ទីផ្សារហ៊ុនថៃ

ហេតុអ្វីទីផ្សារហ៊ុនថៃស្ថិតក្រោមសម្ពាធនៃសង្រ្គាមអ៊ីស្រាអែល និង ហាម៉ាស


សន្ទុះនៃការលក់មូលបត្របំណុលថៃ មានការកើនឡើងខ្លាំងក្រោយរដ្ឋាភិបាលថៃថ្មីចូលកាន់កាប់តំណែងដែលមានទំហំទឹកប្រាក់ដល់ទៅជាង ២ ៥០០ លានដុល្លារ ប៉ុន្តែពេលនេះកំពុងតែអង្រួនដោយសំពាធនៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស ដែលបានផ្ទុះកាលពីថ្ងៃសៅរ៍ ។ តូរលេខចុងក្រោយបានបញ្ជាក់ថា សន្ទស្សន៍នៃការជួញដូរបានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានជម្លោះកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ហេតុអ្វីទីផ្សារហ៊ុនថៃស្ថិតក្រោមសំពាធនៃសង្រ្គាមអ៊ីស្រាអែល និង ហាម៉ាស
ដោយ

ការលក់មូលបត្របំណុលបរទេស ចាប់តាំងពីដើមឆ្នាំ រហូតដល់ថ្ងៃទី ៥ខែតុលា ឆ្នាំ២០២៣ នេះ មានទំហំទឹកប្រាក់សរុបដល់ទៅ ៤ ២០០ លានដុល្លារ ប៉ុន្តែក្រោយពេលដែលផ្ទុះសង្រ្គាមនៅអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ អ្នកវិភាគបានអះអាងថា ផ្សារហ៊ុនថៃ កំពុងប្រឈមមុខនឹងសម្ពាធលក់ចេញថ្មី ដោយសន្ទស្សន៍បានធ្លាក់ចុះយ៉ាងខ្លាំង។

សមាគមទីផ្សារមូលបត្រថៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំនេះ អ្នកវិនិយោគបរទេស បានលក់មូលបត្របំណុលរបស់ថៃ ដែលមានតម្លៃសរុបប្រមាណជា ២.៥០០ លានដុល្លារ ប៉ុន្តែពេលនេះ ស្ថានការណ៍វាបានបែជាក្រឡាប់ចាក់វិញភ្លាមៗ។

លោក រ៉ាកផុង ឆៃស៊ូផារ៉ាគល (Rakpong Chaisuparakul ) អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនស្រាវជ្រាវទីផ្សា KGI Thailand Research បាននិយាយថា ហានិភ័យសកលនៅតែបន្តគ្រប ដណ្តប់លើការជួញដូភាគហ៊ុននៅក្នុងទីផ្សារថៃ ដោយសារតែសំពាធនៃបញ្ហាសង្គ្រាម។

លោកបាននិយាយថា "ការប្រយុទ្ធចុងក្រោយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល អាចបង្កើនភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ជាពិសេសប្រសិនបើប្រទេសមហាអំណាចនយោបាយពិភពលោកដូចជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចូលរួមពាក់ព័ន្ធក្នុងជម្លោះ" ។

ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍ បានបណ្តាលឱ្យលំហូរមូលនិធិផ្លាស់ប្តូរទៅទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ជាពិសេស មាស រីឯតម្លៃប្រេងនៅពេលនេះក៏មានការប្រែប្រួលផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញនៅក្រុម Asia Plus Securities បាននិយាយថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ថាតើអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានគាំទ្រដោយប្រទេសផ្សេងៗគ្នាទេ។

ប្រភពដដែលបាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា "ហានិភ័យភូមិសាស្ត្រនយោបាយកើនឡើងម្តងទៀត ហើយសង្រ្គាមអូសបន្លាយអាចបណ្តាលឱ្យអតិផរណាកើនឡើង" ។

ប៉ាឡេស្ទីន ត្រូវបានគាំទ្រដោយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដែលដឹកនាំដោយអ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែល ត្រូវបានគាំទ្រដោយប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដូចនេះអ្នកវិភាគបានអះអាងថា សង្រ្គាមត្រូវតែត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ព្រោះវាអាចនឹងលាតសន្ធឹងពាសពេញតំបន់ និងមានផលប៉ះពាល់ទូទាំងពិភពលោក៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចេញសេចក្ដីថ្លែងការណ៍បង្ហាញពីគោលជំហររឹងមាំជាងមុន ជុំវិញការវាយប្រហារនៅអ៊ីស្រាអែល និងតំបន់កាហ្សា

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទ បានប្តូរជំហរចេញសារថ្កោលទោសរបស់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន…

តើសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជះឥទ្ធិពលដល់អ្វីខ្លះ ដល់ពិភពលោក?

ព័ត៌មាន
ឆាកប្រយុទ្ធដ៏ក្ដៅគគុករវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន កំពុងបន្ដធ្វើឡើងនៅតំបន់ហ្គាហ្សា ហើយផលប៉ះពាល់ផ្ទាល់កំពុងកើតមានចំពោះពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ