វិស័យសេដ្ឋកិច្ច

តើអាស៊ានត្រូវត្រៀមខ្លួនបែបណា សម្រាប់ការងាកមកប្រើប្រាស់ថាមពលនុយក្លេអ៊ែ?


អ្នកជំនាញថាមពលបានលើកឡើងថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនគួររង់ចាំ​រហូតដល់ដំណើរការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចាប់ផ្តើម ទើបរៀបចំក្របខណ្ឌច្បាប់នោះទេ។
ងាកsadas
ដោយ

នៅក្នុង​បទអត្ថាធិប្បាយមួយដែលចុះផ្សាយដោយព័ត៌មាន Nikkei Asia លោក ចូណាថាន ខូប (Jonathan Cobb) ប្រធានជាន់ខ្ពស់ផ្នែកអាកាសធាតុ នៃសមាគមនុយក្លេអ៊ែពិភពលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាល​ក្នុងតំបន់គួរចាប់ផ្តើមកសាងក្របខណ្ឌច្បាប់ ពង្រឹងស្ថាប័ន បណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនកិច្ចសហប្រតិបត្តិការតំបន់ចាប់ពីពេលនេះតទៅ ដើម្បីធានាថា ការសម្រេចចិត្តលើគម្រោងថាមពលនេះ ប្រព្រឹត្តទៅដោយរលូន ផ្អែកលើមូលដ្ឋានបច្ចេកទេស និងសេដ្ឋកិច្ចដ៏រឹងមាំ។

ស្ថិតក្នុងបរិបទ​ដែលតំបន់ទាំងមូល​កំពុងប្រឈមមុខ​នឹងវិបត្តិសន្តិសុខថាមពល គម្រោងអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែស៊ីវិលនៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជា​ប្រធានបទ​ក្តៅ និងទទួលបានការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីមហាជន និងបណ្តាប្រទេសនានានៅលើពិភពលោក។ ក្នុងចំណោមប្រទេសទាំង១១នៅក្នុងតំបន់ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានឈានជើងធ្វើសកម្មភាពជាក់ស្តែងរួចទៅហើយ ស្របពេលដែលប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី កំពុងស្ថិតក្នុងដំណាក់កាល​សិក្សាស្រាវជ្រាវ​លើទិដ្ឋភាព​បច្ចេកទេស និងបទដ្ឋាន​សុវត្ថិភាព។

លោក ចូណាថាន ខូប ប្រធានជាន់ខ្ពស់ផ្នែកអាកាសធាតុ នៃសមាគមនុយក្លេអ៊ែពិភពលោកបានអះអាងថា នេះជាពេលវេលដ៏សមស្របបំផុតសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការកសាង​សមត្ថភាព ដើម្បីឈានទៅដាក់​ឱ្យប្រើប្រាស់​ថាមពលនុយក្លេអ៊ែ។ ការណ៍នេះធ្វើឡើងចំពេលដែលតំបន់​កំពុងប្រឈម​នឹងកំណើនតម្រូវការអគ្គិសនី​កើនឡើងយ៉ាងកំហុក ប៉ុន្តែបែរជាជួបប្រទះហានិភ័យសន្តិសុខថាមពល ដោយសារការពឹងផ្អែកខ្លាំងពេកលើប្រេងឥន្ធនៈផូស៊ីល។

អ្នកជំនាញរូបនេះយល់ឃើញថា ថាមពលនុយក្លេអ៊ែ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ដែលមិនត្រឹមតែជួយពង្រឹងសន្តិសុខថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នកាបូនិក និងបើកផ្លូវឱ្យមានការអភិវឌ្ឍ​វិស័យឧស្សាហកម្ម​ក្នុងតំបន់ទៀតផង។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍ទាំងនេះ​អាចសម្រេចទៅបាន លុះត្រាតែមានការរៀបចំផែនការ​យ៉ាងប្រុងប្រយ័ត្ន ការគ្រប់គ្រងហានិភ័យប្រកបដោយទំនុកចិត្ត និងការធានាថ្លៃអគ្គិសនីក្នុងកម្រិតមួយ ដែលសមរម្យសម្រាប់ប្រជាជនក្នុងរយៈពេលវែង។

ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានឹងតម្រូវការថាមពលនាពេលអនាគតលោក ចូណាថាន ខូប បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ពន្លឿនការអភិវឌ្ឍសមត្ថភាព​ផ្នែកបទប្បញ្ញត្តិ ការពង្រឹងក្របខ័ណ្ឌស្ថាប័នគ្រប់គ្រង និងការបណ្តុះបណ្តាលកម្លាំងពលកម្ម​ជំនាញឱ្យបានរួចរាល់។ បន្ថែមលើនេះតំបន់ចាំបាច់ត្រូវបង្កើត​ស្ថាប័ន​ត្រួតពិនិត្យ និងគ្រប់គ្រង ដែលមានសមត្ថភាពខ្ពស់ និងមានឯករាជ្យភាពពេញលេញ៕




អត្ថបទបន្ទាប់


វៀតណាមគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយទៀត ដើម្បីវាយលុកទីផ្សារអឺរ៉ុបឱ្យកាន់តែខ្លាំង

បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួនក្នុងប្លុកសហភាពអឺរ៉ុប (EU) រួចមកហើយនោះ ប្រទេសវៀតណាមកំពុងត្រៀមខ្លួនចុះហត្ថ…

UN ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់កម្ពុជាឆ្លើយតបនឹងការបំភ្លៃការពិតរបស់ថៃលើបញ្ហាជម្លោះព្រំដែន

អង្គការសហប្រជាជាតិ (UN) បានចេញផ្សាយសេចក្តីថ្លែងការណ៍ឆ្លើយតបរបស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ផ្ញើជូនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ