ការប្រឆាំង

សមាជិកសភាថៃម្នាក់ត្រូវសមត្ថកិច្ចចាប់អូសចេញ ក្រោយស្រែកប្រឆាំងវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ាដល់ក្នុងសភា


ការប្រឆាំងនឹងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោក មីន អ៊ុងលាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់លោកស្រី អ៊ុង សានស៊ូជី បានផ្ទុះឡើងយ៉ាងក្តៅគគុកនៅក្នុងអគារសភាថៃ។ សារព័ត៌មាន Khaosod English បានរាយការណ៍ថា សមាជិកសភាគណបក្សប្រឆាំងថៃម្នាក់ត្រូវបានកម្លាំងសន្តិសុខចាប់ក្រៀកស្មាចេញពីកម្មវិធី បន្ទាប់ពីលោកបានស្រែកអំពាវនាវរកសន្តិភាព និងមនុស្សធម៌នៅចំពីមុខគណៈប្រតិភូមីយ៉ាន់ម៉ា។
ការប្រឆាំង
ដោយ

ទិដ្ឋភាពសេរីភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសថៃបានចោទជាសំណួរធំៗសាជាថ្មី បន្ទាប់ពីភ្នាក់ងារសន្តិសុខប្រចាំអគាររដ្ឋសភាថៃបានបង្ក្រាប និងក្រៀកស្មាសមាជិកសភាគណបក្សប្រឆាំងជាន់ខ្ពស់ម្នាក់ចេញពីទីតាំងពិធីសារនៅថ្ងៃសុក្រ សប្តាហ៍នេះ គ្រាន់តែរូបលោកបានស្រែកទាមទាររកសន្តិភាព ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង។
ហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងនេះបានកើតឡើងនៅក្នុងរដ្ឋសភាថៃ ខណៈដែលប្រធានព្រឹទ្ធសភាថៃលោក មង្គល ស៊ូរ៉ាសាចា (Mongkol Surasajja) កំពុងរៀបចំពិធីទទួលស្វាគមន៍លោក មីន អ៊ុងលាំង យ៉ាងអធិកអធមក្នុងនាមជាភ្ញៀវផ្លូវការរបស់រដ្ឋាភិបាលថៃ។
មុនពេលពិធីស្វាគមន៍ចាប់ផ្តើមលោក អនុសន ថាមចៃ (Anusorn Thamjai) សមាជិកសភាគណបក្សប្រជាជនប្រចាំទីក្រុងបាងកកបានចុះទៅដល់ទីតាំងរៀបចំពិធី ដើម្បីសង្កេតមើលព្រឹត្តិការណ៍ និងគ្រោងដាក់លិខិតផ្លូវការមួយតាមរយៈប្រធានព្រឹទ្ធសភាផ្ញើជូនលោក មីន អ៊ុងលាំង។ ខ្លឹមសារលិខិតនោះបានអំពាវនាវឱ្យមានចំណាត់ការបន្ទាន់លើបទល្មើសឆ្លងដែន និងជំរុញឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅមីយ៉ាន់ម៉ា។
ប៉ុន្តែនៅម៉ោងប្រហែល១០ និង៥០នាទីព្រឹក នៅពេលដែលគណៈប្រតិភូរបស់លោក មីន អ៊ុងលាំង បានឈានជើងចូលមកដល់លោក អនុសន បានស្រែកខ្លាំងៗម្តងហើយម្តងទៀតថា ដើម្បីសន្តិភាព ដើម្បីមនុស្សជាតិ។ សំឡេងអំពាវនាវរកយុត្តិធម៌នេះបានធ្វើឱ្យមន្ត្រីរៀបចំ និងអាជ្ញាធរថៃមានការភ័យស្លន់ស្លោ និងព្រួយបារម្ភយ៉ាងខ្លាំង មុនពេលប៉ូលិសប្រចាំការក្នុងសភាបានស្ទុះទៅធ្វើអន្តរាគមន៍ ដោយក្រៀក និងចាប់អូសលោក អនុសន ចេញពីកន្លែងកើតហេតុ ដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំយោធារូបនេះ។
សកម្មភាពបដិសេធសេរីភាពបញ្ចេញមតិរបស់អាជ្ញាធរថៃ ព្រមទាំងការស្វាគមន៍មេដឹកនាំរដ្ឋប្រហាររូបនេះ បានទាក់ទាញរលក នៃការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់អង្គការសិទ្ធិមនុស្ស និងសកម្មជនអន្តរជាតិ។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលថៃថា កំពុងបើកដៃ និងផ្តល់ភាពស្របច្បាប់ដល់របបយោធាមីយ៉ាន់ម៉ា ដែលជាដើមហេតុ នៃវិបត្តិមនុស្សធម៌ និងការស្រក់ឈាមរបស់ប្រជាជនស្លូតត្រង់រាប់សិបម៉ឺននាក់នាពេលបច្ចុប្បន្ន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ៊ីរ៉ង់ចំអកលោក ត្រាំ ថា កំពុងលេងល្ខោនការទូត និងច្រានចោលលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងជាមួយអាម៉េរិក

ប្រធានក្រុមអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ បានចេញមុខចំអកឱ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា កំពុងលេងល្ខោនការទូត ខណៈដែលទីក្រុងវ៉ាស៊ីន…

តើសិស្សដែលប្រលងចប់បាក់ឌុប គួរចាប់រៀនមុខជំនាញអ្វីខ្លះ ដែលកំពុងមានទីផ្សារការងារខ្ពស់នាពេលបច្ចុប្បន្ន និងអនាគត?

ស្របពេលនៅក្នុងយុគសម័យដែលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរមុខមាត់នៃទីផ្សារការងារយ៉ាងរហ័សសញ្ញាបត្រតែមួយមុខ លែងគ្រប់គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ