បាតុកម្មក្នុងប្រទេសថៃ

បាតុកម្មនៅប្រទេសថៃចាប់ផ្ដើមកក្រើកឡើងជាថ្មី ខណៈបាតុករនៅតែទាមទារកំណែទម្រង់ប្រព័ន្ធរាជានិយម


បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ពេលនេះ ក្រុមបាតុករថៃ ដែលភាគច្រើនជាយុវជនបានចាប់ផ្តើមចេញដើរក្បួនតវ៉ាជាថ្មី នៅចំកណ្តាលក្រុងបាងកក កាលពីថ្ងៃអាទិត្យទី១៤វិច្ឆិកា ចុងសប្តាហ៍មុននេះ។ កន្លងមកក្រុមយុវជន ស្រែកទាមទារឲ្យនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងផង និងចង់បានការកែទម្រង់របបរាជានិយមផង ប៉ុន្តែខុសប្លែកពីលើកមុនបន្តិច ដែលលើកនេះពួកគេផ្តោតសំខាន់ចង់បានការកែទម្រង់របបរាជានិយមក្នុងប្រទេស ពោលគឺចង់កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បាតុករថៃដើរក្បួន នៅចំកណ្តាលក្រុងបាងកក
ដោយ

យ៉ាង​ហោច​ណាស់​មាន​បាតុករ​ជាង ៨០០​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​ចំ​កណ្តាល​ក្រុង​បាងកក​។ ពួក​គេ​ជំរុញ​ឲ្យ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ទាំងអស់ ក្រោកឈរ​ដើម្បី​បញ្ចប់​អំណាច​ដ៏​ច្រើន​លើសលប់​របស់​មហាក្សត្រ​ថៃ​។ បាតុករ​អះអាង​ថា មហាក្សត្រ​ថៃ ព្រះ​ចៅ ម៉ា​ហា វិ​ជ្ជ​រ៉ា​ឡុ​ង​កន បាន​កាន់កាប់​អំណាច​ហួស​ព្រំដែន ដើម្បី​ដឹកនាំ​ប្រទេស​ថៃ ប្រការ​នេះ​ហើយ​បង្ក​ឲ្យ​មាន​វិសមភាព​សង្គម​ជា​ខ្លាំង​។​នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន Kyodo​។

ដោយឡែក បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អា​ល្លឺ​ម៉​ង់ DW នៅ​ល្ងាច​ថ្ងៃ​ដដែល បាតុករ​បាន​បន្ត​ដើរ​ក្បួន​ទៅ​កាន់​មុខ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​ប្រទេស​ថៃ​ផង​ដែរ​។ ប៉ូលិស​បាន​ព្យាយាម​រារាំង​បាតុករ​មិន​ឲ្យ​ចូល​ទៅ​កៀក​ជិត នឹង​ស្ថានទូត ដោយ​អាជ្ញាធរ​បាន បាញ់​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​បំបែកពួក​គេ​។ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​៣​នាក់​បាន​រង​របួស និង​ម្នាក់​ក្នុង​ចំណោម​នោះ ត្រូវ​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី DW ។

បាតុករថៃប្រមូលផ្តុំនៅមុខស្ថានទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសថៃ

ហេតុ​អ្វី​ក្រុម​បាតុករ​ហែរ​ក្បួន​ទៅ​កាន់​មុខ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​ប្រទេស​ថៃ?

មុន​និង​ក្រោយ​ពេល​ឡើង​ស្នងរាជ្យ​បន្ត​ពី ព្រះ​ចៅ​រា​មា​ទី​៩ ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត ដែល​ជា​ព្រះ​បិតា​របស់​ទ្រង់ ព្រះ​ចៅ ម៉ា​ហា វិ​ជ្ជ​រ៉ា​ឡុ​ង​កន ត្រូវ​បាន​គេ​កត់​សម្គាល់ថា បាន​សព្វព្រះរាជហឫទ័យ​ចំណាយ​ពេលវេលា​គង់នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ច្រើន​ជាង​ក្នុង​ប្រទេស​ថៃ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស់ និង​មិន​ពេញចិត្ត​នោះ​ទេ ពី​ពលរដ្ឋ​ថៃ និង​អ្នកនយោបាយ​មួយ​ចំនួន​។

ព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន

គួរ​កត់​សំគាល់ថា ថ្វីបើ​ថៃ​មាន​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​មែន ក៏​ប៉ុន្តែ​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ នៅ​តែ​រក្សា​អានុភាព​អំណាច​ដ៏​ធំ នៅ​ក្នុង​វិស័យ​នយោបាយ និង​កងទ័ព​ផង​ដែរ​។ នៅ​ក្នុង​ប្រទេស​ថៃ ទោស​ប្រមាថ​ព្រះ​ជេ​ស្តា ព្រះមហាក្សត្រ និង​គ្រួសារ​រាជវង្ស អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ រយៈពេល​១៥​ឆ្នាំ​។

សូម​ជម្រាប​ថា បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ព្រះមហាក្សត្រ​ថៃ បាន​យាង​ចេញ​ទៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ជា​ថ្មី ហើយ​ដែល​គេ​ជឿ​ថា ជា​ដំណើរ​ស្តេច​យាង​ចេញ​ទៅ​ក្រៅប្រទេស​លើក​ដំបូង​របស់​ទ្រង់ ចាប់តាំងពី​ការ​មាន​តវ៉ា​ពី​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​មុន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដុំពពកខ្មៅនៃវិស័យអចលនទ្រព្យនៅចិនកាន់តែអាក្រក់ ក្រោយតម្លៃផ្ទះដាំក្បាលចុះទាបបំផុតមិនធ្លាប់មានក្នុង៦ឆ្នាំចុងក្រោយ

ព័ត៌មាន
ស្ថានភាពវិស័យអចលនទ្រព្យរបស់ប្រទេសចិនកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានខែចុងក្រោយនេះដោយសារតែតម្លៃផ្ទះបានបន្តធ្លាក់ចុះ ទាំងផ្ទះសាងសង់ថ្មីៗ និងផ្ទះដ…

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់រើបឡើងវិញ ប៉ុន្តែតម្លៃនៅតែខ្ពស់ដដែល

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់មានស្ថានភាពល្អប្រសើរគួរឲ្យកត់សម្គាល់នៅមួយរយៈងុចក្រោយនេះ ក៏ប៉ុន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ