សេដ្ឋកិច្ចថៃឆ្នាំ២០២១

សេដ្ឋកិច្ចថៃឆ្នាំ២០២១អាចនឹងមានទាបជាងការព្យាករ


សេដ្ឋកិច្ចថៃនៅឆ្នាំ២០២១នេះ ត្រូវបានធនាគារកណ្តាលរបស់ខ្លួន ធ្វើការព្យាករថា នឹងអាចមានកំណើនទាបជាងអ្វីដែលបានព្យាករទុក។ កំណើនទាបជាងការព្យាករ គឺដោយសារតែរលកឆ្លងកូវីដ-១៩ជាថ្មី កំពុងបន្ដបោកបក់វាយប្រហារមកលើប្រទេសថៃនេះ មិនទាន់ស្រាកស្រាន្ដនៅឡើយទេ។ យ៉ាងណាមិញ នៅត្រីមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចថៃមិនសូវធ្វើបានល្អនោះទេ ដោយអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា វាអាចនៅតែមានតួលេខកំណើនអវិជ្ជមាន បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០២០។ នេះបើតាមការរាយការណ៍ដោយបាងកកប៉ុស្ដិ៍។
បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីផ្សារក្នុងប្រទេសថៃ រូបភាព៖ Xinhua
ដោយ

សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​របស់​ថៃ នៅ​តែ​លិច​កប់​យ៉ាង​ជ្រៅ​នៃ​ការ​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​តែ រង​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩​រាតត្បាត ហើយ​មក​ទល់​ពេល​នេះ វិស័យ​ទេសចរណ៍​ថៃ​នេះ នៅ​តែ​បន្ដ​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​នៅឡើយ បើ​ទោះបីជា​រាជរដ្ឋាភិបាល​ថៃ ខ្នះខ្នែង​ចេញ​វិធានការ​ស្ដារ​ឡើង​វិញ​ជា​បន្ដបន្ទាប់​យ៉ាងណា​ក្ដី​។

ជាក់ស្ដែង ថ្មី​ៗ​នេះ ថៃ​ទើបតែ​ដាក់​ចេញ​នៅ​វិធានការ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ មិន​ទាន់​បាន​ប៉ុន្មាន​ផង បែរជា​កំពុង​ជួប​គ្រោះជា​ថ្មី​ទៀត​ហើយ ដោយសារ​តែ​រលក​ឆ្លង​ថ្មី​កំពុង​វាយប្រហារ​ក្នុង​ប្រទេស​នេះ ពិសេស​នៅ​ខេត្ត​តំបន់​ទេសចរណ៍​មួយ​ចំនួន ហើយ​ក្រុម​អ្នកជំនាញ​បាន​សម្ដែង​ក្ដី​បារម្ភ​ខ្លាំង​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ដ​បើក​ឲ្យ​មានការ​ធ្វើ​ដំណើរ​ក្នុងស្រុក ពិសេស​នៅ​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​ដើម​ស​ប្តា​ហ៍ នេះ វា​នឹង​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ថៃ​ប្រឈម​ហានិភ័យ​ខ្ពស់ និង អាច​កាន់តែ​ពិបាក​ស្ដារ​ឡើង​វិញ បើសិន​មានការ​ឆ្លង​កូ​វី​ដ​-១៩ រីក​រាលដាល​កាន់តែ​ខ្លាំង​នោះ​។

ភាព​មិន​ប្រាកដប្រជា​ដែល​កំពុង​បន្ដ​មាន​ទាំង​អស់នេះ ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​ថៃ អះអាង​ថា ជា​ហានិភ័យ​អាច​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ​២០២១ នឹង​មាន​តិច​ជាង​អ្វី​ដែល​បាន​ព្យាករ​ថា នឹង​កើន ៣%​។ បើ​ទោះបីជា សេដ្ឋកិច្ច​ថៃ ត្រូវ​បាន​រំពឹង​ថា​ស្ទុះ​លឿង​ជាង​មុន​ក៏​ពិតមែន ប៉ុន្ដែ​មាន​ចំណុច​ខ្លះ​ក៏​នៅ​តែ​មាន​ភាព​ទន់ខ្សោយ ពិសេស​វិស័យ​សេវាកម្ម​ហ្នឹង​តែ​ម្ដង​។

បើ​តាម​អ្នកជំនាញ សម្រាប់​សេណា​រី​យ៉ា​អាក្រក់​បំផុត សេដ្ឋកិច្ច​ថៃ ត្រូវ​បាន​ព្យាករ​ថា អាច​នឹង​ដាំ​ក្បាល​ចុះ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ ប្រសិនបើ​មាន​បញ្ហា​ទាក់ទង​នឹង​ប្រសិទ្ធភាព​វ៉ាក់សាំង​។ ក្រសួងសុខាភិបាល​ថៃ បាន​បញ្ជាក់​ដែរ​ថា ដើម្បី​អាច​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​ក្នុង​ទីក្រុង​បាងកក​នា​ពេល​បច្ចុប្បន្ន​នេះ​បាន អាច​នឹង​ត្រូវការ​ពេលវេលា​ជាង​២​ខែ​។

អ្នកជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា នៅ​៣​ខែ ឆ្នាំ​២០២១ សេដ្ឋកិច្ច​ថៃ​អាច​មានការ​ធ្លាក់​ចុះ ចន្លោះ​ពី ១% ទៅ​៣%​។

ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ថៃ​ឡើង​វិញ ពិសេស​វិស័យ​ទេសចរណ៍ ប្រទេស​ថៃ បាន​សម្រេច​បើក​ប្រទេស​ទទួល​ទេសចរណ៍​អន្តរជាតិ​ឡើង​វិញ ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ទេសចរ​បរទេស ៣​លាន​នាក់​នៅ​ឆ្នាំ​នេះ ហើយ​រំពឹង​ថា​ភ្ញៀវ​ទេសចរ​ទាំងនោះ នឹង​ចូល​មក​ប្រទេស​ថៃ​កាន់តែ​ច្រើន នៅ​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​នេះ​។ ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ទ​ថា តើ​គម្រោង​នេះ នឹង​សម្រេច​បាន​ផ្លែផ្កា ឬ​ក៏​អត់ ព្រោះ ឥឡូវនេះ ករណី​ឆ្លង​កូ​វី​ដ​-១៩ កំពុង​តែ​បន្ដ​វាយលុក​កើត​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​ដដែល​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


ការនាំចេញរបស់វៀតណាមត្រូវបានជំរុញមួយផ្នែកដោយកិច្ចព្រមព្រៀង CPTPP

កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CP TPP បានជួយរុញកំណើននាំចេញរបស់វៀតណាម បើទោះបីជាមានបញ្ហាកូវីដ…

សិង្ហបុរីក្លាយជាប្រទេសទីមួយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP

ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីបានឲ្យដឹងថា ខ្លួនបានសម្រេចផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ