អ្នកជំនាញក្រើនរំលឹកថា អ្នកបន្តប្រើទំនិញថៃប្រៀបបានប្រមាថជីវិតពលរដ្ឋ និងយទ្ធជនខ្មែរ
វិវាទព្រំដែនដែលបង្កឡើងដោយភាគីថៃមកលើកម្ពុជាបានបង្កើតជាមុខរបួស និងការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជាតិខ្មែរ។ សំឡេងកាំភ្លើង និងការឈ្លានពាននេះ…
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
មាត្រា១នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិបានចែងថា រដ្ឋនីមួយៗមានអធិបតេយ្យពេញលេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន ហើយមាត្រា៣ នៃអនុសញ្ញាដដែលនេះបានហាមឃាត់យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត៕