សេដ្ឋកិច្ចថៃ

ថៃសម្រេចបានកំណើនសេដ្ឋកិច្ច ២,២% នៅត្រីមាសទី១ ចំពេលតម្លៃអតិផរណាកំពុងកើនឡើងខ្ពស់


ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង អភិវឌ្ឍន៍សង្គមរបស់ថៃបានបញ្ជាក់អះអាងនៅថ្ងៃទី ១៧ឧសភាថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើង ២,២% នៅក្នុងត្រីមាសទី ១ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារការនាំចេញនៅតែរក្សាបានភាពរឹងមាំ និងការបន្ធូរបន្ថយការរឹតបន្តឹងនៃជំងឺកូវីដ ១៩ បានជួយជំរុញសកម្មភាពអាជីវកម្ម និងធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងប្រទេសនេះមានដង្ហើមរស់ឡើងវិញ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ថៃសម្រេចកំណើនសេដ្ឋកិច្ច ២,២% ចំពេលតម្លៃអតិផរណា
ដោយ

កំណើនសេដ្ឋកិច្ច​ថៃ​បាន​កើនឡើង ២,២% នៅ​ត្រីមាស​ទី​១​នៅ​ឆ្នាំ​២០២២ គឺ​មាន​ខ្ពស់​ជាង​ត្រីមាស​ទី​៤​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ ១,៨% ហើយ​វា​កើន​ខ្ពស់​ជាង​អ្វី​ដែល​ជា​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ​ទៅ​លើ​អ្នកជំនាញ​សេដ្ឋកិច្ច ១៥ រូប​នា​ពេល​កន្លង​ទៅ​ផង​ដែរ​។

ការ​នាំ​ចេញ​ដែល​មាន​ច្រើន​ជាង ៦០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ថៃ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​ក្នុង​ការ​កើនឡើង​នៃ​កំណើនសេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ​។ ការ​នាំ​ចេញ​បាន​កើនឡើង ជិត​២០% នៅ​ក្នុង​ខែមីនា ដែល​ជា​កម្រិត​ខ្ពស់​មួយ​ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លង​មកនេះ ហើយ​គេ​រំពឹង​ថា ការ​នាំ​ចេញ​របស់​ថៃ​នឹង​បន្ត​កើនឡើង​ថែម​ទៀត ដោយសារ​តែ​ប្រាក់​បាត​ធ្លាក់​ចុះ​។ ជាក់ស្ដែង ប្រាក់​បាត​របស់​ថៃ​នៅ​ក្នុង​ខែឧសភា បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ​។

ម្យ៉ាងវិញទៀត ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ទៅ​លេង​នៅ​ប្រទេស​ថៃ​ក៏​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ក្បែ​ខាង​កម្ពុ​ជាមួយ​នេះ​ផង​ដែរ ខណៈ​ពេល​នេះ​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ ក៏​កំពុង​ចាប់ផ្តើម​ធ្លាក់​ចុះ ហើយ​ថៃ​មានការ​បើកទ្វារ​ប្រទេស​កាន់តែ​ធំ​ទូលាយ​ថែម​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​។

កាលពី​ខែវិច្ឆិកា ប្រទេស​ថៃ​បាន​ចាប់ផ្តើម​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​មិន​តម្រូវ​ឱ្យ​ពួក​គេ​ធ្វើ​ចេ​ត្តា​ឡី​ស័ក​នៅ​ពេល​មក​ដល់​នោះ​ទេ​។ ចាប់តាំងពី​ពេល​នោះ​មក គោលនយោបាយ​របស់​រដ្ឋាភិបាល​គឺ​រស់នៅ​ជាមួយ​មេរោគ​រាតត្បាត​មួយ​នេះ​។ ជា​លទ្ធផល​គេ​ឃើញ​ថា ភ្ញៀវ​ទេសចរ​បរទេស​ជិត​មួយ​លាន​នាក់​បាន​ទៅ​លេង​ប្រទេស​ថៃ​ក្នុងអំឡុងពេល​ត្រីមាស​ទី​១​។

ទន្ទឹម​នឹង​នេះ នៅ​ក្នុង​ខែឧសភា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ប្រទេស​ថៃ នឹង​មាន​លើស​ពី​ខែ​មុន​ៗ​ទ្វេ​ដង ក្នុង​ចំនួន​ដល់​រាប់​លាន​នាក់ ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​បាន​ទម្លាក់​ចោលការ​តម្រូវ​ធ្វើតេស្ត​ទាំងអស់​លើ​អ្នកដំណើរ​ពី​ក្រៅប្រទេស​។

ទន្ទឹម​នឹង ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍​កំពុង​ជួយ​ជំរុញ​កំណើន សេដ្ឋកិច្ច​ថៃ​ក៏​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​អតិផរណា​ផង​ដែរ ខណៈ​ដែល​តម្លៃ​ថាមពល និង​ចំណីអាហារ​កើនឡើង ធ្វើ​ឱ្យ​កម្លាំង​ទិញ​ធ្លាក់​ចុះ និង រារាំង​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។ តួរ​យ៉ាង អតិផរណា​ថៃ​ក្នុង​ខែមីនា​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ១៣ ឆ្នាំ​កន្លង​មកនេះ ដោយ​ឈាន​ដល់ ៥,៧% និង​បង្ខំ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​បង្កើន​គោលដៅ​អតិផរណា​ជា​មធ្យម ៤% ទៅ ៥% សម្រាប់​ឆ្នាំ ២០២២៕

None



អត្ថបទបន្ទាប់


កងទ័ពអាកាសអាមេរិកអះអាងថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវអាវុធល្បឿនលឿនជាងសំឡេង៥ដង

កងទ័ពអាកាសអាមេរិកបាននិយាយកាលពីថ្ងៃចន្ទទី១៦ឧសភាថា ខ្លួនបានធ្វើតេស្តដោយជោគជ័យនូវអាវុធល្បឿនលឿនជាងសំឡេង ហើយដែលមានសមត្ថភាពហោះក្នុងល្បឿនលឿន…

ការកសាងភាពធន់ប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិតជាមួយក្រុមហ៊ុន Meta

ជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ នាពេលថ្មីៗនេះ ហើយមនុស្សទូទាំងពិភពលោកចំណាយពេលវេលាកាន់តែច្រើនលើអ៊ីនធឺណិតដើម្បីរក្សាទំនាក់ទំនងនឹងគ្នា អ្នក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ