ប្រទេសថៃ

មគ្គុទ្ទេសក៍ទេសចរថៃ កំពុងប្រឈមនឹងការដណ្ដើមការងារពីមគ្គុទ្ទេសក៏ទេសចរបរទេសខុសច្បាប់


តួរលេខនៃកំណើនទេសចរជនជាតិចិនមកក្នុងទីផ្សារទេសចរណ៍ប្រទេសថៃកំពុងតែស្ថិតនៅក្នុងនិន្នាការវិជ្ជមាន ប៉ុន្តែទន្ទឹមនឹងនោះ បញ្ហាក៏កំពុងតែកើតមានច្រើនផងដែរ។ តាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន The Nation បានអះអាងថា សមាគមមគ្គុទ្ទេសទេសចរណ៍អាជីពនៅប្រទេសថៃកំពុងអំពាវនាវឱ្យរដ្ឋាភិបាលទប់ស្កាត់មគ្គុទ្ទេសក៍ទេសចរណ៍ចិន កុំឲ្យពួកគេមកដណ្ដើមការងារ និងប្រាក់ចំណូលរបស់ពួកគេ ដ្បិតថា បច្ចុប្បន្ន ក្រុមភ្ញៀវទេសចរជនជាតិចិនដែលមកកម្សាន្ដថៃ គឺតែងជួលមគ្គុទេ្ទសក៍ទេសចរជនជាតិចិន ដោយមិនប្រើប្រាស់សេវារបស់មគ្គុទ្ទេសក៏ទេសចរជនជាតិថៃនោះឡើយ។
មគ្គុទ្ទេសក៍ទេសចរថៃ កំពុងប្រឈមនឹងការដណ្ដើមការងារពីមគ្គុទ្ទេសក៏ទេសចរបរទេសខុសច្បាប់ រូបភាព Nation Thailand

លោក ផៃសាល សឿថាន់ណាវង្ស (Paisal Suethanuwong) សមាជិកប្រតិបត្តិនៃសមាគមមគ្គុទ្ទេសទេសចរណ៍អាជីពនៅប្រទេសថៃ បាននិយាយត្អូញត្អែរកាលពីពេលថ្មីៗថា សមាជិកសមាគមជាច្រើនរូបបានលើកឡើងពីបញ្ហានេះ ប៉ុន្តែអាជ្ញាធរហាក់ធ្វើគរធ្វើថ្លង់ចំពោះករណីនេះ ។

លោកបានអះអាងថា មគ្គុទេសទេសចរណ៍ជនជាតិចិនជាច្រើននាក់បានមកធ្វើកិច្ចការងារនាំភ្ញៀវទេសចរជនជាតិចិននៅក្នុងប្រទេសថៃដោយខុសច្បាប់ ។

លោកបានបន្តថា ភ្ញៀវទេសចរចិនបានវិលត្រឡប់មកប្រទេសថៃវិញ ក្នុងចំនួនដ៏ច្រើនចាប់តាំងពីខែមករាមក ប៉ុន្តែមគ្គុទ្ទេសក៏ដែលទទួលបានអត្ថប្រយោជន៍នេះភាគច្រើនជាជនបរទេស ដែលធ្វើការខុសច្បាប់នៅទីនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រតិបត្តិករទេសចរណ៍ ដែលភាគច្រើនជាជនជាតិចិន បាននិយាយថា ពួកគេត្រូវការជួលជនបរទេស ដោយសារកង្វះមគ្គុទ្ទេសក៏និយាយភាសាចិននៅក្នុងប្រទេសថៃ ប៉ុន្តែសមាជិកសមាគមនិយាយភាសាចិន ដែលមានអាជ្ញាបណ្ណនៅតែស្វែងរកការងារធ្វើមិនបានទៅវិញ។

លោក ផៃសាល បាននិយាយថា ពួកគេបានដាក់ពាក្យបណ្ដឹងទៅទីភ្នាក់ងាររដ្ឋមួយចំនួន ដោយសុំឱ្យអាជ្ញាធរចាត់វិធានការលើមគ្គុទ្ទេសក៍ខុសច្បាប់ ប៉ុន្តែមិនមានចំណាត់ការណាមួយត្រូវបានធ្វើឡើងនៅឡើយ ។

នៅក្នុងឆ្នាំនេះអាជ្ញាធរទេសចរណ៍ថៃ បានអះអាងថា ខ្លួនរំពឹងថា នឹងទទួលភ្ញៀវទេសចរបរទេសសរុប ប្រមាណជា ២០ លាននាក់នៅក្នុងនោះចិន នៅក្នុងរង្វង់ពី ៥ ទៅ ៧ លាននាក់ ។ ខណៈដែលនៅមុនពេលផ្ទុះការរីករាលដាលនៃមេរោគកូវីដ ១៩ ជាពិសេសនៅក្នុងឆ្នាំ២០១៩ ថៃទទួលភ្ញៀវទេសចរបរទេសសរុបប្រមាណ ៤០ លាននាក់ នៅក្នុងនោះភ្ញៀវទេសចរជនជាតិចិន មាន ១១ លាននាក់៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារកណ្តាលចិនដាក់ចេញវិធានការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីទប់នឹងភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុសកល

ព័ត៌មាន
ខណៈដែលប្រព័ន្ធហិរញ្ញវត្ថុសាកល ជាពិសេសនៅសហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងស្ថានភាពមន្ទិល ដោយសារតែការដួលរលំៗធនាគារធំៗនោះ ធនាគារកណ្តាលចិនបា…

អាល្លឺម៉ង់ និងជប៉ុនចាប់ដៃគ្នាកាន់តែជិតស្និទ្ធិផ្ដោតទៅលើសន្តិសុខ និងសេដ្ឋកិច្ច

ព័ត៌មាន
ប្រទេសយក្សសេដ្ឋកិច្ចនៅអឺរ៉ុប គឺអាល្លឺម៉ង់ និងប្រទេសសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ី គឺជប៉ុន កាលពីចុងសប្ដាហ៍មុននេះ បានព្រមព្រៀងសហការគ្នាយ៉ាងជិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ