បណ្ដាញ​អ៊ីនធើណែត 5G

រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះហត្ថលេខា​​ជាមួយក្រុមហ៊ុន Huawei ដើម្បី​អភិវឌ្ឍ​​បណ្តាញ 5G


រាជរដ្ឋាភិបាល​ តាមរយៈ​ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍​កម្ពុជា នឹងចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុនយក្ស Huawei របស់​ចិន​ដើម្បីអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត គឺបណ្តាញ 5G ខណ:ដែល​នាយករដ្ឋមន្រ្តី​សម្តេច ហ៊ុន សែន ធ្វើទស្សនកិច្ច​នៅទីនោះ យោងតាមលោក ស្រី ថាំរ៉ុង រដ្ឋមន្ត្រី​ប្រតិភូ​អមកនាយក​រដ្ឋមន្ត្រី។
ប្រទេស​ចិន​នឹង​ក្លាយ​ជា​ទីផ្សារ​បច្ចេកវិទ្យា 5G ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក។
ដោយ

មុនការ​ចេញ​ដំណើរ​​របស់ សម្តេច ហ៊ុន សែន ពីកម្ពុជា ទៅចូលរួម​វេទិកា​ខ្សែក្រវាត់ និងផ្លូវ នៅប៉េកាំង នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក ស្រី ថាំរ៉ុងបានថ្លែងថា សម្តច នឹងមាន​ជំនួប​ជាមួយ​អនុប្រធាន​ក្រុមហ៊ុន Huawei ហើយបន្ទាប់​មក នឹងមាន​ការចុះហត្ថ​លេខា​រវាង​ក្រុមហ៊ុន​ចិនមួយនេះ ជាមួយក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​ទាក់ទង​នឹងការ​អភិវឌ្ឍ​បណ្តាញ 5G នៅកម្ពុជា​ ដែលគឺ​ជាបណ្តាញ​ទូរគមនាគមន៏​លឿន​បំផុត។

លោក ស្រី ថាំរ៉ុងបាន​ថ្លែងថា «នៅក្នុង​អាស៊ាននេះ មិនទាន់​មានទេ  [បណ្ដាញ 5G] យើងប្រហែល​ជាអាចចាប់​ផ្តើម​មុនគេ ដោយថា សម្តេច យកចិត្ត​ទុកដាក់​លើបច្ចេកវិទ្យា​ចុងក្រោយ»។

លោក ស្រី ថាំរ៉ុង បានបន្តថា ខណ:ដែលនៅ​ចិន សម្តេច ហ៊ុន សែន ក៏នឹងជួប​ជាមួយនាយក​ក្រុមហ៊ុន​ចិនធំៗ ផ្សេងទៀត​ផងដែរ ដែលមួយចំនួន​កំពុងតែ​រកស៊ី​នៅកម្ពុជា និង​ខ្លះទៀត​ មានបំណងមក​វិនិយោគ​នៅកម្ពុជា​រួមទាំង​ក្រុមហ៊ុនសារជីវកម្ម​សាងសង់​រថភ្លើង​ចិន ដែលសម្តេច​យកចិត្តទុក​ដាក់​ស្ដារ​ឡើងវិញ​នូវខ្សែ​រថភ្លើង។

វេទិកា ​ខ្សែក្រវាត់​មួយ ផ្លូវមួយ លើកទី ២នេះ មានរយៈពេល ៥ថ្ងៃ ហើយនឹង​ចាប់ផ្តើម​ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩។

ដោយមិនមាន​មន្រ្តីជាន់​ខ្ពស់​អាមេរិក ចូលរួម​ ដោយសារ​មាន​ការព្រួយបារម្ភ​ពីការអនុវត្ត​ផ្តល់​ហិរញ្ញប្បទាន​របស់​គម្រោង​ខ្សែក្រវាត់ និងផ្លូវ ប្រទេស​ចិនបាននិយាយថា ថ្នាក់ដឹកនាំ​បរទេស​ប្រមាណ​ជា ៤០នាក់ និងអ្នកតំណាង​មកពីជាង ១០០ ប្រទេស​ផ្សេងទៀត នឹងចូលរួម​វេទិកា​លើកទី ២នេះ។

លោក ស្រី ថាំរ៉ុងបាននិយាយ​ថា សម្រាប់​កម្ពុជា គឺមានការ​គាំទ្រខ្លំាង​លើគម្រោង​ខ្សែ​ក្រវាត់ និងផ្លូវ ព្រោះបាន​ជួយ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន​នៅក្នុង​ប្រទេស​ដូចជា ស្ពានថ្នល់ និងវារីអគ្គីសនី​ជាដើម។

លោកបានបន្តថា សម្តេច ហ៊ុន សែន ក៏នឹងអញ្ជើញ​ទៅសាកល​វិទ្យាល័យ​ប៉េកាំង ដើម្បីទទួល​គោរមងារ​ជាសាស្រ្តាចារ្យ​កិត្តិយស សម្រាប់​​ទំនាក់​ទំនង​អន្តរជាតិ​ការទូត​ ក៏ដូចជា ការដោះស្រាយ​វិបត្តិ ស្តារ​ប្រទេស​ពីសង្រ្គាម​រ៉ាំរ៉ៃ ហែកហួរ​មកឯកភាពជាតិ​ទាំងស្រុង​មានការ​អភិវឌ្ឍ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន នឹងបន្ដទិញអង្ករពីកម្ពុជា ៤០ម៉ឺនតោន ដល់ចុងឆ្នាំ ២០២០

ព័ត៌មាន
តំណាងរដ្ឋាភិបាលកម្ពុជា និងចិន នាពេលថ្មីៗនេះ បានឯកភាពគ្នាបន្ដកិច្ចព្រមព្រៀង លើពាណិជ្ជកម្មនាំចូលអង្ករពីកម្ពុជា ៤០ ម៉ឺនតោន ទៅកាន់ប្រទេសចិន ច…

វៀតណាម គ្រោងចំណាយជាង ៤៥០លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនតភ្ជាប់មកព្រំដែនកម្ពុជា

ព័ត៌មាន
វៀតណាមបាននិងកំពុងសិក្សាលើគម្រោងការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៥៣គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងហូជីមិញ មកកាន់ព្រំដែនកម្ពុជា។ គម្រោងនេះ អាចនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ