បំណុលពលរដ្ឋថៃ

បំណុលពលរដ្ឋថៃ ជាង៤០០ពាន់លានដុល្លារ នៅតែជាក្ដីកង្វល់ដ៏ធំ ទោះឥណទានមិនដំណើរការមានការធ្លាក់ចុះបន្តិចក៏ដោយ


យោងតាមការិយាល័យឥណទានជាតិថៃ (NCB) បានឱ្យដឹងថា បំណុលពលរដ្ឋថៃ ដែលគរដូចភ្នំនៅតែជាក្តីកង្វល់ដ៏ធំសម្រាប់រដ្ឋាភិបាល ដែលគិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៥ មានទំហំរហូតដល់ទៅជាង៤០០ពាន់លានដុល្លារអាម៉េរិក បើទោះបីជាឥណទានមិនដំណើរការ ឬបំណុលស្អុយបានធ្លាក់ចុះតិចតួចយ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
បំណុលពលរដ្ឋថៃ
ដោយ

នៅពេលនេះបំណុលពលរដ្ឋថៃ សរុបជាង៤០០ពាន់លានដុល្លារអាម៉េរិកនៅតែជាក្ដីកង្វល់ដ៏ធំសម្រាប់រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ទោះបីជាឥណទានមិនដំណើរការធ្លាក់ចុះខ្លះយ៉ាងណាក្ដី។ ស្របពេលឥណទានមិនដំណើរការ ឬបំណុលស្អុយបានធ្លាក់ចុះតិចតួច ប្រធានការិយាល័យឥណទានជាតិ ថៃ លោក ស៊ូរ៉ាពុល អូប៉ាសាធាន (Surapol Opasatien) បានគូសបញ្ជាក់ពីការកើនឡើងយ៉ាងខ្លាំងនៃការរៀបចំឥណទានឡើងវិញ ហើយបានជំរុញឱ្យមានការជួយគាំទ្រ និងយោគយល់បន្ថែមទៀតសម្រាប់កូនបំណុលដែលកំពុងជួបការលំបាក។

លោក ស៊ូរ៉ាពុល អូប៉ាសាធាន បានបង្ហាញតួលេខចុងក្រោយនេះ តាមរយៈការបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយលោកបានកត់សម្គាល់ថា បំណុលពលរដ្ឋសរុបទូទាំងប្រទេសថៃ នៅពេលនេះមានចំនួន៤៩០ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែទិន្នន័យដែលការិយាល័យឥណទានជាតិថៃ ទទួលបានពីគ្រឹះស្ថានហិរញ្ញវត្ថុមានចំនួនត្រឹមតែប្រមាណ៤០៩ពាន់លានដុល្លារអាម៉េរិក តែប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា នៅក្នុងនោះឥណទានមិនដំណើរការបានធ្លាក់ចុះតិចតួចប្រមាណ៩០៩លានដុល្លារអាម៉េរិក មកនៅត្រឹម៣៦ពាន់លានដុល្លារអាម៉េរិក គិតចាប់ពីខែមករា មក។ ឥណទានមិនដំណើរការនេះ ពាក់ព័ន្ធបុគ្គលជាង៥លាននាក់ ជាមួយគណនីជាង៩លានគណនី ដោយសារកូនបំណុលមួយចំនួនធំមានគណនីលើសពីមួយ។

ថ្នាក់ដឹកនាំការិយាល័យឥណទានជាតិថៃ រូបនេះ បានលើកឡើងថា ការប្ដឹងកូនបំណុលដែលខ្វះលទ្ធភាពសងត្រលប់អូសបន្លាយពេលយូរ វាមិនអាចជួយអ្វីបាននោះទេ ដូចនេះយកល្អគួរតែជួយផ្ដល់ការគាំទ្រដល់កូនបំណុល ដែលជួបការលំបាកទាំងនោះឱ្យក្រោកឈរឡើងវិញដើម្បីឱ្យពួកគេមានលទ្ធភាពរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកវិនិយោគអាស៊ីកំពុងងាកចេញពីការវិនិយោគនៅអាម៉េរិក ក្រោយលោក ត្រាំ គ្រោងដំឡើងពន្ធលើអ្នកមានចំណូលចាប់ពី២,៥លានដុល្លារឡើង

ស្របពេលស្ថានភាពសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក បន្តស្ថិតក្នុងភាពមិនប្រាកដប្រជា គួបផ្សំមានការរឹតបន្តឹងសម្ពាធពន្ធសង្រ្គាមពាណិជ្ជកម្ម បានជំរុញឱ្យក្រុមមានទ្…

គ្រីបតូ Stablecoin របស់លោក ដូណាល់ ត្រាំ ត្រូវបានគណបក្សប្រឆាំងរាំងខ្ទប់មិនជួញដូរ

Stablecoin ដែលជាឧបរករណ៍ជួញដូរមួយ ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ តាមយន្តការនៃការទូទាត់ជារូបិយប័ណ្ណគ្រីបតូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ