំងនៅក្នុងរង្វង់ថ្ងៃទី ១៣ ខែកក្កដា៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីបើកការស៊ើបអង្កេតលើការនាំចេញរ៉ែនីកែលខុសច្បាប់តម្លៃជិត១ពាន់លានដុល្លារទៅចិន

អាជ្ញាធរឥណ្ឌូនេស៊ីកំពុងបើកការស៊ើបអង្កេតលើការនាំចេញរ៉ែនីកែលដោយខុសច្បាប់ទៅកាន់ប្រទេសចិន ក្នុងបរិមាណ៥លាន៣សែនតោន ដែលមានតម្លៃរហូតដល់ទៅជា…

ទីប្រឹក្សាក្រុងប៉េកាំងព្រមានអាមេរិកថា វិធានការទប់ស្កាត់ការនាំចេញវត្ថុធាតុដើមរបស់ចិន គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ

ទីប្រឹក្សាគោលនយោបាយពាណិជ្ជកម្មចិនដ៏មានឥទ្ធិពលមួយរូបបាននិយាយកាលពីថ្ងៃពុធថា ការទប់ស្កាត់ការនាំចេញរបស់ចិនលើលោហធាតុដែលប្រើក្នុងការផលិតបន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ