រដ្ឋាភិបាលថៃគ្រោងបើកព្រំដែន

រដ្ឋាភិបាលថៃគ្រោងបើកព្រំដែនជាមួយ កម្ពុជា ភូមា ឡាវ ឡើងវិញ ដើម្បីទទួលពលករ


មន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនប្រទេសរបស់ខ្លួនឡើងវិញ សម្រាប់ទទួលកម្មករបរទេស ដែលមកពីប្រទេសជិតខាង ដូចជា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយបញ្ហាកង្វះខាតកម្លាំងពលកម្ម ដែលវាកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលពឹងផ្អែកលើការនាំចេញ និងវិស័យទេសចរណ៍។
មន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនប្រទេសរបស់ខ្លួនឡើងវិញ សម្រាប់ទទួលកម្មករបរទេស ដែលមកពីប្រទេសជិតខាង ដូចជា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយបញ្ហាកង្វះខាតកម្លាំងពលកម្ម ដែលវាកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលពឹងផ្អ
ដោយ

ក្រសួងមហាផ្ទៃ​ថៃ​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​អនុញ្ញាត​ឲ្យ ក្រុម​ពលករ​ចំណាកស្រុក​មួយ​ចំនួន ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​ថៃ​អាច​ចុះ​ឈ្មោះ​បន្ត និង​ធ្វើការ​ដោយ​ស្របច្បាប់​ឡើង​វិញ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

ក្រសួង​ការងារ​ថៃ​បាន​និយាយ​ថា​ក្រសួង​មិន​បាន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​កង្វះខាត​ពលករ​ចំណាកស្រុក​នៅ​ក្នុង​អាជីវកម្ម​មួយ​ចំនួន​របស់​ថៃ​នោះ​ទេ ហើយ​រដ្ឋាភិបាល​កំពុង​ពិចារណា​នាំ​យក​ពលករ​បរទេស​បន្ថែម​ទៀត​តាម​ការ​អនុញ្ញាត​ក្រោម​ដំណោះស្រាយ​របស់​គណៈរដ្ឋមន្ត្រី ដែល​ពាក់ព័ន្ធ​។ ក្រសួង​ការងារ​ថៃ​បាន​បន្ត​ទៀត​ថា វិធានការ​ទាក់ទង​នឹង​ស្ថានភាព​ចាក់​វ៉ាក់សាំង​ដល់​ពលករ​ចំណាកស្រុក នីតិវិធី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ នឹង​ត្រូវ​សម្រេច​ឆាប់​ៗ​នេះ​ហើយ​។

ដោយឡែក ចំពោះ​ក្រសួងមហាផ្ទៃ​ថៃ​ក៏​បាន​បាន​ចេញ​សេចក្តី​ប្រកាស​អនុញ្ញាត​ឲ្យ ក្រុម​ពលករ​ចំណាកស្រុក​មួយ​ចំនួន ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​ថៃ​អាច​ចុះ​ឈ្មោះ​បន្ត និង​ធ្វើការ​ដោយ​ស្របច្បាប់​ឡើង​វិញ​ផង​ដែរ​។

បច្ចុប្បន្ន​នេះ​ប្រទេស​ថៃ​ត្រូវការ​កម្មករ​បរទេស​ចំនួន ៤២​ម៉ឺន​នាក់ ហើយ​ភាគច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​សំណង់ ផលិតកម្ម និង​អាហារ​សមុទ្រ ដែល​វិស័យ​ទាំងនេះ​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​កម្លាំង​ពលកម្ម​ចំណាកស្រុក​។ ប៉ុន្តែ ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ កម្មករ​ចំណាកស្រុក​ជា​ច្រើន​បាន​ចាក​ចេញពី​ប្រទេស​ថៃ ហើយ​មិន​បាន​ត្រឡប់​ចូល​ទៅ​វិញ​នៅឡើយ​ទេ ដោយសារ​តែ​វិធានការ​គ្រប់គ្រង​ដ៏​តឹង​រឹង​នៅ​តាម​ច្រកព្រំដែន និង​ច្បាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​បញ្ឈប់​ការ​ធ្វើ​ចំណាកស្រុក​ស្ទើរតែ​ទាំងអស់​។

យ៉ាងណាមិញ ជុំវិញ​បញ្ហា​ទាំង​អស់នេះ លោក ប្រា​យុ​ទ ចាន់​អូ​ចា មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នៃ​ការ​ឆ្លង​ព្រំដែន​ខុសច្បាប់​។ ជាក់ស្ដែង ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​នេះ មក​បន្ទាប់​ពី​ការ​បើក​ប្រទេស​ឡើង​វិញ ពលករ​ចំណាកស្រុក​ជាង ២​ពាន់ ៨០០​នាក់ ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ដែល​ជា​ចំនួន​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មកនេះ ពលករ​ចំណាកស្រុក​ខុសច្បាប់ ដែល​លួច​ចូល​ប្រទេស​ថៃ ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បង្ក​ឱ្យ​មានការ​ផ្ទុះ​ឡើងជា​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ទីផ្សារ​ក្នុង​ទីក្រុង​បាងកក សា​មុត​សា​ខុន និង​ថ្មី​ៗ​នេះ​ផ្ទុះ​ឡើង​វិញ​នៅ​ឈៀង​ម៉ៃ​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ក្រោយកាន់កាប់អំណាចជិតមួយទសវត្សរ៍ បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង ប្រែក្លាយមុខមាត់ប្រទេសចិនអ្វីខ្លះ?

រយៈពេលជិត១ទសវត្សរ៍ក្រោយកាន់អំណាច បុរសខ្លាំងស៊ី ជីនពីង ជួយសេដ្ឋកិច្ចចិនដ៏ទន់ខ្សោយឲ្យងើបឡើងខ្លាំង ប្រជែងនឹងសេដ្ឋកិច្ចអាមេរិក។ ចាប់តាំងពីប្…

វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម តាមអ៊ីនធើណែតនៅអាស៊ីអាគ្នេយ៍នឹងឡើងដល់ ១ ទ្រីលានដុល្លារនៅ ឆ្នាំ២០៣០

ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ មនុស្សជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍បានជាប់គាំងនៅតែក្នុងផ្ទះ មិនអាចធ្វើដំណើរទៅណាបាន ពួកគេក៏បានងាកប្រើប្រាស់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ