ពាណិជ្ជកម្ម​របស់ថៃ

ថៃបង្ហាញមហិច្ឆតានឹងចូលក្នុងចំណោមប្រទេសពាណិជ្ជកម្មកំពូលទាំង ៥ នៅអាស៊ី ត្រឹមឆ្នាំ ២០២៧


ក្រសួងពាណិជ្ជកម្មថៃ បានដាក់ចេញនូវគោលដៅ ហក់ចូលក្នុងចំណោមប្រទេស កំពូលទាំង ៥ នៅអាស៊ី ដែលមានទំហំពាណិជ្ជកម្មអន្តរជាតិធំជាងគេ ក្នុងតំបន់ ដោយគោលដៅនេះ កំណត់ត្រឹមឆ្នាំ ២០២៧ ខណៈ ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ ៨ ហើយ កាលពីឆ្នាំ ២០១៨។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)
ដោយ

លោក សុំ​ដេ​ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ជម្រុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ថៃ បាន​អះអាង​ថា ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ ថៃ ត្រូវ​ជម្រុញ​ការ​នាំ​ចេញ​ទំនិញ​ឲ្យ​បាន ១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ដោយ​ផ្តោត​ទៅ​លើ វិស័យ​ឧស្សាហកម្ម​បន្ថែម​តម្លៃ ដូច​ជា វិស័យ​ឌី​ជី​ថ​ល វិស័យ​ចំណីអាហារ និង​វិស័យ​សុខាភិបាល​។

លោក បន្ត​ថា ថៃ ដាក់​គោលដៅ​ធៀប​នឹង បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ពីព្រោះ​ថា បណ្តា​ប្រទេស​ទាំង​អស់នេះ​ហើយ ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​សំខាន់​ៗ ទៅ​កាន់​ទីផ្សារ​សកលលោក​តែ​ម្តង​។

កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ ប្រទេស​ចិន ឈរ​នៅ​លំដាប់​លេខ ១ ក្នុង​តំបន់ ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ ៣​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ប្រទេស​ជប៉ុន ឈរ​នៅ​លេខ​រៀង​ទី ២ មាន​ទំហំ​ទឹកប្រាក់​ជាង ៧០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ វៀតណាម ជាប់​លេខ ៧ មាន​ទឹកប្រាក់​ជាង ២៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ ថៃ ស្ថិត​នៅ​លំដាប់​ទី ៨ មាន​ទំហំ​ពាណិជ្ជកម្ម​ជាង ២៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ ក្រសួងពាណិជ្ជកម្ម​ថៃ បាន​បញ្ជាក់​ថា កត្តា​សំខាន់ និង​ចំបង​បំផុត ដែល​អាច​គាំទ្រ​ដល់​គោលដៅ​នា​ពេល​នេះ គឺ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ការ​គាំទ្រ​ដល់ វិស័យ​ឧស្សាហកម្ម​ដែល​មាន​សក្តានុពល នៅ​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត និង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ មេរោគ​កូ​វី​ដ​១៩​។

វិស័យ​សក្តានុពល ដែល​ស្ថិត​ក្នុង​គោលដៅ​របស់ រដ្ឋាភិបាល​ថៃ រួម​មាន បច្ចេកវិទ្យា​ឆ្លាត​វៃ​, រថយន្ត​, ទេសចរណ៍​បែប​សុខភាព និង​វេជ្ជសាស្ត្រ​, ចំណីអាហារ​, វិស័យ​ដឹក​ជញ្ជូន និង​កសិកម្ម​ជាដើម​។

សូម​ជម្រាប​ដែរ​ថា រដ្ឋាភិបាល​ថៃ បាន​និង​កំពុង​បន្ថែម​ល្បឿន រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី មធ្យម និង​វែង ដើម្បី​ស្វែងរក​ទីផ្សារ​បន្ថែម រួម​បញ្ចូល​ទាំង​ទីផ្សារ​អន​ឡាញ ការ​បង្កើត​សកម្មភាព​ពិព័រណ៍ និង​ការ​ប្រកួតប្រជែង​ផលិតផល តាម​ប្រព័ន្ធ​អន​ឡាញ​ថែម​ទៀត​ផង​៕

None



អត្ថបទបន្ទាប់


តំណាង SME បន្តជំរុញឲ្យបង្កើតតំបន់សហគ្រាសផលិតប្រមូលផ្តុំទូទាំង២៥ រាជធានី-ខេត្ត

សម្ព័ន្ធសហគ្រាសធនតូច និងមធ្យមកម្ពុជាកំពុងអនុវត្តជំរុញបង្កើតតំបន់សហគ្រាសប្រមូលផ្តុំសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលការធ្វើដូច្នេះដើម្ប…

ហ្វ៊ីលីពិន​និយាយថា "បើ​ចិន​បាញ់​កងទ័ពជើងទឹកយើង យើងនឹងហៅអាមេរិក"

រដ្ឋមន្ត្រីការបរទេស​ហ្វ៊ីលីពិន លោក​ ថេអូដូរ៉ូ ឡុកស៊ីន (Teodoro Locsin) បាននិយាយនៅថ្ងៃទី២៦ ខែសីហា ថា រដ្ឋាភិបាលក្រុងម៉ានិល​នឹង​យក​កិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ