ប្រទេសថៃ

សេ្តចថៃស្នើឱ្យសមាជិកសភាទាំងអស់តម្កល់ផលផលប្រយោជន៍ជាតិជាធំ និងបម្រើប្រជាជនចេញពីបេះដូង


ព្រះមហាក្សត្រថៃព្រះចៅម៉ាហា វិជ្ជរ៉ាឡុងកន កាលពីថ្ងៃចន្ទ ទី៣ កក្កដា បានស្នើសុំឱ្យសមាជិកថៃទាំងអស់បំពេញនូវកាតព្វកិច្ចខ្លួនដោយតម្កល់និងបម្រើផលប្រយោជន៍ជាតិនិងប្រជាជនដោយបេះដូង និងភាពស្មោះត្រង់។ ការថ្លែងបែបនេះរបស់ស្តេចនៃព្រះរាជាណាចក្រថៃបានកើតឡើងនៅក្នុងពិធីបើកសម័យប្រជុំសភាថៃ ពេលមានការតែងតាំងប្រធានសភានៅថ្ងៃអង្គារ ទី០៤ ខែកក្កដា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ស្តេចថៃអំពាវនាវឱ្យសមាជិកសភាបម្រើផលប្រយោជន៍ជាតិ

នៅចំពោះមុខឥស្សរៈជនកំពូលៗរបស់ថៃ ដែលរួមមានលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីចាំផ្ទះថៃ និងគណៈរដ្ឋមន្ត្រីរបស់គាត់ សមាជិកសភា ប្រធានព្រឹទ្ធសភា ប្រធានតុលាការកំពូល ក៏ដូចជាប្រធានតុលាការរដ្ឋបាល និងប្រធានតុលាការធម្មនុញ្ញ ព្រមទាំងតំណាងស្ថាប័នរដ្ឋផ្សេងៗទៀត, ព្រះមហាក្សត្រថៃ ម៉ាហា វិជ្ជរ៉ាឡុងកន បានមានបន្ទូលថា៖ «ខ្ញុំសុំឱ្យអស់លោកដែលជាសមាជិកសភានៅទីនេះ ចងចាំជានិច្ចថា អ្នកត្រូវបានប្រជាពលរដ្ឋចាត់តាំងឱ្យធ្វើជាតំណាងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការអនុវត្តអំណាចនីតិបញ្ញត្តិ ដើម្បីគ្រប់គ្រងនិងអនុម័តច្បាប់ឱ្យរដ្ឋាភិបាលប្រើប្រាស់ជាគោលការណ៍ក្នុង រដ្ឋបាលសាធារណៈ»។
ព្រះអង្គបានមានបន្ទូលបន្តថា៖ «ដូច្នេះ ប្រទេសជាតិនឹងអភិវឌ្ឍបានកម្រិតណានោះ គឺអាស្រ័យលើបញ្ញា សមត្ថភាព ភាពស្មោះត្រង់ និងសច្ចៈធម៌ ក្នុងការបំពេញតួនាទីទាំងអស់ដោយយកចិត្តទុកដាក់បំផុតចំពោះផលប្រយោជន៍ជាតិនិងប្រជាជន»។
ព្រះរាជាថៃ ម៉ាហា វិជ្ជរ៉ាឡុងកន បានមានបន្ទូលបន្ថែមថា៖ «ប្រសិនបើអ្នកទាំងអស់គ្នានៅតែចងចាំរឿងនេះក្នុងចិត្ត អ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានជោគជ័យ ដែលពិតជាផ្តល់ផលប្រយោជន៍និងការអភិវឌ្ឍន៍ ព្រមទាំងស្ថិរភាពសម្រាប់ប្រជាជន ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល»។
ការថ្លែងឡើងដ៏កម្របែបនេះរបស់ក្សត្រថៃកើតឡើងជួនចំពេលជាមួយគ្នា ដែលកាលពីថ្ងៃចន្ទនោះដែរ បក្សសម្ព័ន្ធថៃដែលដឹកមុខដោយគណបក្សឆ្ពោះទៅមុខ និងបក្សភឿថៃ ជាមួយនឹងបក្សផ្សេងៗមួយចំនួនទៀត បានសម្រេចស្នើបេក្ខភាពឥស្សរៈជនខ្ពស់មួយរូបមកពីបក្សភឿថៃ គឺលោក វ៉ាន់ មូហាម៉ាដ នួរ ម៉ាថា (Wan Muhamad Noor Matha) ឱ្យធ្វើជាប្រធានរដ្ឋសភា។
នៅថ្ងៃអង្គារ ទី០៤ ខែកក្ដដានេះ អ្នកនយោបាយឥស្លាមជើងចាស់មកពីភាគខាងត្បូងរបស់ប្រទេសថៃ លោក Wan Muhamad Noor Matha បានក្លាយជាប្រធានសភាតំណាងរាស្រ្តថ្មីរបស់ប្រទេសនេះ បន្ទាប់ពីគាត់ត្រូវបានតែងតាំងឱ្យកាន់តំណែងនេះ ដោយគ្មានគូប្រជែងណាមួយឡើយ។

លោកត្រូវបានស្នើឡើងដោយលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ដែលអាចក្លាយនឹងក្លាយជានាយករដ្ឋថៃ។ លោក ភីថា ជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលបានទទួលជ័យជម្នះមិននឹកស្មានដល់នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា។
ការតែងតាំងប្រធានសភាថ្មីបានធ្វើឡើងនៅក្នុងសម័យប្រជុំសភា ដែលសមាជិកសភាទើបជាប់ឆ្នោតថ្មីបានប្រមូលផ្តុំគ្នាដើម្បីជ្រើសរើសប្រធានសភាថ្មី អនុប្រធានទី១ និងអនុប្រធានទី២។
លោក Wan Muhamad វ័យ ៧៩ ឆ្នាំ បានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភា បន្ទាប់ពីត្រូវបានជ្រើសរើសសម្រាប់តំណែងប្រធានសភា ដោយប្តេជ្ញាបំពេញភារកិច្ចរបស់គាត់ដោយតម្លាភាព ភាពស្មោះត្រង់ និងការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទប្បញ្ញត្តិរបស់សភា។
លោកបានមានប្រសាសន៍ក្នុងសម្ដីផ្ទាល់ថា៖ “ខ្ញុំនឹងមិនមានភាពលម្អៀងខាងនយោបាយឡើយ ក្នុងពេលបំពេញភារកិច្ចរបស់ខ្ញុំ”។
លោក Wan Muhamad បានបន្ថែមថា៖ “ខ្ញុំនឹងធ្វើការជាមួយបុគ្គលទាំងពីររូប ដែលនឹងក្លាយជាអនុប្រធានសភា ដើម្បីកំណត់វិធីសាស្រ្តជាប្រព័ន្ធ ក្នុងការពិចារណាលើសេចក្តីព្រាងច្បាប់ ញត្តិ និងការស៊ើបអង្កេត ដើម្បីឲ្យសមាជិកអាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយសមត្ថភាពពេញលេញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ”៕
លោក Wan Muhamad ក៏បានសន្យាថានឹងគាំទ្រការងាររបស់គណៈកម្មាធិការសភាទាំងអស់ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ៕




អត្ថបទបន្ទាប់


ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រទៅកោះនរា គ្រោងបើកឲ្យធ្វើចរាចរណ៍សាកល្បងនៅចុងខែតុលា

ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរាសម្រេចការសាងសង់បានជាង៨០% ហើយ ដោយគ្រោងភ្ជាប់កំណាត…

ឥណ្ឌូនេស៊ីសរសើរការប្ដេជ្ញាចិត្តរបស់អាស៊ានក្នុងការលើកកំពស់សេដ្ឋកិច្ចទាក់ទងនឹងសមុទ្រ

នៅក្នុងថានៈជាប្រធានប្តូវេនរបស់អាស៊ាន, ប្រទេសឥណ្ឌូនេស៊ី តាមរយៈមន្រ្តីជាន់ខ្ពស់របស់ខ្លួន បានកោតសរសើរ និងជំរុញការប្តេជ្ញាចិត្តបន្ថែមទៀតពីសមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ