ការប្រមូលពន្ធរបស់ថៃ

ថៃ សម្រេចពង្រឹងការប្រមូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ប្រសើរជាងការតម្លើងពន្ធ


នាយកដ្ឋានពន្ធដារ និងរដ្ឋាករថៃ បានសម្រេចពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធតាម រយៈ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលប្រសើរជាង ការតម្លើងពន្ធ ដើម្បីបង្កើនចំណូលជាតិនោះ ដោយអះអាងថា ការតម្លើងពន្ធ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលកំពុងតែធ្លាក់ចុះស្រាប់ ដោយសារមេរោគកូវីដ១៩។
ថៃ សម្រេចពង្រឹងការប្រមូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ប្រសើរជាងការតម្លើងពន្ធ
ដោយ

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ នាយកដ្ឋាន​ពន្ធដារ​ថៃ បាន​គូសបញ្ជាក់​ថា ការ​អនុវត្ត​គោលនយោបាយ​ប្រមូល​ចំណូល​ពន្ធ តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប គឺ​មិន​ប៉ះពាល់​ដល់ ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចជាតិ ដែល​រង​ប៉ះពាល់​ដោយ វិបត្តិ​កូ​វី​ដ​១៩​នោះ​ទេ ដូច្នេះ​ហើយ ទើប​រាជរដ្ឋាភិបាល សម្រេច​មិន​តម្លើង​ពន្ធ​លើ​ទំនិញ ព្រោះ​ការ​តម្លើង​ពន្ធ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​ជាប់​គាំង​។

លើស​ពី​នេះ នាយកដ្ឋាន​ពន្ធដារ​ថៃ មាន​ភារកិច្ច​ប្រមូល​ចំណូល​ពន្ធ សម្រាប់​ហិរញ្ញវត្ថុ​ជាតិ​ឲ្យ​បាន ១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២០​នេះ នឹង​ត្រូវ​ប្រមូល​ឲ្យ​បាន ១៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ ២០២១​ខាង​មុខ ដែល​មានការ​ថមថយ​ចុះ​បន្តិច​។

ទោះ​យ៉ាងណា ការ​ប្រមូល​ចំណូល​ពន្ធ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain គឺ​ត្រូវ​តែ​មានការ​កំណត់​តម្លៃ​ទំនិញ ពន្ធ​នាំ​ចូល និង​បំណុល​ពន្ធ​របស់ ផលិតផល​នាំ​ចូល​នីមួយ​ៗ ហើយ​ការ​គេចវេស​បង់ពន្ធ នឹង​កាន់តែ​ពិបាក​ជាង​មុន សម្រាប់​ជន​ខូចខិល​។

សូម​ជម្រាប​ដែរ​ថា ដំណើរការ​នៃ​ការ​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រមូល​ពន្ធ​នេះ នឹង​ចាប់ផ្តើម​នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២១​ខាង​មុខ ហើយ​មុខទំនិញ​សំខាន់​ជាងគេ ដែល​ត្រូវ​ចាប់ផ្តើម​មុនគេ​គឺ ប្រេង​ឆៅ ដោយសារ​តែ​វា​ជា​មុខទំនិញ​ដែល​រក​ប្រាក់​ចំណូល​បាន​ជាង ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ​ៗ៕

None



អត្ថបទបន្ទាប់


ចិន ធ្វើបានល្អក្នុងជំនួញពាណិជ្ជកម្មអំឡុងពេលវិបត្តិកូវីដ-១៩

បើទោះបីជាប្រឈមមុខនឹងបញ្ហាមេរោគកូវីដ១៩ក៏ដោយ ប្រទេសចិន នៅតែធ្វើបានល្អក្នុងមុខជំនួញពាណិជ្ជកម្មរបស់ខ្លួន ដោយក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២០នេះ …

កម្ពុជា​គ្រោង​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ជាជំហាន​ដំបូង ចំនួន ១លានដូស

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០នេះ បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់សម្ដេច​ថា ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ