ផ្សារទំនើប​នៅប្រទេសថៃ

ម្ចាស់ផ្សារទំនើបនៅថៃ អំពាវនាវឲ្យរដ្ឋប៉ះប៉ូវសងការខាតបង់ នៅអំឡុងពេលត្រូវបានបិទទ្វារបណ្ដោះអាសន្ន


ក្រុមប្រតិបត្តិករផ្សារទំនើបនៅក្នុងប្រទេសថៃ បានអំពាវនាវឲ្យ រាជរដ្ឋាភិបាលប៉ះប៉ូវសងការខាតបង់ជូនពួកគេ ដោយពួកគេបានលើកឡើងថា ចំណូលពីការលក់បានខាតបង់ប្រហែលជិត ៤៧០ លានដុល្លារអាមេរិក ដោយសារតែរដ្ឋបង្ខំឲ្យបិទទ្វារចាប់ពីថ្ងៃទី ២២ខែមីនា ដល់ថ្ងៃទី ១៧ ខែឧសភា ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយ ដោយកាសែតបាងកកប៉ុស្ដិ៍។
ម្ចាស់ផ្សារទំនើបនៅថៃ អំពាវនាវឲ្យរដ្ឋប៉ះប៉ូវសងការខាតបង់ នៅអំឡុងពេលត្រូវបានបិទទ្វារបណ្ដោះអាសន្ន (រូបភាព៖ https://www.expique.com)
ដោយ

យោងតាមប្រភពព័ត៌មាន​ពី សមាគម​មជ្ឈមណ្ឌល​​​ទិញទំនិញ​ថៃ បាន​ឲ្យដឹងថា កាលពីថ្មីៗនេះ សមាគម បាន​ដាក់លិខិត​ ទៅកាន់​រដ្ឋាភិបាល​ឲ្យ​ពិចារណាលើវិធានការ​​ជួយ​ និងប៉ះប៉ូវសង​​ ដល់​អ្នកគ្រប់គ្រង​ផ្សារទំនើប​ ដូចជា​មជ្ឈមណ្ឌល​លក់ទំនិញ​ដែលបាន​បិទទ្វារ ព្រោះតែ​ត្រូវចូលរួម​ជាមួយរាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​នៃមេរោគ​កូវីដ-១៩។

ក្នុងអំឡុងពេល​នៃការបិទទ្វារ​បណ្ដោះអាសន្ននោះ ប្រតិបត្តិករ​ផ្សារទំនើប​ភាគច្រើន បានលើកលែង​​ថ្លៃជួល​សម្រាប់​​ម្ចាស់ហាង​ជួលលក់ទំនិញ​នានា ខណៈដែល​ក្រុម​ប្រតិបត្តិករ​ផ្សារទំនើបទាំនោះ​ នៅតែ​បន្ដ​ការ​ចំណាយ ជាពិសេស​សម្រាប់​បុគ្គលិក ដែល​វា​គឺជា​ការចំណាយ​ច្រើន​សម្រាប់​ពួកគេ។

លើសពីនេះ ប្រតិបត្តិករ​ផ្សារទំនើប ក៏​ត្រូវអនុវត្ត​នូវវិធានការ​ផ្សេងៗ​ ដើម្បី​ជាប្រយោជន៍​ដល់​សុវត្ថិភាព​បុគ្គលិក រួមទាំង​កម្មវិធី​ឲ្យ​ការធ្វើការពីផ្ទះ ឬការដំឡើង​បច្ចេកវិទ្យា និងឧបករណ៍ជាដើម។

ប្រភពព័ត៌មាន​ពី សមាគម​មជ្ឈមណ្ឌល​ទិញទំនិញ​ថៃ បាន​និយាយទៀតថា បើទោះបីជា​ហាង​លក់ទំនិញ​ត្រូវបាន​អនុញ្ញាត​ឲ្យបើក​ឡើងវិញ​ក៏ពិតមែន ប៉ុន្ដែ មានអ្នកដើរទិញទំនិញ​ប្រហែល ៤០% ទៅ៦០% បាន​ចូល​មកទិញទំនិញ ព្រោះ​តែវិធានការ​រក្សាគម្លាតសង្គម។ វានឹង​ត្រូវការ​ពេល ៦ ទៅ១២ ខែ​ ដើម្បី​ឲ្យអារម្មណ៍​​អតិថិជន​ ដែលចូលចិត្តដើរទិញទំនិញវិលមករក​សភាពធម្មតាវិញ។

ទោះយ៉ាងណា វាក៏ត្រូវពឹងផ្អែក​ទៅលើ​ ការងើបឡើង​ប្រសើរឡើងវិញ​នៃ​អាជីវកម្ម ដែលអាច​ជួយ​ជំរុញ​ដល់​ការប្រើប្រាស់​ផងដែរ ដូចជា​អាជីវកម្ម​នៃវិស័យទេសចរណ៍ និងការនាំចេញ។

ប្រភព​ពី សមាគមមជ្ឈមណ្ឌល​ទិញទំនិញថៃ បាន​ឲ្យដឹងទៀតថា សមាជិក​របស់ពួកគេ​មួយចំនួន ក៏បាន​បង្ហាញពី​ការព្រួយបារម្ភ​ថា ពួកគេ​នឹង​មិនអាច​ទទួល​យក​ការចំណាយ​បានទៀតទេ ប្រសិនបើ​ការឆ្លងរីករាល​ដាល​មេរោគកូវីដ-១៩ នឹងអាចកើតមានជារលកទី២នោះ។

នៅក្នុង​លិខិតដែលស្នើទៅកាន់​រាជរដ្ឋាភិបាល សមាគម​មជ្ឈមណ្ឌល​ទិញទំនិញថៃ បាន​អំពាវនាវ​ឲ្យរាជរដ្ឋាភិបាល ជួយប៉ះប៉ូវ ឬ​ពន្យាពេល​ការបង់ពន្ធ​លើប្រាក់ចំណូល សម្រាប់​រយៈពេល ២ ទៅ៣ឆ្នាំ ដើម្បីអនុញ្ញាត​ឲ្យប្រតិបត្តិករ​ផ្សារទំនើប មានពេលវេលា​គ្រប់គ្រាន់​​ធ្វើឲ្យអាជីវកម្ម​របស់ពួកគេ​មានសកម្មភាព​ប្រសើរឡើងវិញ។

ក្រុម​ប្រតិបត្តិករ​ផ្សារទំនើប ក៏បាន​អំពាវនាវ​ឲ្យមានការលើកលែង​ពន្ធ​លើអចលនវត្ថុ​ នៅក្នុង​អំឡុងពេល​នៃការ​បិទ ឬស្ដារ​អាជីវកម្ម​ផងដែរ។ ក្រុមប្រតិបត្តិករ​ទាំងនេះ បានព្យាករថា ឧស្សាហកម្មលក់រាយ​របស់ថៃ អាចនឹង​ធ្លាក់ចុះ​រហូតដល់ទៅ ៥០% នៅក្នុងឆមាសទី២ នៅឆ្នាំនេះ។

សូមបញ្ជាក់ថា ផ្សារទំនើប និងហាងលក់​ទំនិញ​​ខ្នាតតូច នៅក្នុង​ប្រទេសថៃ​​​បាន​ស្រូបទាញ​កម្លាំងពលកម្ម​ជាង ៣២ម៉ឺននាក់៕ 

None



អត្ថបទបន្ទាប់


គម្រោងថ្មី "អ័រគីដេ ដឹ​ពោធិ៍ចិនតុង" បើកការដ្ឋានសាងសង់​រួចហើយ និងបើកលក់ឆាប់ៗនេះ!

សម្រាប់លោកអ្នកនាងដែលកំពុងស្វែងរកលំនៅឋានថ្មី គម្រោងមួយនេះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន Orkide Development ឬពីមុនគេស្គាល់ថាជា អ័រគីដេ …

ពាណិជ្ជកម្មចិន និងបណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនៅតែមានភាពវិជ្ជមាន ទោះបីមានការរំខានពីកូវីដ-១៩

ប្រទេសចិននៅតែរក្សាបានភាពវិជ្ជមាន ក្នុងមុខជំនួញពាណិជ្ជកម្មជាមួយ បណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បើទោះបីជា បញ្ហាកូវីដ-១៩ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ