អាជីវកម្មអនឡាញ

ថៃ និងវៀតណាមក្លាយជាទីផ្សារអាជីវកម្មអនឡាញ ឬ E-Commerce រីកចម្រើនឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍


របាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសវៀតណាម និងប្រទេសថៃ ដែលសុទ្ធតែជាប់ភូមិផងរបងជាមួយកម្ពុជា បានក្លាយជាទីផ្សារអាជីវកម្មអនឡាញ ឬ E-Commerce រីកចម្រើនឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
អាជីវកម្មអនឡាញ
ដោយ

របាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះដោយ Platform មួយដែលមានឈ្មោះថា OpenGov Asia បង្ហាញថា ប្រទេសវៀតណាម បានវ៉ាឈ្នះប្រទេសហ្វីលីពីន ក្លាយជាទីផ្សារអាជីវកម្មអនឡាញ ឬ E-commerce ដ៏ធំបំផុតទី៣នៅក្នុងតំបន់។ កាលពីឆ្នាំមុន ទំហំជួញដូរសរុបនៅលើ Platform E-commerce កំពូលទាំង៨ នៅអាស៊ីអាគ្នេយ៍ បានឈានដល់ជាង១១៤ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើង១៥%។ ទោះបីជាមានបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចយ៉ាងណាក្ដី ក៏វិស័យអាជីវកម្មអនឡាញ ឬ E-commerce នៅអាស៊ីអាគ្នេយ៍ សម្រេចបានកំណើនជាបន្តបន្ទាប់ ដោយទំហំជួញដូរសរុបនៅលើ Platform E-commerce នៅឆ្នាំនេះព្យាករថានឹងកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២០។

ប្រទេសវៀតណាម និងប្រទេសថៃ បាននាំមុខគេក្នុងទំហំជួញដូរសរុបនៅលើ Platform E-commerce ដោយវៀតណាមបានកើនឡើងជិត៥៣% ហើយថៃ បានកើនឡើងជាង៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីផ្សារអាជីវកម្មអនឡាញ ឬ E-commerce របស់វៀតណាម សម្រេចបានកំណើនជាប់លាប់ ដោយមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមពី១៦% ទៅ៣០% ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលជាអត្រាកំណើនខ្ពស់បំផុតនៅលើពិភពលោក។

នៅក្នុងតំបន់អាស៊ាន Shopee ដែលជា Platform E-commerce ដ៏ធំមួយគ្របដណ្តប់ទំហំជួញដូរសរុបជាង៥៥ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន ដោយដណ្ដើមបានចំណែកទីផ្សារ៤៨%។ ហើយទន្ទឹមនេះ TikTok Shop បានក្លាយជា Platform អាជីវកម្មអនឡាញ ឬ E-commerce ដ៏ធំបំផុតទី២នៅក្នុងតំបន់។ នៅក្នុងប្រទេសវៀតណាម TikTok Shop កាន់កាប់ចំណែកទីផ្សារ២៤% ដែលធ្វើឱ្យវាក្លាយជា Platform E-commerce ធំបំផុតទី២ នៅក្នុងប្រទេសនេះ។

សូមបញ្ជាក់ថា តារា ខេអូអិល (KOL) ដើរតួនាទីយ៉ាងសំខាន់ក្នុងការជះឥទ្ធិពលលើទីផ្សារអាជីវកម្មអនឡាញ ឬ E-commerce ក្នុងប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ី៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


លោកស្រី ហារីស អាចក្លាយជាបេក្ខជនប្រធានាធិបតីអាម៉េរិក ប្រសិនបើលោក បៃដិន បោះបង់ការឈរឈ្មោះ

គ្មាននរណាដឹងច្បាស់ថា តើដំណើរការជ្រើសរើសបេក្ខភាពថ្មីនឹងទៅជាយ៉ាងណានោះទេ ប្រសិនបើលោក ចូ បៃដិន លាឈប់ពីបេក្ខភាពប្រធានាធិបតីអាម៉េរិក ប៉ុន្ត…

តើអ្នកណានឹងក្លាយជាជនទី១ នៃបក្សកុម្មុយនីស្តវៀតណាមបន្តពីលោក ឃ្វៀន ភូជុង?

លោក ឃ្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់ប្រជាជាតិ ជាង១០០លាននាក់ នៅអាស៊ីអគ្នេយ៍ បានទទួលមរណភាពន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ