វិស័យឧស្សាហកម្ម​ចំណីអាហារថៃ

ប្រទេសថៃ នឹងធ្លាក់ចុះការនាំចេញចំណីអាហារ ៣% នៅឆ្នាំ ២០២០នេះ


នៅឆ្នាំ២០២០នេះ ប្រទេសថៃ រំពឹងថា ការនាំចេញចំណីអាហាររបស់ខ្លួនអាចនឹងធ្លាក់ចុះប្រមាណ ៣% ក្រោមគោលដៅដែលប្រទេសនេះ កំណត់ថានឹងនាំចេញឲ្យបាន ៣៤ពាន់លានដុល្លារអាមេរិក។ អ្នកនាំចេញជឿជាក់ថា វិស័យនេះ មិនងាយនឹងងើបឡើងវិញនោះទេ ដោយសារតែវិបត្តិមេរោគកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
ប្រទេសថៃ នឹងធ្លាក់ចុះការនាំចេញចំណីអាហារ ៣% នៅឆ្នាំ ២០២០នេះ (រូបភាព៖ Bangkok Post)
ដោយ

ការ​ផ្អាកអាជីវកម្ម​ក្នុង​ស្រុករយៈពេលវែង ការបិទ​ជើងហោះហើរ​ចូលមក​ក្នុង​ប្រទេស​ និងការធ្លាក់​ចុះនៃ​អំណាច​ទិញ​ នៅអំឡុងពេល​មានវិបត្តិកូវីដ-១៩នេះ ត្រូវបានគេមើល​ឃើញថា​ គឺជាកត្តាទាញទម្លាក់​ការនាំចេញ​​ចំណី​អាហារ ដែលកាន់​​ចំណែកធំ រហូតដល់​ទៅ ៧៦% នៃការនាំចេញ​​​សរុបរបស់​ប្រទេស​ថៃ ឲ្យជួប​បញ្ហា​ធ្លាក់ចុះ។

កាលពីឆ្នាំ ២០១៩កន្លងទៅ ការនាំចេញ​ចំណីអាហារថៃ សម្រេច​បានជាង ៣៣ពាន់​លាន​ដុល្លារ​អាមេរិក ដែលមាន​ការធ្លាក់ចុះ ៣,៨% ធៀបនឹងឆ្នាំ ២០១៨។

លោក វិសិទ្ធ លីមលូឆា ប្រធានក្លឹប​ឧស្សាហកម្ម​កែច្នៃចំណី​អាហារ​របស់ សហព័ន្ធ​ឧស្សាហកម្ម​ថៃ បានបញ្ជាក់ថា នៅក្នុង​បរិយាកាស​អាជីវកម្ម​ដ៏អាប់អួរ​បែបនេះ វិស័យ​ចំណីអាហារ ពិបាកនឹងស្តារ​ឡើងវិញ​ណាស់ ពីព្រោះវា​ត្រូវជាប់​គាំង​ដោយសារតែ វិបត្តិ​មេរោគ​កូវីដ-១៩។

ក្រុមហ៊ុន​អាកាសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន បានកាត់បន្ថយ​ការបញ្ជា​ទិញ​ចំណីអាហារ ​យ៉ាងច្រើន ហើយអាជីវកម្ម​ដែលធ្លាប់តែ​កម្ម៉ង់ទិញ​អាហារ​គុណភាព​ខ្ពស់ ឥឡូវនេះ​ពុំទទួលបាន​ការកម្ម៉ង់​ទិញ​ទៀតឡើយ ឬទទួល​បានការ​បញ្ជា​ទិញក្នុង​ទំហំតូច​ប៉ុណ្ណោះ។

លោក វិសិទ្ធ បន្តថា បើទោះបីជា​រាជរដ្ឋាភិបាល ក្នុងបណ្តា​ប្រទេស​នានា ចាប់ផ្តើម​កាត់បន្ថយ​វិធានការ​រឹតបន្តឹង និងអនុញ្ញាតឲ្យ​អាជីវកម្ម​បន្តសកម្មភាព​ឡើងវិញ​ក៏ដោយ លោកជឿជាក់ ប្រជាជន នៅតែ​ពិចារណាខ្ពស់ លើការ​ចំណាយ​នានា និងការធ្វើដំណើរ​កម្សាន្ត។

លើសពីនេះ វិស័យ​ចំណីអាហារថៃ ពឹងផ្អែក​ខ្លាំង​ទៅលើ វិស័យ​ទេសចរណ៍ ដូច្នេះហើយ ការបាត់បង់​ភ្ញៀវទេសចរ​អន្តរជាតិ ក៏ជាការ​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​វិស័យ​ចំណីអាហារ​ផងដែរ។

ប្រទេសថៃ​ ជាប់ចំណាត់​ថ្នាក់លេខ ១១ ក្នុងចំណោម​អ្នកនាំ​ចេញចំណីអាហារ​ធំជាងគេ​បង្អស់​ទូទាំង​សកលលោក ហើយនៅក្នុង​តំបន់​អាស៊ី ថៃ ជាប់ចំណាត់​ថ្នាក់​លេខ ២ នៅពីក្រោយ​ប្រទេស​ចិន។

គួរជម្រាបថា បើតាម​ក្រសួង​ឧស្សាហកម្មថៃ រោងចក្រនៅក្នុង​វិស័យ​ចំណីអាហារ និងភេសជ្ជៈ មានជាង ៥,៣​ម៉ឺន​រោងចក្រ កាលពីឆ្នាំ ២០១៩ ក្នុងនោះ​មានជាង ៤,៣ម៉ឺន​ស្ថិតនៅ​ក្នុង កសិ-ពាណិជ្ជកម្ម,​ ៩ពាន់រោងចក្រ​ទៀត ស្ថិតនៅក្នុង​ការកែច្នៃ​ចំណីអាហារ និងមានជាង ​៨០០រោងច្រក ជាឧស្សាហកម្ម​ផលិតភេសជ្ជៈ៕

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន គាំទ្រឲ្យធនាគារ រឹបអូសទ្រព្យបញ្ចាំរបស់ពលរដ្ឋណា ដែលជឿលើការញុះញង់មិនឲ្យ សងលុយធនាគារ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថ្វីត្បិតតែ កន្លងទៅសម្តេចបានអំពាវនាវមិនឲ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យ…

អ្នកជំនាញ៖ សកម្មភាពដឹកជញ្ជូនទំនិញធ្លាក់ចុះដល់ ៧០%ហើយ ខណៈក្រុមហ៊ុន ៣០% ប្រឈមនឹងការព្យួរប្រតិបត្តិការ និងបិទទ្វារ

ផ្ដើមចេញពីការរាលដាលនៃមេរោគកូវីដ-១៩ បានធ្វើឲ្យរោងចក្រកាត់ដេរជាច្រើនបិទទ្វារផ្អាកការផលិត ការបញ្ជាទិញពីក្រៅប្រទេសជាច្រើនត្រូវបានលុបចោល គួបផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ