ប្រទេសថៃ

រាជរដ្ឋាភិបាលថៃ នឹងចែកឧបករណ៍តេស្តកូវីដ-១៩ ចំនួន ៨,៥លានឈុតដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋ


ប្រទេសថៃ នៅមួយរយៈចុងក្រោយនេះ នៅតែបន្ដរកឃើញករណីឆ្លងកូវីដ-១៩ច្រើននៅឡើយប្រមាណជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះ តាមការយកសំណាកទៅពិនិត្យកាលពីសប្ដាហ៍មុនជាង១៥០០សំណាក គឺមានអ្នកឆ្លងមេរោគបំប្លែងថ្មីឌែលតា ដល់ទៅជាង៩៣%ទៅហើយ។ ស្របពេលដែលករណីរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេសថៃ កាន់តែធ្ងន់ធ្ងរ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអះអាងថា រដ្ឋនឹងធ្វើការចែកចាយតេស្តកូវីដ-១៩ ចំនួន ៨លាន ៥សែនឈុត ជូនដល់សាធារណជន ចាប់ពីថ្ងៃទី ១៥ ខែកញ្ញានេះតទៅ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ។
គ្រូពេទ្យកំពុងយកសំណាកអ្នកសង្ស័យមានជំងឺកូវីដ-១៩ នៅប្រទេសថៃ
ដោយ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ​រូប​នេះ លើក​ឡើង​ថា នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​បញ្ជាក់​ប្រាប់​ដល់ ក្រសួងសុខាភិបាល និង​ការិយាល័យ​សន្តិសុខ​សុខភាព​ជាតិ ឲ្យ​ធ្វើការ​រៀបចំ និង​ត្រៀមខ្លួន​ក្នុង​ការ​ចែកចាយ តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ដែល​បាន​ចុះហត្ថលេខា​បញ្ជា​ទិញ ៨​លាន ៥​សែន​ឈុត​នេះ​។

យ៉ាងណា​ក៏​ដោយ ការិយាល័យ​សន្តិសុខ​សុខភាព​ជាតិ នឹង​ធ្វើការ​ចែកចាយ​តេស្ត តាម​រយៈ អង្គភាព​សេវាកម្ម ស្ថិត​ក្រោម​ប្រព័ន្ធ​ធានា​រ៉ាប់រង​សុខភាព រួម​មាន មន្ទីរពេទ្យ គ្លីនិក និង​ឱសថស្ថាន​ជាដើម​។

ក្រៅពី​នោះ ក៏​មាន​បណ្តាញ​ចែកចាយ​ផ្សេង​ទៀត​តាម​រយៈ មេដឹកនាំ​សហគមន៍ អ្នកសម្របសម្រួល អ្នក​ស្ម័គ្រចិត្ត​ក្នុង​វិស័យ​សុខាភិបាល ដែល​អាច​ចែកចាយ​ដល់​ក្នុង​តំបន់​របស់​ពួក​គេ​។

នាយក​រដ្ឋមន្ត្រី​ថៃ ក៏​បាន​ស្នើ​ដល់ ប្រជាពលរដ្ឋ​គ្រប់​រូប ឲ្យ​ចូលរួម​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់ ព្រោះ​វា​ជា​កត្តា​ចម្លង​ដ៏​សំខាន់ ទៅ​កាន់​តំបន់​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា ប្រទេស​ថៃ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​តែ​បន្ដ​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩​ច្រើន​នៅឡើយ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​នោះ តាម​ការ​យក​សំណាក​ទៅ​ពិនិត្យ​កាលពី​ស​ប្ដា​ហ៍​មុន​ជាង​១៥០០​សំណាក គឺ​មាន​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា ដល់​ទៅ​ជាង​៩៣%​ទៅ​ហើយ​។ ទោះ​យ៉ាងណា មន្ត្រី​សុខាភិបាល​ថៃ បាន​អះអាង​ថា ថៃ​នៅ​មិន​ទាន់​មាន​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី​មួយ​ប្រភេទ​ទៀ ឈ្មោះ មុ​យ នៅឡើយ​ទេ គិត​មក​ទល់​ពេល​នេះ​។ 

ជាមួយ​គ្នា​នេះ មន្ត្រី ក្រសួងសុខាភិបាល​ថៃ ថ្មី​ៗ​នេះ ក៏​បាន​ចេញ​មុខ​ព្រមាន​ដែរ​ថា បើ​ទោះបីជា បច្ចុប្បន្ន ប្រទេស​ថៃ មាន​សញ្ញា​ថយ​ចុះ នៃ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ពី ជាង​២​ម៉ឺន​នាក់​មក​នៅ​ត្រឹម​ជាង​១​ម៉ឺន​នាក់​ក៏​ពិតមែន ប៉ុន្ដែ វា​នៅ​តែ​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ដែល​អាច​នឹង​កើន​ដល់ ៣​ម៉ឺន​នាក់ ប្រសិនបើ​ប្រជាពលរដ្ឋ​ថៃ​មានការ​បន្ធូរ​ដៃ​ក្នុង​ការ​អនុវត្ត​វិធានការ​គម្លាត​សង្គម​របស់​អាជ្ញាធរ​ដែល​បាន​ដាក់​ចេញ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍  

None



អត្ថបទបន្ទាប់


ក្រុមតាលីបង់ជ្រើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ខណៈសមាជិកខ្លះមានឈ្មោះក្នុងបញ្ចីខ្មៅអាមេរិក

នៅមួយថ្ងៃបន្ទាប់ពីបោសសម្អាតចលនាបះបោរអស់ ព្រមទាំងបានគ្រប់គ្រងលើអាហ្វហ្កានីស្ថានយ៉ាងពេញដៃ ក្រុមតាលីបង់ បានប្រកាសពីសមាជិករបស់រដ្ឋាភិបាលបណ្តោ…

ក្រោយមានជម្លោះជាមួយអូស្ត្រាលី ចិនកំពុងជួបបញ្ហាខ្វះខាតការផ្គត់ផ្គង់ធ្យូងថ្មកាន់តែខ្លាំង

ជម្លោះពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីនៅតែបន្ដអូសបន្លាយមិនទាន់មានសញ្ញាណាមួយបង្ហាញពីការវិលទៅរកការផ្សះផ្សាគ្នានោះទេ ហើយជម្លោះពាណិជ្ជកម្មនេះ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ